CamNews

វណ្ណ ម៉ូនីកា គេងយំនឹកម្តាយ ព្រោះបាត់ឱកាស សងគុណ ក្នុងរដូវបុណ្យភ្ជុំ

ភ្នំពេញ៖ ខណៈដែលឱកាស នៃពិធីកាន់បិណ្ឌ និងបុណ្យភ្ជុំបិណ្ឌ ប្រពៃណីជាតិខ្មែរ ឈានចូលមកដល់នាថ្ងៃទី ២៨ ខែកញ្ញា ឆ្នាំ២០១៥ នេះ ជាថ្ងៃកំណត់ដាក់បិណ្ឌ១ នៅក្នុងព្រះពុទ្ធសាសនា គេសង្កេតឃើញ មានប្រជាពលរដ្ឋខ្មែរ គ្រប់មជ្ឈដ្ឋានក្មេងចាស់ ប្រុស-ស្រី បានសម្តែងអារម្មណ៍ រំភើបរីករាយថែមទាំងរួសរាន់នាំគ្នា ទិញនុំចំណីនិងត្រៀម លុយកាស ដើម្បីត្រៀមទុកជូនអ្នកមានគុណ មានលោកឪពុក និងអ្នកម្តាយ ដែលកំពុងមានជីវិត បន្តរស់នៅសព្វថ្ងៃ។

ពិសេសគឺប្រជាពលរដ្ឋគ្រប់រូប នៅគ្រប់ខេត្តក្រុងនានា ក៏បានត្រៀមរៀបចំម្ហូបអាហារដើម្បី ធ្វើចង្ហាន់យកទៅប្រគេន ព្រះសង្ឃ តាមវត្តអារាម ដើម្បីឧទ្ទិសកុសលផលបុណ្យ ជូនដល់បុព្វការីជន សាច់សាលោកហិត និង ញាតិកា ទាំងប្រាំពី សណ្តាន ដែលបានចែកឋានទៅ។ ដោយឡែកសម្រាប់តារាសម្តែង រូបស្រស់ កញ្ញា វណ្ណ ម៉ូនីកា ឯណេះវិញ គេបានឃើញនាងសរសេរសារ នៅលើសង្គមហ្វេសប៊ុក ផ្ទាល់ខ្លួនបង្ហាញទឹកមុខក្រៀមក្រំ អមដោយពាក្យនិយាយ រៀបរាប់ សោកស្តាយ ដែលអស់ឱកាសឃើញមុខ រស់នៅក្បែនឹងបានសងគុណម្តាយ ដូចមនុស្សដទៃ ពោលគឺ បានត្រឹម តែត្រៀម ធ្វើចង្ហាន់ ដើម្បីយកទៅប្រគេនព្រះសង្ឃ ឧទ្ទិសកុសលជូន ព្រលឹងគាត់តែប៉ុណ្ណោះ។

ថ្មីៗនេះ នៅលើបណ្តាញសង្គមហ្វេសប៊ុក របស់តារាសម្តែង និងថៅកែម្ចាស់ហាង នាំចូលផលិតផលគ្រឿងសំអាង ពីប្រទេសកូរ៉េ មកលក់នៅក្នុងស្រុកខ្មែរ កញ្ញា វណ្ណ ម៉ូនីកា ដែលទើបបាត់បង់អ្នកម្តាយជាទីស្រលាញ់ បានបង្ហោះ រូបថតជាច្រើនសន្លឹក បង្ហាញពីអារម្មណ៍សោកសៅ គេងសម្រក់ទឹកភ្នែកហូរកាត់ផែនថ្ពាល់ បែបអស់សង្ឃឹម ក្នុងជីវិត ដែលផ្ទុយស្រឡះ ពីមនុស្សផ្សេងៗទៀតដែរពួកគេហាក់បង្ហាញ កាយវិកាយ៉ាងស្វាហាប់ ព្រោះនៅបន្តមានឱកាសនៃការ តបស្នងដឹងគុណចំពោះអ្នកម្តាយ លោកឪពុក ដែលកំពុងមានជីវិតរស់នៅ នាពេលបច្ចុប្បន្ន ដោយខ្លះបានត្រៀម ធ្វើ ម្ហូបអាហារ ទិញនំចំណី សម្លៀកបំពាក់ និងមានលុយកាក់ខ្លះ ដើម្បីជូនដល់អ្នកមានគុណនា រដូវបុណ្យភ្ជុំឆ្នាំនេះ។

ស្ថិតក្នុងរូបភាព ដ៏គួរឲ្យស្លុងចិត្ត ស្តែងពីអារម្មណ៍ពិតអម ដោយរូបភាពគេងដាក់ដៃគង លើចញ្ចើមក្នុងភាពអស់សង្ឃឹម លាយលំនឹងទឹកភ្នែកជាច្រើនដំណក់ កំពុងដណ្តើមគ្នាហូរធ្លាក់ តារាស្រីកញ្ញា វណ្ណ ម៉ូនីកា ក៏បានសរសេររៀបរាប់ថា «ថ្ងៃបុណ្យភ្ជុំចូលមកដល់ហើយ កូននឹកម៉ែណាស់។ កូនស្រលាញ់អ្នកម៉ែណាស់ កូនចង់រស់នៅក្បែអ្នកម៉ែ រាល់ថ្ងៃព្រោះ ម៉ែ តែងជាអ្នកផ្តល់កំលាំងចិត្ត ដល់កូនរហូត.។ពេលមានប្រាក់បាត់អ្នកម្តាយ…...នៅពេលអ្នកម្តាយស្លាប់ សូម្បីតែ ដង្ហើមចុងក្រោយ ក៏កូនទៅមិនទាន់កូនពិតជាសោកស្តាយណាស់ ។ពេលម៉ែនៅរស់តែងតែប្រដៅកូន ហើយណែនាំកូន តែឥឡូវគ្មានម៉ែហៅទៀតនោះទេ កូនមានអារម្មណ៍ឯកាខ្លាំងណាស់ ពេលនេះម៉ោង នេះកូននឹកអ្នកម្តាយខ្លាំង ណាស់..»។

តាមរយៈប្រយោគដ៏ខ្លីខាងលើ តែបង្កប់អត្ថន័យជ្រាលជ្រៅនេះ បានបញ្ជាក់ថា វណ្ណ ម៉ូនីកា ហាក់បង្ហាញអារម្មណ៍ នឹក រឭកម្តាយជាខ្លាំង ព្រោះពេលនេះនាង បានបាត់ភាពកក់ក្តៅ និងចង់មានឱកាសជាថ្មីដើម្បីសងគុណម្តាយ ប៉ុន្តែអ្វីៗត្រូវ បានហួសពេល អស់ទៅហើយ។

គួររំឭកថា អ្នកស្រី អ៊ឹង ហូវ ត្រូវជាម្តាយបង្កើត របស់តារាសម្តែងកញ្ញា វណ្ណ ម៉ូនីកា បានទទួលមរណភាពកាលពី ថ្ងៃទី០៩ ខែសីហា ឆ្នាំ២០១៥នៅ ឯស្រុកកំណើតភូមិព្រះពន្លា ឃុំរូងជ្រៃ ស្រុកថ្មគោលខេត្តបាត់ដំបង ក្នុងអាយុ៦០ឆ្នាំ ដែលកាលនោះត្រូវបាននាងប្រាប់ថា អ្នកម្តាយស្លាប់ដោយសារកើតជំងឺមហារីកថ្លើម ព្រោះទ្រាំទ្រស៊ូ និងជំងឺលែងបាន។
ប៉ុន្តែក្រោយពីការស្លាប់ បានរយៈពេលកន្លះខែ កញ្ញា វណ្ណ ម៉ូនីកា បានចេញមុខអះអាងជាថ្មីឡើងវិញថា ការស្លាប់របស់ ម្តាយនាងពេលនោះ ពុំមែនពាក់ព័ន្ធមកពីជំងឺមហារីកថ្លើមឡើយ ពោលគឺគាត់ស្លាប់ដោយសារជំងឺគាំងបេះដូង បន្ទាប់ ពីបានដឹងនឹងឃើញ គេយករូបថតរបស់កូនស្រី ទៅកាត់តភ្ជាប់ជាមួយរូបអាក្រាតរួចយកទៅបង្ហោះព្រមជាមួយពាក្យ ជេដៀលប្រមាណគំរាម កំហែងធ្ងន់ៗ ទើបបណ្តាលឲ្យគាត់មានអារម្មណ៍ស្ត្រេស និងគិតច្រើន រហូតកើតជំងឺ បេះដូងស្លាប់ ភាមៗ បែបនេះតែម្តង៕

ផ្តល់សិទ្ធដោយ​ ៖ ដើមអម្ពិល