CamNews

កម្មករម្នាក់បានស្លាប់ និង១៣នាក់រងរបួស ក្នុងគ្រោះថ្នាក់ក្រឡាប់​រថយន្ត នៅស្រុកព្រៃនប់

(ព្រះសីហនុ)៖ យ៉ាងហោចណាស់ មានកម្មករម្នាក់បានស្លាប់ និង១៣នាក់ទៀត បានរងរបួសធ្ងន់ស្រាល ក្នុងហេតុការណ៍គ្រោះថ្នាក់ក្រឡាប់រថយន្តមួយ កើតឡើងនៅចំណុចភូមិថ្មី ឃុំអូរឧកញ៉ាហេង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ, នេះបើតាមសេចក្ដីប្រកាសរបស់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ។

តាមសេចក្ដីប្រកាសរបស់ក្រសួងការងារ បានបញ្ជាក់ថា «គ្រោះថ្នាក់ចរាចរណ៍នេះ កើតឡើងនៅយប់ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៦ ដែលបង្កដោយ រថយន្តកុងទីន័រ បើកបុករថយន្តដឹកកម្មករ បណ្ដាលឲ្យកម្មករម្នាក់ស្លាប់បាត់បង់ជីវិត និង១៣នាក់ បានរងរបួសធ្ងន់ស្រាល»។

ក្រសួងការងារបានបញ្ជាក់ថា នឹងបន្តជួយដោះស្រាយទុក្ខលំបាករបស់កម្មកររងគ្រោះទាំងនោះ និងក្រុមគ្រួសារទៅតាមគោលដៅ របបសន្តិសុខសង្គមរបស់ បេឡាជាតិរបបសន្តិសុខសង្គម។

ខាងក្រោមនេះ ជាសេចក្ដីប្រកាសរបស់ក្រសួងការងារ ដូចខាងក្រោម៖

ផ្តល់សិទ្ធដោយ ៖ ហ្វ្រេសញូវអាស៊ី