ភ្នំពេញៈ គ្រោះថ្នាក់ដ៏គួរអោយសង្វេគ មួយបានកើតឡើង កាលពីវេលម៉ោង ១៥៖៤០នាទីរសៀលថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៥ ដោយសារមេជាងក្រឡឹងម្នាក់ បានធ្វើអោយផ្ទុះក្បាល បូបប្រេងABS របស់រថយន្តម៉ាក Toyota Pruis មួយគ្រឿងខ្ទាតចំ ជាងម្នាក់ទៀតដែលឈរនៅក្បែរនោះ បណ្តាលអោយស្លាប់ភ្លាមៗនៅកន្លែង នៅចំណុចផ្ទះ ១២១Aផ្លូវ១៥៦ ស្ថិតក្នុងភូមិ២ សង្កាត់ផ្សារដេប៉ូទី១ ខណ្ឌទួលគោក។

បើតាមអ្នកដែលបានឃើញផ្ទុះក្បាលបូបប្រេងនេះ បានប្រាប់ថា គឺមានមេជាងម្នាក់ទៀត បានយកក្បាល បូបប្រេងABS របស់រថយន្តPruisនេះ ទៅក្រឡឹងហើយពេលកំពុងក្រឡឹង ក្បាលបូបប្រេងនោះ បានផ្ទុះត្រូវចំក្បាលជាងម្នាក់ទៀត ដែលកំពុងឈរនៅក្បែរ រយះធ្វើអោយជាងរូបនោះប្រកាច់ស្លាប់ភ្លាមៗ តែម្តង ៕

ជនរងគ្រោះដែលស្លាប់មានឈ្មោះ ទ្រៀលវណ្ណារ៉ា ភេទប្រុសអាយុ៦០ឆ្នាំស្នាក់នៅសង្កាត់ទឹកល្អក់ទី១ខណ្ឌទួលគោក ហើយភ្លាមនោះក៏បានឃាត់ខ្លួនមេជាងក្រឡឹងដែលបង្ករឈ្មោះកែវ យ៉ុងភេទប្រុសអាយុ ៧៣មានទីលំនៅត្រង់កន្លែងកើតហេតុតែម្តង រឺឯសពវិញត្រូវបានក្រុមគ្រួសាររៀបចំនឹងដឹកយកទៅធ្វើបុណ្យតាមប្រពៃណីនៅឯស្រុកកំនើត

ផ្ដល់សិទ្ធដោយ៖ ដើមអម្ពិល