គ្រឿងផ្សំ៖

សាច់គោ ( សាច់ផុយ ) ហាន់ជាបន្ទះៗ

ដើមខាត់ណា កាត់ជាកង់ៗ ( កុំវែង ឬខ្លីពេក )

ខ្ទឹមស ខ្ទឹមក្រហម ចិញ្ច្រាំ

ទឹកក្រូចឆ្មារ

ម្ទេសស្រស់ ( ដាក់ឱ្យច្រើន )

ស្ករស ម្សៅស៊ុប អំបិល ប៊ីចេង

វិធីធ្វើ៖

១. ដាំទឹកឱ្យពុះ រួចដាក់ខ្លាញ់ចូលបន្តិច ( ដើម្បីឱ្យបន្លែនៅខៀវល្អ ) ហើយដាក់ខាត់ណាចូល ស្រុះកុំឱ្យឆ្អិនពេក រួចស្រង់ចេញមកដាក់ក្នុងទឹកត្រជាក់ បន្ទាប់មកយករៀបដាក់លើចាន ឱ្យបានស្អាត។

២. ដាក់ខ្លាញ់ចូលក្នុងខ្ទះ ទុកឱ្យក្ដៅ ដាក់សាច់គោចូល ចៀនត្រលប់ចុះត្រលប់ឡើង (តែមួយភ្លែតទេ) ស្រង់ចេញយកមកហាន់ ជាដុំៗល្មម ហើយយកមកដាក់ក្នុងចាន ដែលត្រូវទទួលទានជាមួយខាត់ណា។

៣. ច្របាច់ទឹកក្រូចឆ្មារចូលក្នុងចានមួយផ្សេងទៀត ហើយដាក់ខ្ទឹមស ខ្ទឹមក្រហម និងម្ទេស ទុកប្រហែល ១០ នាទី ( ដើម្បីកុំឱ្យក្រពុលខ្ទឹម ) រួចហើយដាក់ស្ករស ទឹកត្រី ម្សៅស៊ុប និងប៊ីចេងបន្តិច កូរឱ្យសព្វរលាយចូលគ្នាអស់ ភ្លក់មើលឱ្យល្មម ហើយទើបយកមកស្រោចពីលើសាច់ និងខាត់ណា ដែលបានត្រៀមទុក រួចជាការស្រេច ៕

ប្រភព៖ Khmer Cooking Recipe