មណ្ឌលគីរី ៖ នគរបាលនៅក្នុងក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី កាលពីម្សិលមិញបានចាប់ខ្លួនបុរសម្នាក់ដែលបានទម្លាក់សាកសពមិត្តស្រីរបស់គាត់ចោលនៅក្នុងធុងសំរាម បន្ទាប់ពីសន្មតថា សង្សាររបស់ខ្លួនបានបាត់បង់ជីវីត ។

លោក កាន ពេញ ប្រធានស្នងការនគរបាលក្រុងសែនមនោរម្យ បានមានប្រសាសន៍ថា ជនសង្ស័យឈ្មោះ ឈុំ ដាវីន អាយុ ២៦ ឆ្នាំ បានសារភាពប្រាប់នគរបាលថា ខ្លួនបានប៉ុនប៉ងសម្លាប់មិត្តស្រីរបស់គាត់ ឈ្មោះ ញាញ់ ស្រីនាង អាយុ ២៣ ឆ្នាំ យ៉ាងពិតប្រាកដមែន ។

"ជនសង្ស័យបាននិយាយថា គាត់បានហៅមិត្តស្រីរបស់ខ្លួនទៅនិយាយគ្នានៅក្បែរផ្ទះរបស់គាត់ពីការបែកគ្នាជាមួយនិងនាង។ គាត់បាននិយាយទៀតថា គាត់មិនចង់ឲ្យអ្នកជិតខាងបានលឺ ដូច្នេះហើយជនសង្ស័យបានបើកបរតាមរយៈជ្រលងភ្នំដោះក្រមុំ ប្រហែលជាម៉ោង ១០ យប់ ថ្ងៃអាទិត្យ" ។

ទោះបីជាយ៉ាងណាក៏ដោយចុះ យើងមិនបានដឹងថា អ្វីដែលជនសង្ស័យនិងសង្សារបាននិយាយអ្វីខ្លះនោះទេ យោងទៅតាមចម្លើយរបស់ជនសង្ស័យបានសារភាពនោះគឺ "ជនសង្ស័យបានសុំចែកផ្លូវគ្នាជាមួយសង្សារ ប៉ុន្តែខាងស្រីមិនយល់ព្រម ហើយនាងយំខ្លាំងណាស់ ថែមទាំងផ្តួលខ្លួនទៅលើដីថែមទៀតផង" ។

ប្រភពដដែលបន្តទៀតថា មូលហេតុដែលជនសង្ស័យសុំបែកមិត្តស្រីព្រោះខ្លួនជឿជាក់ថា នាងមានសង្សារថ្មីផ្សេងទៀត ដែលមិនមែនជារូបគាត់ ។ ដោយសារតែខាងស្រីមិនយល់ព្រមបែកគ្នា ព្រមទាំងគ្រែង មិនព្រមទៅផ្ទះ ស្រាប់តែជនសង្ស័យបានសម្រេចចិត្តច្របាច់ក រហូតដល់ជនរងគ្រោះសន្លប់បាត់ស្មារតី ។ ជនសង្ស័យបន្ថែមទៀតថា ដើមឡើយគាត់ស្មានថា នាងស្លាប់បាត់បង់ជីវីតហើយ ទើបយកសាកសពរបស់ជនរងគ្រោះទៅបោះចោលនៅក្បែរធុងសំរាម ។

ប្រធានស្នងការនគរបាលក្រុងសែនមនោរម្យ បានមានប្រសាសន៍ទៀតថា ជនសង្ស័យបានត្រលប់ទៅកាន់ផ្ទះបងស្រីរបស់ខ្លួនវិញ ក្រោយមកជនរងគ្រោះក៏បានដឹងខ្លួនវិញ នៅមួយម៉ោងក្រោយ ។ ក្រោយពីជនរងគ្រោះបានដឹងខ្លួន នាងក៏ប្រញាប់ទៅស្ថានីយ៍ប៉ូលីសទាំងខ្លួនកង្វក់ ដើម្បីប្តឹងអោយចាប់សង្សាររបស់ខ្លួនដែលមានចេតនាចង់សម្លាប់នាងតែមិនបានសម្រេច ។ ក្រោយមកប៉ូលីសក៏បានចាប់ខ្លួនជនសង្ស័យនៅផ្ទះបងស្រីរបស់គេ ៕

ប្រែសម្រួល ៖ គន្ធា

ប្រភព ៖ khmertimes