ភ្នំពេញ៖ កន្លងមក ត្រូវបានគេសង្កេតឃើញថា មានប្រជាពលរដ្ឋខ្មែរ ជាច្រើននាក់ដែលធ្លាប់រងគ្រោះ ដោយត្រូវបានជនខិលខូច ប្រើល្បិចកលផ្សេងៗគ្នា តាមរយៈរូបភាព នៃការលួងលោមបោកបញ្ឆោត ដើម្បីទាញបានផលប្រយោជន៍ ឬក្លែងបន្លំលួចយករបស់របរ និងសម្ភារៈមានតម្លៃ ពីសំណាក់ជនរងគ្រោះ។ ដោយឡែកសម្រាប់ តារាចម្រៀងចម្រៀង ប្រចាំផលិតកម្មថោន លោក ករុណា ពេជ្រ ឯណេះវិញ ក៏មិនខុសគ្នាទៅនឹងប្រជាពលរដ្ឋទាំងនោះដែរ ដោយលោកប៊ិះនឹងត្រូវចាញ់ល្បិចបោកបញ្ឆោត ពីសំណាក់ស្រ្តីម្នាក់ អស់លុយ ឬទ្រព្យជាច្រើន។

ថ្មីៗនេះលោក ករុណា ពេជ្រ ប៊ិះនឹងជួបរឿងស៊យធំទៅហើយ ព្រោះតែការជឿលើពាក្យបោកបញ្ឆោតរបស់ស្រ្តីម្នាក់ ដែលតាំងខ្លួនជាម្ចាស់សណ្ឋាគារ នៅខេត្តសៀមរាប និងបានទូរស័ព្ទទាក់ទង មកលោកជិតមួយខែមកហើយ ក្នុងគោលបំណងថា ដើម្បីកុំម្ម៉ង់ទិញផ្កា របស់តារាប្រុសរូបនេះ យកទៅរៀបចំ នៅក្នុងពិធីមង្គលការ ក្មួយស្រី(ជនឆបោក) រហូតឈានដល់ថ្ងៃណាត់ជួប នៅទីក្រុងភ្នំពេញ ថែមទាំងឲ្យលោក ករុណា ពេជ្រ យករថយន្តស៊េរីទំនើប Lexus 570 ទៅចាំទទួលទៀតផង។ ប៉ុន្តែសំណាងល្អ ចេះលោក ករុណា ពេជ្រ បានដឹងខ្លួនទាន់ពេល ដោយមានស្រ្តីម្នាក់ ជាអ្នកប្រាប់ឲ្យដឹងពីមុខសញ្ញា របស់ជនឆបោកម្នាក់នេះ។

បើតាមសម្តីនិយាយរៀបរាប់ របស់លោក ករុណា ពេជ្រ បានឲ្យដឹងថា «តើអ្នកធ្លាប់ជួបហេតុការណ៍ដូចខ្ញុំ ក្នុងថ្ងៃនេះទេ... គឺខ្ញុំកំពុងនៅជាមួយមនុស្សម្នាក់សុខៗជជែកគ្នា ពីបញ្ហារកស៊ី ស្រាប់តែគេមកប្រាប់ខ្ញុំថា មនុស្សម្នាក់ ដែលខ្ញុំកំពុងនៅជិតនោះ ជាចោរលួច និង បោកបន្លំយកទ្រព្យសម្បត្តិគេ អស់ច្រើនហើយ គេបើកទាំងរូបថតឲ្យមើលទៀត.... ។ សួរថា បើអ្នកវិញមានអារម្មណ៍បែបណា??? »។
តារាចម្រៀងប្រុសរូបសង្ហា លោក ករុណា ពេជ្រ បានបន្តថា «សំរាប់ខ្ញុំមកដល់ពេលនេះ មិនទាន់បាត់ភ័យផង ទោះបីពេលនេះ ខ្ញុំរំដោះខ្លួនដោយគ្មានបាត់បង់ របស់អ្វីក៏ដោយ.. !!!សូមឲ្យការធ្វើបុណ្យរបស់ខ្ញុំទាំងអស់ ជួបតែមនុស្សល្អ ហើយសត្រូវក្លាយជាមិត្ត...»។

ជាមួយការបង្ហាញអារម្មណ៍ភិតភ័យ នៅពេលជួបរឿងបែបនេះ ត្រូវបានប្រភពពីមិត្តភក្តិស្និទ្ធស្នាល របស់លោក បង្ហើបប្រាប់ថា បន្ទាប់ពីជួបហេតុការណ៍ភ្លាមៗនោះ លោក ករុណា ពេជ្រ ក៏បានប្រញ៉ាប់ប្រញ៉ាលធ្វើដំណើរទៅកាន់ទីវត្តអាម ដើម្បីរកព្រះសង្ឃ ជួយស្រោចទឹករំដោះគ្រោះ ព្រមទាំងបានទិញផ្កា យកទៅអុជធូបទ្វាយព្រះ សុំសេចក្តីសុខ និងបណ្ដេញឧបទ្រពចង្រៃផងដែរ៕

ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល