វេជ្ជបណ្ឌិត Fauci ដែលប្រធានាធិបតី Joe Biden ស្នើឱ្យធ្វើជាទីប្រឹក្សាវេជ្ជសាស្រ្ដជាន់ខ្ពស់ផ្នែកជំងឺខូវីដ បានប្រាប់ CNN ថា លោក មានក្ដីពីបារម្ភចំពោះបុណ្យណូអែល ដូចជាការបារម្ភពី បុណ្យ Thanksgiving ដែរ ដោយលោកលើកឡើងថា៖ “ បុណ្យណូអែល នឹងមានការជួបគ្នាកាន់តែខ្លាំង ពីព្រោះវាជាការវិស្សមកាលវែង”។

លោកបន្ថែមថា៖” គ្មាននរណាម្នាក់ ចង់កែប្រែ ឬបិតរដូវវិស្សមកាលនោះទេ ក៏ប៉ុន្ដែយើងកំពុងស្ថិតនៅអំឡុងពេលស្លាប់រស់.....យើងមិនត្រូវបំភ្លេចចោលការពិត និងទិន្ន័យនោះទេ ។ វាជាពេលវេលាដ៏ពិបាកសម្រាប់យើងទាំងអស់គ្នា” ។

វេជ្ជបណ្ឌិត Fauci ដែលបានធ្វើការជាផ្នែកមួយនៃការឆ្លើយតបចំពោះជំងឺខូវីដ១៩ ក្នុងរដ្ឋការរបស់លោកត្រាំ ប៉ុន្ដែមិនរងការរិះគន់ពីប្រធានាធិបតីចំពោះទស្សនៈរបស់លោក បាននិយាយថា ពលរដ្ឋចង់ត្រឡប់ទៅធ្វើការវិញ នៅសប្ដាហ៍បន្ទាប់ពីបុណ្យ Thanksgiving ប៉ុន្ដែវាមិនដូចជាករណីបុណ្យណូអែលនោះទេ ពីព្រោះ ក្រោយពីបុណ្យណូអែល នឹងមានបុណ្យចូលឆ្នាំសកលបន្ដទៀត ។

កាលពីថ្ងៃអាទិត្យសប្ដាហ៍មុន អតីតគណកម្មាធិការនៃរដ្ឋបាលចំណីអាហារ និងឱសថ លោក Scott Gottlieb បាននិយាយថា មរណភាពពលរដ្ឋអាមេរិក អាចនឹងកើនដល់ជិត 400,000 នាក់ ត្រឹមចុងខែមករាខាងមុខនេះ ។ លោកបន្ថែមថា៖” បច្ចុប្បន្ន ស្ថានភាពអាក្រក់ស្រាប់ហើយៗ វានឹងកាន់តែអាក្រក់ថែមឡើង” ។

នៅថ្ងៃអាទិត្យនេះផងដែរ លោកស្រីវេជ្ជបណ្ឌិត Deborah Birx អ្នកសម្របសម្រួលនៃកងកម្លាំងទទួលបន្ទុកកិច្ចការបង្ការវីរុសខូរ៉ូណាប្រចាំនៅសេតវិមាន បានរិះគន់រដ្ឋការរបស់លោកត្រាំ សម្រាប់ការមើលស្រាលចំពោះគោលការណ៍ណែនាំ និងថែមទាំងថា ការរាលដាលជំងឺនេះ ជាជំនឿផ្ដេសផ្ដាសទៀតផង ៕

ប្រែសម្រួល៖ សារ៉ាត

ប្រភព៖ BBC