តាមការអោយដឹងពីស្វាមីរបស់ អតីតបវរកញ្ញាពិភពលោក Aishwarya Rai កាលពីថ្ងៃទី
21មិថុនា ម្សិលម៉ិញ អោយដឹងថាពេលនេះនាងមានផ្ទៃពោះហើយ ដែលជាការពពោះ
ជាលើកដំបូងសំរាប់នាងផងដែរ ។
នាង Aishwarya Rai អាយុ 37 ឆ្នាំ និងស្វាមី Abhishek Bachchan អាយុ 35ឆ្នាំ អ្នកទាំងពីរ
មានក្តីសប្បាយរីករាយណាស់ពេលដែលដឹងថាជិតបានក្លាយជាឪពុកម្តាយរបស់ក្មេង ។
Aishwarya Rai និង Abhishek Bachchan រៀបការនៅក្នុងកំឡុងខែ មេសា ឆ្នាំ2007 ។ ដែល
កាលពីកន្លងមកមានពត៌មានចរចាមអារ៉ាមថា Aishwarya Rai មិនអាចមានផ្ទៃពោះបាន ។
អតីតបវរកញ្ញារូបនោះមិនបានធ្វើការបកស្រាយអ្វីបន្ថែម ក្រៅតែពីការដែល ស្វាមីរបស់នាង
បកស្រាយបង្ហាញឡើយ ។
Aishwarya Rai បានទទួលតំណែងជាបវរកញ្ញាពិភពលោក នៅក្នុងឆ្នាំ 1994 និង ក្រោយមក
នាងក៏កាន់តែមានឈ្មោះល្បីបំផុតនៅលើពិភពលោក ។ បច្ចុប្បន្ននាងគឺជាតារាភាពយន្ត
និងតារាថតពាណិជ្ជកម្ម តំលៃខ្ពស់បំផុតនៅក្នុងប្រទេស ឥណ្ឌា ផងដែរ ។ ដែលទស្សនិកជន
តែងតែបានឃើញនាងនៅក្នុងការផ្សព្វផ្សាយពាណិជ្ជកម្មរបស់ Longines និង L�Oreal ។
កាលពីកំឡុងខែ ឧសភាកន្លងទៅ Aishwarya Rai ក៏ទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង
ពីសំណាក់មហាជនទូទៅនៅក្នុងកម្មវិធី LHP Cannes ផងដែរ ៕
(ប្រភពពី JJ)
ដោយ៖ យ៉ាវីន