(ភ្នំពេញ)៖ បន្ទាប់ពីផ្ទុះរឿងអាស្រូវហែកហួរគ្នា ទៅលើតារាសម្ដែង និងជាពិធីការិនី ប្រចាំក្នុងស្ថានីយទូរទស្សន៍ប៉ុស្ដិ៍លេខ៨ (TV8) នាង សូរ អេណា ថាបានឆក់ដណ្ដឹមប្ដីគេ ថែមទាំងផ្គើននឹងប្រពន្ធដើម ធ្វើឲ្យល្បីកក្រើកពេញបណ្ដាញព័ត៌មានក្នុងស្រុករួចមក ថ្មីៗនេះបានលេចឮដំណឹងល្ហិចល្ហៀងល្បីមកថា ពិធីការិនី សូរ អេណា ត្រូវបានស្ថានីយទូរទស្សន៍ ប៉ុស្ដិ៍លេខ៨ ដកបញ្ឈរជើងចោល ដើម្បីកុំឲ្យប៉ះពាល់ដល់កេរ្តិ៍ឈ្មោះរបស់ស្ថានីយ។

រឿងរ៉ាវតារាស្រីមិនសូវល្បី កញ្ញា សូរ អេណា តារាម៉ូឌែលរបស់ក្រុម សាន់ម៉ូឌែល ដែលត្រូវបានភាគីខាងប្រពន្ធដើមហែកហួរ និងមហាជនក្នុងបណ្ដាញសង្គម តិះដៀលខ្លាំងៗ ព្រោះតែនាងហ៊ានយកប្ដីគេ មកឲ្យនឹងដើមទ្រូង រួចហៅថា ប៉ាប៉ា ។ ក្រៅពី សូរ អេណា ម្នាក់ឯង ក្ដៅក្រហាយមិនអស់ចិត្ត បែរជាធ្វើឲ្យម្ដាយអ្នកនាង សារាយ សក្ខណា រងគ្រោះជាប់ឈ្មោះជាម៉ែយ៉ែម ខណៈដែលអ្នកស្រី សម្ភស្ស ជាមនុស្សម្នាក់ដែលអ្នកសិល្បៈ គោរពស្រឡាញ់ ព្រោះលោកស្រី ក៏ជាអ្នកសិល្បៈម្នាក់ដែរ។

កញ្ញា សូរ អេណា ត្រូវបានគេមើលឃើញថា មិនមានស្នាដៃអ្វីសម្ដែងច្រើនឡើយ ហើយក៏មិនប្រឡូកក្នុងសិល្បៈជាប់លាប់ដែរ ទើបតែមួយរយៈក្រោយនេះ ឃើញនាងចាប់អាជីព ធ្វើជាពិធីការិនី ឲ្យទូរទស្សន៍ស៊ីធីវី៨ (TV8) ដែលជាស្ថានីយទូរទស្សន៍មួយថ្មី បំបែកចេញពីទូរទស្សន៍ខ្សែកាប រាជធានីភ្នំពេញ។ សូរ អេណា បានកាន់កាប់កម្មវិធី «ចំណូលចិត្តតារា» ដែលជាកម្មវិធីថ្មី មានប្រជាប្រិយភាពមធ្យម ព្រោះទើបតែបង្កើតថ្មី។ ប៉ុន្តែប្រភពពីក្នុងស្ថានីយ បានលួចខ្សឹបប្រាប់ថា ស្ថានីយឲ្យនាង សូរ អេណា សម្រាកមួយរយៈសិន ព្រោះនាង ហាក់លែងចង់ប្រឡូកសិល្បៈ ដោយសាររឿងអាស្រូវបញ្ច្រាស់ខ្យល់មួយនេះ។

ពិធីការិនី សូរ អេណា មិនត្រឹមតែបានដកខ្លួន ចេញពីសិល្បៈទេ សូម្បីតែ Facebook របស់ខ្លួន ក៏នាងប្លុក (Block) ខ្លួនឯងចោលដែរ ព្រោះនាងមិនចង់ដឹង ចង់ឮរឿងអ្វីតទៅទៀតឡើយ ខណៈមហាជនជេរនាងដូចព្យុះមូសុងរដូវវស្សា។ សូរ អេណា បានព្យាយាមគេចចេញពីបញ្ហា ដោយការមិនឆ្លើយឆ្លង មិនតបត ហើយដើរចេញដោយស្ងៀមស្ងាត់។ នាងអាចយករួចខ្លួនត្រឹមតែ រយៈពេលខ្លីមួយប៉ុណ្ណោះ ព្រោះវិប្បដិសារី នឹងតាមជេរស្ដីនាងរហូត គ្មានថ្ងៃស្រាកស្រាន្ត។

តាំងពីមានរឿងផ្ទុះឡើងភ្លាម មហាជនសង្កេតឃើញថា សូរ អេណា មិនព្រមបង្ហាញជំហរដោះស្រាយអ្វីឡើយ ដែលនេះជាគំរូដ៏អាក្រក់ សម្រាប់អ្នកសិល្បៈ ព្រោះអ្នកសិល្បៈ នឹងត្រូវធ្លាក់តម្លៃ ព្រោះសម្បូរតារាប្រភេទនេះ តែបើសិនជាការពិតនាងត្រូវរកភាពស្អាតស្អំ និងយុត្តិធម៌ ឲ្យខ្លួនឯង ទើបគេហៅថា ជាអ្នកសិល្បៈមានទំនួលខុសត្រូវខ្ពស់ ហ៊ានប្រឈមមុខការពិត ចំពោះទង្វើដែលខ្លួនបានប្រព្រឹត្ត៕

ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង