ប្រសិនបើអ្នកមិនទុកចិត្ដចំពោះការប្រើថ្នាំអំឡុងពេលមានផ្ទៃពោះ វាជារឿងល្អហើយ។ អ្នកមិនចាំបាច់លេបថ្នាំបន្ថែមដើម្បីព្យាបាលជំងឺរាគនោះទេ។ តាមការពិតជំងឺរាគច្រើន តែងបាត់ទៅវិញដោយខ្លួនឯងដោយមិនបាច់ព្យាបាល។ ប៉ុន្ដែទោះជាយ៉ាងណា ប្រសិនបើអ្នកមិនចង់បណ្ដោយឱ្យជាទៅវិញដោយខ្លួនឯង យើងនៅមានវិធីព្យាបាលមួយចំនួន ដែលអ្នកអចយកទៅអនុវត្ដបាន។ ខាងក្រោមនេះគឺជាវិធី ដ៏មានប្រសិទ្ធភាពដើម្បីព្យាបាលជំងឺរាគអំឡុងពេលមានផ្ទៃពោះ៖

ទុកវាឱ្យជាដោយខ្លួនឯង៖ ជំងឺរាគភាគច្រើនអាចជាសះស្បើ់យទៅវិញដោយខ្លួនឯងក្នុងរយៈពេល ពីរ ឬថ្ងៃ។ ករណីនេះគឺផ្ដោតតែទៅលើប្រភេទជំងឺរាគ ដែលបណ្ដាលមកពីជាតិពុលនៅក្នុងអាហារ វីរុស និងបាក់តេរី។ ប៉ុន្ដែអ្នកត្រូវពិសាទឹកឱ្យបានច្រើន ដើម្បីរក្សារាងកាយឱ្យមានសំណើម។

ពិចារណាអំពីឱសថរបស់អ្នក៖ ប្រសិនបើថ្នាំ ដែលអ្នកប្រើជាមូលហេតុបណ្ដាលឱ្យអ្នករាគ រាងកាយរបស់អ្នកអាចសម្រួលចំពោះបញ្ហានេះបាន ហើយអាការៈរាគអាចជាសះស្បើយដោយខ្លួនឯង។ ប្រសិនបើវាមិនជាទៅវិញដោយខ្លួនឯងទេ សូមធ្វើការប្រឹក្សាជាមួយវេជ្ជបណ្ឌិត។ អ្នកអាចនឹងបញ្ឈប់ការប្រើថ្នាំនោះ ហើយប្ដូរទៅប្រើប្រភេទថ្នាំផ្សេងវិញ ឬដោះស្រាយបញ្ហាប៉ះពាល់នោះដោយវិធីផ្សេងៗ។

សុំវេជ្ជបញ្ជាវេជ្ជបណ្ឌិតជំនាញ៖ ធ្វើការណាត់ជួបជាមួយវេជ្ជបណ្ឌិតជំនាញ ប្រសិនបើអាការៈរាគរបស់អ្នកមិនជាសះស្បើយទៅវិញក្រោយរយៈពេលពីរ ឬបីថ្ងៃនោះទេ។ វេជ្ជបណ្ឌិតជំនាញនឹងធ្វើការពិនិត្យ និងអាចធ្វើតេស្ដឈាមដើម្បីឱ្យបានច្បាស់ថា តើអ្វីជាមូលហេតុ ដែលបណ្ដាលឱ្យអ្នករាគ។ ប្រសិនបើគ្រូពេទ្យជំនាញធ្វើការកំណត់ដឹងថា អាការៈរាគនេះបណ្ដាលមកពីបាក់តេរី ឬប៉ារ៉ាស៊ីដ អ្នកទំនងជានឹងទទួលយកការព្យាបាល។

ចៀសវាងការទទួលទានអាហារ ដែលអាចនាំឱ្យមានបញ្ហា៖ ក្រុមអាហារមួយចំនួន អាចធ្វើឱ្យអាការៈរាគកាន់តែមានសភាពធ្ងន់ធ្ងរ។ ចៀសវាងការទទួលទានអាហារសម្បូរខ្លាញ់ អាហារបំពង អាហារហឹរ ទឹកដោះគោ និងផលិតផលទឹកដោះ និងប្រភេទអាហារសម្បូរជាតិសរសៃខ្ពស់។ សូមកុំពិសាថ្នាំព្យាបាលជំងឺរាគដោយខ្លួនដោយមិនធ្វើការប្រឹក្សាជាមួយវេជ្ជបណ្ឌិតជំនាញជាមុន។ អាការៈរោគមួយចំនួន អាចមានសភាពកាន់តែធ្ងន់ធ្ងរដោយការប្រើថ្នាំនេះ។ លើសពីនេះទៀត វាមិនមានសុវត្ថិភាពនោះទេសម្រាប់មនុស្សគ្រប់គ្នាក្នុងការប្រើប្រាស់វា។

រក្សារាងកាយកុំឱ្យខ្សោះជាតិទឹក៖ ប្រសិនបើអ្នកមានអាការៈរាគ វាជារឿងចាំបាច់ក្នុងការរក្សារាងកាយរបស់អ្នកកុំឱ្យខ្សោះជាតិទឹក។ ចលនាពោះវៀនរយាល និងពោរពេញទៅដោយទឹកបញ្ចេញចោលជាតិជាច្រើនពីរាងកាយរបស់អ្នក។ ដូច្នេះការខ្សោះជាតិទឹកអាចកើតឡើងភ្លាមៗ នឹងអាចមានលក្ខណៈធ្ងន់ធ្ងរ។ សូមពិសាទឹក ដើម្បីជំនួសជាតិទឹក ដែលអ្នកបានបាត់បង់។ ពិសាទឹកផ្លែឈើ និងទឹកស៊ុប ដើម្បីជួយជំនួសជាតិ Electrolyte វីតាមីន និងសារធាតុរ៉ែ ដែលរាងកាយរបស់អ្នកបានបាត់បង់។

តើពេលណាអ្នកគួរស្វែងរកការព្យាបាល?៖ ប្រសិនបើការរាគរុសរបស់អ្នកនៅតែបន្ដយូរជាងពីរថ្ងៃ ឬបីថ្ងៃ សូមទៅជួបវេជ្ជបណ្ឌិតជាបន្ទាន់។ រាងកាយរបស់អ្នកអាងប្រែក្លាយទៅជាខ្សោះជាតិទឹកក្នុងរយៈពេលដ៏ខ្លី។ ភាពខ្សោះជាតិទឹកគឺជាកត្ដាគ្រោះថ្នាក់ ដែលអាចបណ្ដាលឱ្យអ្នកសម្រាលកូនមុនពេលកំណត់។ អ្នកត្រូវធានាសុវត្ថិភាពឱ្យខ្លួនឯង ប្រសើរជាងក្ដៅក្រហាយស្ដាយក្រោយ៕

ប្រែសម្រួល៖ សារ៉ាត

ប្រភព៖ top10homeremedies