(រុស្ស៊ី) ៖ ប្តីប្រពន្ធពីរនាក់ត្រូវបានប៉ូលីសចាប់ខ្លួន ដោយចោទប្រកាន់ពីបទក្លែងបន្លំ ធ្វើជាស្លាប់ តាមរយៈលិខិតមរណភាពក្លែងក្លាយ ដើម្បីគេចវេសពីប្រាក់បំណុល ដែលជំពាក់ធនាគារដ៏ច្រើន។

ហេតុការណ៍នេះកើតឡើង នៅប្រទេសរុស្ស៊ី ប្តីប្រពន្ធមួយគូនេះមិនត្រូវ បានបញ្ជាក់ឈ្មោះឲ្យដឹងទេ ហើយតាមការស៊ើបអង្កេត របស់សមត្ថកិច្ចរកឃើញថា ប្តីប្រពន្ធទាំងពីរ បានផ្ញើលិខិតបន្លំមួយច្បាប់ ទៅស្ថាប័នហិរញ្ញវត្ថុ ដែលខ្លួនកម្ចីប្រាក់ ដើម្បីបញ្ជាក់ថា ពួកគេបានស្លាប់ទៅហើយ ព្រោះតែចង់ឲ្យកន្លែងនោះ លុបចោលបំណុលទាំងអស់ ហើយអ្នកទាំងពីរក៏ផ្លាស់ទៅរស់នៅកន្លែងថ្មី ក្រៅពីតំបន់ Voronezh ដែលជាកន្លែងចាស់របស់អ្នកទាំងពីររស់នៅ។

ក្រោយមករឿងនេះក៏បែកការណ៍ បន្ទាប់ពីពួកគេមានកូនហើយក៏បានសុំជំនួយឧបត្ថម្ភ ពីរដ្ឋាភិបាល ប៉ុន្តែខាងមន្ត្រីរដ្ឋាភិបាល ពិនិត្យឯកសារឃើញថា ឈ្មោះប្តីប្រពន្ធពីរនាក់នេះ មានចុះក្នុងសំបុត្រមរណភាពហើយ ម៉េចក៏នៅរស់ទើបមានការស្រាវជ្រាវ មើលប៉ូលីសក៏ដឹងថា ពួកគេបន្លំធ្វើជាស្លាប់ ទីបំផុតអ្នកទាំងពីរ ក៏ត្រូវចាប់ខ្លួនដោយរងការចោទថា បន្លំលិខិតមរណភាព ដើម្បីគេចពីបំណុល៕

ផ្តល់សិទ្ធដោយ ៖ ហ្វ្រេសញូវអាស៊ី