(ភ្នំពេញ)៖ ក្រុមជម្រើសជាតិយុវជនក្រោមអាយុ ១៤ឆ្នាំកម្ពុជា ឬក្រុម U-14 កម្ពុជា បានទទួល ៣ពិន្ទុពេញពីការប្រកួតដំបូង នៃពានរង្វាន់ AFC U-14 Regional Festival Of Football 2016 បន្ទាប់ពីយកឈ្នះក្រុមយុវជនហ្វីលីពីន ដោយលទ្ធផល ៣-១ នៅលើទឹកដីប្រទេសប្រ៊ុយណេ នាព្រឹកថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៦ នេះ។

គ្រាប់បាល់ជ័យជម្នះរបស់ក្រុមយុវជនកម្ពុជា គឺធ្វើសម្រេចដោយកីឡាករ ប៊ុនធឿន ប៊ុនណារ៉ុង ២គ្រាប់ និងកីឡាករ លាភ ផេង ១គ្រាប់ ដែលធ្វើឲ្យក្រុម U-14 កម្ពុជា មាន៣ពិន្ទុឈរកំពូលតារាងពូល B មុននឹងបន្ដជួបក្រុមយុវជនទីម័រខាងកើត នៅព្រឹកថ្ងៃទី២៧ ខែកក្កដានេះ នៅលើទឹកដីម្ចាស់ផ្ទះប្រ៊ុយណេ នេះបើយោងតាម Facebook Page របស់ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា (FFC)។

គួរបញ្ជាក់ផងដែរថា ពានរង្វាន់កម្រិតយុវជនថ្នាក់តំបន់អាស៊ាននេះ គឺមាន ១០ប្រទេសចូលរួម ហើយបែងចែកជា ២ពូល ក្នុងនោះក្រុម U-14 កម្ពុជា គឺស្ថិតក្នុងពូល B ជាមួយក្រុមយុវជនទីម័រខាងកើត, ម៉ាឡេស៊ី, ហ្វីលីពីន និងឡាវ។ ចំណែកពូល A រួមមានក្រុមម្ចាស់ផ្ទះប្រ៊ុយណេ, មីយ៉ាន់ម៉ា, សិង្ហបុរី, វៀតណាម និងថៃ។ តាមគម្រោងពាននេះប្រកួតតែ ៥ថ្ងៃប៉ុណ្ណោះ គឺចាប់ពីថ្ងៃទី២៦-៣០ ខែកក្កដា ឆ្នាំ២០១៦៕

U-14 កម្ពុជា អបអរសាទរ ក្រោយរកបាន ៣ពិន្ទុនៅថ្ងៃបើកឆាក

ផ្តល់សិទ្ធិដោយ ៖ ខ្មែរថកឃីង