(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅថ្ងៃអង្គារនេះ បានកោតសរសើរអំពីភាពល្បីល្បាញនៃបទថ្មី «ញីកែងជើង» ដែលនិពន្ធដោយស្នាដៃខ្មែរមិនចម្លងពីអ្នកដទៃ។

សម្តេចតេជោ បានលើកឡើងបែបនេះ នៅក្នុងកម្មវិធីសម្ពោធរោងចក្រផលិតស្ករស កៀបទឹកអំពៅ តម្លៃ៣៦០លានដុល្លារ នៅខេត្តព្រះវិហារ នៅព្រឹក ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៦នេះ។

សម្តេចតេជោ បានបញ្ជាក់ថា មូលហេតុដែលសម្តេចពេញចិត្តបទនេះ គឺដោយសារតែបទនេះ ជាការច្នៃប្រឌិតដោយស្នាដៃខ្មែរ មិនមានចម្លង នរណាទាំងអស់។ សម្តេចបានអំពាវនាវអ្នកពាក់ព័ន្ធទាំងឡាយ នៅក្នុងវិស័យចម្រៀងខិតខំកសាងស្នាដៃរបស់ខ្លួន ឱ្យកាន់តែប្រសើរឡើង។

«បទញីកែងជើង» ជារបស់ផលិតកម្មរស្មីហង្សមាស ដែលនិពន្ធបទភ្លេង និងទំនុកច្រៀងដោយ លោក នួន ចាន់ដេវីដ។ បទនេះច្រៀងដោយ លោក នួន ចាន់ដេវីដ និងដឹកនាំសម្តែងដោយ លោក ហ៊ុយពុធ ពេជ្រ សោភា និង នួន ចាន់ដេវី៕

- សម្តេចតេជោ ហ៊ុន សែន រាំបទ «រាំញីកែងជើង» ក្នុងព្រឹត្តិការណ៍អង្គរសង្ក្រាន្ត (Video Inside)

ទស្សនាបទ «រាំញីកែងជើង» របស់លោក ជី ដេវីត៖

<object width="480" height="380" data="http://www.youtube.com/v/UrM_Lq-5ue0&rel=1" type="application/x-shockwave-flash"><param name="wmode" value="transparent" /><param name="src" value="http://www.youtube.com/v/UrM_Lq-5ue0&rel=1" /></object>

ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង