ដូចនឹងផែនការតាំងពីដើម ថ្ងៃនេះ Mozilla បានបង្ហាញនូវ Version ថ្មី Firefox 5.0 ជា
ផ្លូវការនៅថ្ងៃ២២ខែមិថុនា (តាមម៉ោងកម្ពុជា) ពោលគឺ ៣ខែក្រោយពី Firefox 4.0 Version
ចុងក្រោយត្រូវបានឧទ្ទេសនាម។
Mozilla បានមានការរប្រែប្រួលដ៏ធំក្នុងយុទ្ធនាការអភិវឌ្ឍន៍ Firefox របស់ខ្លួនក្នុង 2ឆ្នាំ
កន្លងមក។តាំងពីមុន ក្រុមហ៊ុនត្រូវចំណាយពេលវេលាយ៉ាងយូរដើម្បីធ្វើឲ្យ Firefox
ពីសេរី 3.5 ឡើង 4.0។ ដល់ពេលបច្ចុប្បន្ន ដោយមានយុទ្ធនាការបង្កើនល្បឿនអភិវឌ្ឍន៍
និងធ្វើឲ្យខ្លី ពេលបញ្ចេញ Version ថ្មី (Firefox 5.0 ចំណាយពេលត្រឹមតែ ៣ខែតែប៉ុណ្ណោះ
ដើម្បីសម្រេច) Mozilla បានឲ្យដឹងថា គេនឹងបង្កើនល្បឿនដើម្បីទៅឲ្យទាន់នឹងពេលវេលា
បង្ហាញ Version ថ្មីរបស់ Google Chrome (បច្ចុប្បន្នដល់Version 13)។ Mozilla សង្ឃឹមថា
Firefox 7.0 នឹងបង្ហាញមុខខ្លួនក្នុងឆ្នាំនេះ។
ចំពោះ Firefox 5.0 អំពី រចនា interface វាមិនមានការប្រែប្រួលអីច្រើនទេ ពោលគឺមិន
ខុសពី Firefox 4.0 ។ Mozilla បានឲ្យដឹងថា , Firefox 5.0 ត្រូវបាន Mozilla បង្កើននូវ
សមត្ថភាពក្នុងការ support របៀប web ថ្មី ជួសជុលកំហុសដែលមានកើតឡើងនៅ
version ចាស់ៗរបស់វា និងបង្កើនលទ្ធិភាពក្នុងការ ប្រើប្រាស់ Web។
ចំណុចគួរឲ្យចាប់អារម្មណ៍ដំបូងគឺនៅនៅពេលអ្នកប្រើ ប្រាស់ Firefox 5.0 គឺនឹងឃើញថា
ល្បឿនវា លឿនមែនទែនហើយ ខុសទាំងស្រុងពី version ពីមុន។ មិនត្រឹមតែប៉ុណ្ណោះ
Firefox ក៏ធ្វើការមានស្ថេរភាពជាង ហើយក៏មិនមានកំហុស Software ធ្វើឲ្យគាំង កុំព្យូទ័រ
ឬប្រព័ន្ធដំណើរការនោះឡើយ ។
មុខងារសំខាន់មួយចំនួនរបស់ Firefox 5.0 គឺ៖
- Support CSS Animation
- បង្កើនល្បឿនប្រព្រឹត្ត web និង Javascript
- Support HTML5, SMIL, XHR�
- Do-Not-Track ជួយអ្នកប្រើជៀសវាងការតាមដានរបស់សេវាផ្សាយពាណិជ្ជកម្ម online
- បង្កើនលទ្ធិភាព គ្រប់គ្រង និងប្រើប្រាស់ Memory
- Support ការភ្ជាប់ Internet ឲ្យមានសុពលភាព និងលឿនជាង។
- បង្កើនសមត្ថភាពធ្វើការ នឹងស្ថេរភាពនៅលើប្រព័ន្ធដំណើការ។
ប្រភព៖ iOne
ដោយ៖ មិនា ។