ព្រៃវែង ៖ គ្រាន់តែឪពុកម្ដាយដែលមាន វ័យចាស់ជរា ៦០ឆ្នាំបា្លយទៅហើយនោះណែ នាំប្រដៅនិងស្ដី បន្ទោសបន្ដិចបន្ដួច បានធ្វើឱ្យ កូនប្រុសខឹងច្រឡោតតោតតូង រត់ទៅទាញ អង្រែបុកគ្រឿងមកវាយ vសំពងលោកទាំងពីរ បណ្ដាលឱ្យឪពុកស្លាប់និងម្ដាយរងរបួសយ៉ាងធ្ងន់ធ្ងរ ក៏ត្រូវបានបញ្ជូនទៅសង្គ្រោះ នៅមន្ទីរ ពេទ្យទាំងយប់ផងដែរ ។

អំពើហិង្សាដែលកើតឡើងដោយសារកូន ឈាមខ្មៅវាយសម្លាប់ឪពុកម្ដាយខាងលើនេះ បានបង្កឱ្យមានការ ភ្ញាក់ផ្អើលនិងរន្ធត់យ៉ាង ពន់ពេកដល់អាជ្ញាធរសមត្ថកិច្ចនិងប្រជាពលរដ្ឋ ជាច្រើននាក់ក្នុងភូមិរត់មក ចោមរោមមើល កាលពីវេលាម៉ោងជាង១១យប់ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៥ ស្ថិតនៅផ្ទះជនរងគ្រោះ ភូមិគោកគង់កើត ឃុំគោកគង់លិច ស្រុក កញ្ជ្រៀច ខេត្ដព្រៃវែង ។

យ៉ាងណាក៏ដោយ កូនអកតញ្ញូសងគុណ ឪពុកម្ដាយនិងអង្រែបុកគ្រឿងខាងលើនេះ ត្រូវបានកម្លាំង នគរបាលមូលដ្ឋានចាប់ខ្លួន ភ្លាមៗ ក្រោយពីសាច់ញាតិបងប្អូនបានរាយ ការណ៍ពីអំពើហិង្សា ដ៏គួរខ្លោចចិត្ដនេះ ។

ស្នងការរងនគរបាលខេត្ដព្រៃវែង និងជា ប្រធានការិយាល័យកណ្ដាលនគរបាលព្រហ្ម ទណ្ឌ លោកសេង សុភក្ដ្រ បានប្រាប់មជ្ឈ មណ្ឌលព័ត៌មានដើមអម្ពិលតាមទូរស័ព្ទនៅ រសៀលថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៥ ថា ជនរងគ្រោះជាឪពុកបានដាច់ខ្យល់ស្លាប់ពេល បញ្ជូនបានពាក់កណ្ដាលផ្លូវឆ្ពោះទៅកាន់ មន្ទីរពេទ្យ រីឯស្ដ្រីជាម្ដាយដែលបែកក្បាល ហូរឈាមជោគខ្លួននោះ កំពុងសម្រាកព្យា បាលនៅមន្ទីរពេទ្យ ។

លោកសេង សុភក្ដ្របានឱ្យដឹងថា អំពើ ហិង្សាក្នុងគ្រួសារខាងលើនេះ បានកើតឡើង ដោយសារតែជន បង្កជាកូនប្រុស មួរម៉ៅខឹង សម្បារនិងគំកួនឪពុកម្ដាយរបស់ខ្លួន ហើយ នៅពេលពួកគាត់ស្ដី បន្ទោសបន្ដិចបន្ដួច ក៏បាន ប្រើអំពើហិង្សាយ៉ាងឃោរឃៅបែបនេះតែ ម្ដង ។

សម្រាប់ជនសង្ស័យ ត្រូវបានលោកសេង សុភក្ដ្រ អះអាងថា ជាមនុស្សកើតរោគសសៃ ប្រសាទ ហើយបច្ចុប្បន្នស្ថិតក្រោមសួរនាំនៅ អធិការដ្ឋាននគរបាលស្រុកកញ្ជ្រៀច ដើម្បី បញ្ជូនមកកាន់ស្នងការដ្ឋាននគរបាលខេត្ដ កសាងសំណុំរឿងទៅកាន់តុលាការ ផ្ដន្ទា ទោសតាមផ្លូវច្បាប់ ។

មន្ដ្រីនគរបាលមូលដ្ឋានបានឱ្យដឹងថា ជន សង្ស័យឈ្មោះហន ហឿន អាយុ៤៥ឆ្នាំ រីឯ ឪពុកដែលស្លាប់ឈ្មោះថាត ថន អាយុ៦៧ឆ្នាំ ដោយឡែកស្ដ្រីជាម្ដាយ ឈ្មោះប៊ូ នាត អាយុ ៦៦ឆ្នាំ រងរបួសលើផ្ទៃមុខនិងបាក់ដៃម្ខាង ដោយសារតែអង្រែបុកវាយពីកូនប្រុសអប្រិយ មួយនេះ ។

ក្រោយការពិនិត្យសពពីនគរបាលបច្ចេក ទេស និងក្រុមគ្រូពេទ្យរួចមក សពជនរង គ្រោះជាឪពុក ត្រូវបានសមត្ថកិច្ចប្រគល់ទៅ អោយក្រុមគ្រួសារ យកទៅធ្វើបុណ្យតាម ប្រពៃណី ។

ផ្ដល់សិទ្ធដោយ៖ ដើមអម្ពិល