ភ្នំពេញ៖ កាលពីថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៥កន្លងទៅនេះ អតីតតារាកំប្លែង ធ្លាប់មានឈ្មោះ បោះសំឡេងក្នុងក្រុម កំប្លែង នាយ ក្រឹម និង នាយ កុយ អ្នកនាង សំ ប៉ូលីដា បានរៀបចំកម្មវិធីជប់លៀង ខួបកំណើតកូនគម្រប់១ឆ្នាំ ដោយ តាមគម្រោងអ្នកនាង បានរៀបចំអញ្ជើញភ្ញៀវ ជាអ្នកសិល្បៈ ប្រមាណ៨០នាក់ ប៉ុន្តែពេលចូលរួមជាក់ស្តែង មានវត្តមាន អ្នកសិល្បៈ ប្រមាណ ត្រឹមតែ៥-៦នាក់ប៉ុណ្ណោះ ជាដើមហេតុធ្វើឲ្យ អ្នកនាងបានសម្រក់ទឹកភ្នែក រលីងរលោងទឹកភ្នែក ព្រោះតែអ្នកសិល្បៈភាគច្រើន មានការរើសអើងចំពោះនាង ពេលគាត់ធ្លាក់កូដ មិនសូវល្បីដូចមុន ។

តាមរយៈ Account Facebook ផ្ទាល់របស់អ្នកដឹកនាំ កម្មវិធីទូរទស្សន៍ល្បីឈ្មោះ លោក ហ្វៃ សំអាង បានសរសេរ សារវែងអន្លាយមួយ រៀបរាប់បែបហួសចិត្តថា «សូមចូលរួមបញ្ចេញមតិយោបល់ ជាមួយខ្ញុំបន្តិច ព្រោះយប់មិញគេង អត់លក់ គិតរឿងមួយ ហើយខ្ញុំក៏គិតជាមួយភរិយាខ្ញុំ ប្អូនស្រីកាតុ និងស្វាមីរបស់គាត់ដែរ ប្អូនស្រី សំ ប៉ូលីដា ធ្វើពិធី ខួបកំណើតកូនប្រុស គម្រប់មួយឆ្នាំថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៥ នៅក្រុងតាខ្មៅ ហើយអញ្ជើញតារាសិល្បៈយ៉ាងច្រើន គាត់ប្រាប់ថា ប្រហែល៨០នាក់ អ្វីដែលខ្ញុំចង់និយាយ គឺមាន តារាតែពីរនាក់គត់ ចូលរួមទី១ គឺប្អូនប្រុសអាឡិច ហ្សូរ៉ា ទី២ គឺប្អូនស្រី កាតុ ហើយទី៣គឺខ្ញុំ និងមានទី៤ប្អូនស្រី ចន ច័ន្ទលក្ខិណា ផ្ញើរថវិកាចងដៃ ព្រោះគាត់រវល់ជាប់ថត ។

ដោយឡែកភ្ញៀវតារាផ្សេងទៀត បាត់ដំណឹងសូន្យឈឹង ខ្ញុំអាណិតគាត់ចង់ស្រក់ទឹកភ្នែក ពេលដែលខ្ញុំសួរគាត់តារាទៅ ផ្ទះវិញ អស់ហើយ? ព្រោះខ្ញុំទៅដល់ម៉ោង ៩៖៣០នាទី យប់ដោយខ្ញុំជាប់ចូលរួមការ កូនមិត្តសម្លាញ់ខ្ញុំរៀន ជាមួយគ្នា។ ទៅដល់ខ្ញុំឃើញតែកាតុ និងស្វាមីរបស់គាត់ និងភ្ញៀវខ្លះ មិនមែនជាតារា គាត់ឆ្លើយរលីងរលោងទឹកភ្នែកបង "អើយ..! គ្មានអ្នកណាមកទេ...!"»។

លោកបានរៀបរាប់ និងដកស្រង់សម្តីរបស់ អ្នកនាង កាតុ ទៀតថា «ខ្ញុំនិងភរិយារួម និងកាតុ ក្តុកក្តូលអាណិតគាត់ ព្រោះសល់តុច្រើនគាត់នៅអង្គុយ ចាំមើលភ្ញៀវក្រែងមានគេមក ដែលពេលនោះ ម៉ោង១០យប់ទៅហើយ ខ្ញុំគិតមិនចេញ ថា មកពីហេតុអី? កាតុ ឆ្លើយថាអ្នកសិល្បៈខ្មែរតែប៉ុណ្ណឹង ឲ្យតែគ្នារាងធ្លាក់ប្រជាប្រិយភាពបន្តិច មានកម្មវិធីអីហៅគេ គ្មានអ្នកណាមកទេ ខ្ញុំចំណាំមើលឃើញចឹង ប៉ុន្តែបើអ្នកល្បីវិញគេ មិនប្រាប់ក៏ខលទៅសួរដែរ ចំពោះខ្ញុំសង្កេតឃើញថា សិល្បករ-សិល្បការិនី មួយចំនួនចូលចិត្តធ្វើអ្វី ដោយមានការសម្តែង មិនចេញពីបេះដូង ពេលដែលបុគ្គលណាមួយ ឈឺធ្ងន់ឬក៏ធ្លាក់ខ្លួនដុនដាប ឬក៏ស្លាប់ទើបនាំគ្នាយកចិត្តទុកដាក់….» ។

ដោយឡែក លោក លី សុខជុន ដែលជាឪពុកបង្កើតរបស់ តារាទឹកភ្នែក កញ្ញា លី ច័ន្ទសីហា ក៏បានរៀបរាប់ដោយ អារម្មណ៍ស្រងាកចិត្តផងដែរថា «ខ្ញុំនិងសីហាស្រងាកចិត្តគឺ សំ ប៉ូលីដា បានត្អូញថា មិត្តភក្តិសិល្បៈ គ្មានអ្នកណា ចូលរួមទេ ខ្ញុំក៏បានលួងលោមអាដា កុំឲ្យតូចចិត្ត សូម្បីតែកូនខ្ញុំវិញ ស្លាប់មួយទាំងមូលក្នុងសិល្បៈ គ្មានសូវអ្នកណា ភ្ញាក់ផ្អើលផង ប្រកាសតាមហ្វេសប៊ុក គេធ្វើមិនដឹង ជួបមុខគេថាចាំ៧ថ្ងៃឲ្យប្រាប់គេផង ដល់ធ្វើបុណ្យប្រាប់គេៗ មិនមកធ្វើអីគេ?រួចជួបមុខតាំងសុំទោស ។ បើយើងមិនប្រាប់គេតាំង រករឿងបន្ទោសយើងថា យើងម៉េចមើលងាយ គេភ័យខ្លាច គេអត់លុយចងដៃហ្អែ? ចឹងអាដាឯងកុំតូចចិត្តអី អាណិតគាត់ខាតច្រើនណាស់....» ៕

ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល