យានយន្ដ៖ ប្រមាណជាពីរទៅ បីថ្ងៃកន្លងមកហើយ ដែលរដ្ឋ Missouri របស់ប្រទេសអាមេរិក ជួបប្រទះនឹងគ្រោះធម្មជាតិ ដ៏ចម្លែកកើតឡើង ដោយមានភ្លៀងធ្លាក់យ៉ាងខ្លាំងក្លាបង្កឲ្យមានទឹកជំនន់លិច ក្នុងនោះក្រុមហ៊ុនចែកចាយ រថយន្ដទំនើប Ford ក៏បាន ទទួលរងផលប៉ះពាល់ នេះផងដែរ ដោយមានរថយន្ដជាច្រើនគ្រឿង ត្រូវលិចក្នុងនោះមិនអាចនឹងស្រោចស្រង់ទាន់។

លោក Jim Pettyjohn ប្រធានផ្នែកទីផ្សារប្រចាំក្រុមហ៊ុន ទីនោះបានថ្លែងប្រាប់អ្នកកាសែតថា » ភ្លៀងចាប់ផ្ដើមខ្លាំងត្រឹមល្ងាចថ្ងៃសៅរ៍ ប្រមាណជា ម៉ោង ៦-៧ តែប៉ុណ្ណោះ ទីកន្លែងចតរថយន្ដផ្នែកខាងមុខត្រូវលិចលង់ សុទ្ធតែទឹក ។ ពួកយើងមានទីតាំងចតរថយន្ដផ្នែកខាងមុខជាទីទំនាបខ្លាំង ប៉ុន្ដែក៏មានការជួយធ្វើអន្ដរាគមន៍ ពីសំណាក់ អ្នកដំណើរប្រមាណជា ២០ - ២៥នាក់ កំពុងតែបើកបរ រថយន្ដតាមដងផ្លូវចុះមកជួយ បើករថយន្ដទៅចតនៅផ្នែកខាងក្រោយក្រុមហ៊ុន ដែលមានទីខ្ពស់ជាង នៅទីនោះអាចគេចផុត បានខ្លះ។ ក្រោយពេលភ្លៀងធ្លាក់ ប្រមាណជា ២-៣ ម៉ោងប៉ុណ្ណោះ ទឹកកស្រក់ទៅវិញ ដោយបន្សល់ទុកនូវរថយន្ដសរុបប្រមាណជា ១០៥ គ្រឿង ត្រូវរងការខូចខាត ហើយរថយន្ដទាំងអស់គឺមាន ម៉ូដែលដូចជា Ford Lincolns, Escapes, Edges និងប្រភេទ Ford F ស៊េរី Pick Up ជាច្រើនគ្រឿង ប៉ុន្ដែសម្រាប់ម៉ូដែល Ford Mustangs មិនមានបញ្ហានោះទេ »។

គូសបញ្ជាក់ផងដែរថា ក្រោយពីមានការលិចលង់ និងស្រកទៅវិញនោះ ក្រុមហ៊ុនបានចាប់ផ្ដើមដំណើរការលក់ធម្មតាវិញ ចំណែករថយន្ដដែលទទួលរងផលប៉ះពាល់ត្រូវយកទៅកែលម្អរជាថ្មី។

<object width="500" height="300" data="http://www.youtube.com/v/UC91qszpZ_s&rel=1" type="application/x-shockwave-flash"><param name="wmode" value="transparent" /><param name="src" value="http://www.youtube.com/v/UC91qszpZ_s&rel=1" /></object>

ដោយ៖ អឿ អ៊ុយ

ប្រភព៖ Carscoop