អ្នកត្រូវតែប្រឈមនឹងការពិត គ្មាននរណាម្នាក់នឹកចង់ ឆ្លងកាត់នូវការបែកបាក់គ្នានេះទេ។ ការផ្តាច់ទំនាក់ទំនងស្នេហា គឺតែងតែមាន សភាពគ្រោតគ្រាត បើទោះជាអ្នកនៅតែរក្សាទំនាក់ទំនងក្នុងនាមជា មិត្តក៏ដោយ។ ប៉ុន្តែការភ្លេចមិត្តប្រុសម្នាក់ គឺជាផ្នែកមួយដ៏លំបាក សម្រាប់ស្ត្រីភាគច្រើន។ ទាំងនេះ គឺជាវិធីមួយចំនួន ដែលអ្នកអាចធ្វើបាន ដើម្បីជួយខ្លួនអ្នក ក្នុងការបំភ្លេចរូបគេ ក្រោយពីអ្នកទាំងពីរ បានបែក បាក់គ្នា ។

០១) ស្វែងរកពីមូលហេតុពិតប្រាកដ
ប្រាកដណាស់ វាគឺជាការចាំបាច់មួយ។ អ្នកត្រូវគិតពីអ្វី ដែលមិនល្អ បានកើតមានចំពោះអ្នក ដែលវា អាចជាហេតុផលមួយឬច្រើនដែល សមស្របបំផុត ដែលអាចធ្វើឲ្យអ្នកសម្រេចចិត្តជ្រើសរើសយកផ្លូវនេះ។ បន្ទាប់មក អ្នកត្រូវគិតថាអ្នកទាំងពីរគឺប្រហែលជាមិនសាកសម ក្នុងការបន្តជីវិតរស់នៅ ជាមួយ គ្នាទៀតនោះទេ ហើយអ្នក ក៏មិនចង់ឲ្យវាបន្តនូវស្ថានភាពបែបនេះ អស់មួយជីវិតរបស់អ្នកដែរ។ ដូច្នេះ វាគ្មានជម្រើសណា ដែលត្រូវបង្ខំឲ្យខ្លួនអ្នកបន្តនៅក្នុងទំនាក់ទំនង ប្រេះឆាបែបនេះទៀតនោះទេ ។ ការយល់ឃើញបែបនេះនឹងអាចឲ្យ វាមានភាពងាយស្រូល សម្រាប់អ្នកក្នុងការទទូលយក នូវការ ពិត។

០២) មិនត្រូវគិតថា «ប្រសិនបើ...»
កាលបើអ្នកបានសម្រចចិត្តថា ចែកផ្លូវគ្នាហើយ នោះអ្នកមិនត្រូវគិតពីវាវិញ ម្តងទៀតនោះទេ។ នៅពេលណាដែលវាត្រូវបានធ្វើ រួចទៅហើយ វាមិនអាចបកក្រោយវិញទេ។ ដូច្នេះ អ្នកគួរតែបញ្ឈប់ នូវការគិតតែពី រឿងរ៉ាវល្អៗ ដែលបានកើតឡើងចំពោះអ្នក ក្នុងអំឡុងពេលដែលមានទំនាក់ទំនងល្អនោះ ។ ហើយអ្នកក៏មិនត្រូវបញ្ចុះបញ្ចូលខ្លួនឯងទៀតដែរថា ពេលវេលាអាក្រក់ៗទាំងនោះ គឺពិតជាមិនអាក្រក់ ដល់ ថ្នាក់នោះពេកទេ ។

០៣) បង្កើតនូវគម្លាតរវាងអ្នក និង គេ
បើទោះជាអ្នក នៅយល់ព្រមនឹងរក្សាទំនាក់ទំនងមិត្តភាពជាមួយនឹង អតីតមិត្តប្រុសរបស់អ្នក ក៏អ្នកមិន ត្រូវធ្វើការទាក់ទងទៅកាន់ គាត់ភ្លាមៗ បន្ទាប់ពីមានការចែកផ្លូវគ្នានេះដែរ។ វាមានន័យថា អ្នកមិនត្រូវ ទូរស័ព្ទទៅរកគាត់ និង ជួបគ្នាទៀតនោះទេ។ ព្យាយាមបន្ត អនាគតទៅមុខទៀតដោយគ្មានគេ ជំនួស ឲ្យការស្តាយក្រោយនូវអ្វីដែលអ្នកបានធ្វើ ពីមុនមក។

០៤) រៀនប្រឈមនឹងការពិត
វាមិនជាបញ្ហាអ្វីធ្ងន់ធ្ងរទេ ដែលអ្នកត្រូវមានអារម្មណ៍ថាទុក្ខសោកជាខ្លាំង បន្ទាប់ពីមានការបែក បាក់គ្នានេះ។ ប៉ុន្តែអ្នកត្រូវគិតផងដែរថា ខ្លួនអ្នកគឺជាមនុស្សល្អ ដែលហ៊ានទទួលយកកំហុសពីរបី ហើយវាមិនមែនតែអ្នកម្នាក់ឯងនោះទេ ដែលធ្វើវានោះ ។ ដូច្នេះអ្នកត្រូវរៀន ប្រឈមនឹងវាបន្តិចម្តងៗ ។

០៥) គ្រប់គ្រងនូវការគិតក្នុងផ្លូវអវិជ្ជមានរបស់អ្នក
អ្នកប្រហែលជាអាចស្អប់អតីតមិត្តប្រុសអ្នកជាខ្លាំង ឬ ថែមទាំងខ្លួនអ្នកទៀតផង ក្នុងរយៈពេលណា មួយ បន្ទាប់ពីមានការបែកបាក់នេះ។ ប៉ុន្តែអ្នកត្រូវព្យាយាមគិត ក្នុងផ្លូវវិជ្ជមាន និង មិនត្រូវធ្វើនូវអ្វី ដែលអ្នកមិនគួរធ្វើនោះទេ។ អ្នកអាចគ្រប់គ្រងនូវអារម្មណ៍ទាំងនេះបានដោយ ការធ្វើអ្វីមួយក្នុងផ្លូវ វិជ្ជមាន។

០៦) ដើរកំសាន្ត និង ពិភាក្សាបញ្ហាជាមួយនឹងមិត្តជិតស្និទ្ធរបស់អ្នក
អ្នកទាំងឡាយណា ដែលស្រលាញ់អ្នក នោះពួកគេនឹងតែងតែនៅជុំវិញខ្លួនអ្នក ក្នុងនោះមិត្តជិតស្និទ្ធ ក៏ត្រូវបានចាត់ទុកក្នុងក្រុមនេះ ផងដែរ។ ដោយសារថា ពួកគេនឹងជួយអ្នក ក្នុងការប្រមូលផ្តុំអារម្មណ៍ និង ដោះស្រាយនូវបញ្ហានេះ ជាមួយនឹងអ្នកដោយការផ្តល់ យោបល់ និង លើកទឹកចិត្តគាំទ្រអ្នក។

០៧) សរសេរកំណត់ហេតុឲ្យបានញឹកញាប់ តាមដែលអ្នកអាចធ្វើបាន
ការសរសេរ អាចជួយសម្រាលនូវការឈឺចាប់អ្នក បានជាច្រើន។ អ្នកអាចយកសៀវភៅ និង ប៊ិច មកសរសេរចេញនូវអ្វីដែលមាននៅ ក្នុងចិត្តអ្នក ឬ សរសេរជាកំណាព្យ ឬ សរសេររក្សាទុក ជាកំណត់ ហេតុមួយ។ អ្នកអាចសរសេរនូវរាល់អ្វីៗដែលកើតមានក្នុងអារម្មណ៍ អ្នកហើយអ្នកអាចនឹងមានការ ភ្ញាក់ផ្អើល ដែលថានៅពេលខ្លះ អ្នកហាក់នឹងសរសេរនូវអ្វីៗ ដែលអ្នកមិនបានដឹងខ្លួនទាល់តែសោះ។ វិធីនេះ គឺអាចធ្វើឲ្យអ្នកមានទំនាក់ទំនង យ៉ាងជិតស្និទ្ធនឹងខ្លួនឯង។

០៨) បោះចោលនូវអ្វីៗ ដែលអាចរំលឹករឿងចាស់ៗរបស់អ្នកបាន
ធ្វើការសម្អាតបន្ទប់របស់អ្នក និងបង្កើតកន្លែងមួយចំនួនសម្រាប់ខ្លួនអ្នក។ បោះចោលនូវអ្វីៗដែលជា របស់គាត់មានដូចជាសំបុត្រ សេ្នហា, វត្ថុអនុស្សាវរីយ៍ និង វត្ថុផ្សេងៗទៀតដែលអាច នាំឲ្យអ្នកនឹក ឃើញពីគាត់។ វិធីនេះនឹងជួយឲ្យវាមានភាពងាយស្រូល សម្រាប់អ្នក ក្នុងការបំភ្លេចគាត់ ប្រសិនបើអ្នក មិនបានឃើញនូវពួកវាបានដោយចៃដន្យ។

០៩) ស្វែងរកសុភមង្គលនៅកន្លែងផ្សេងទៀត
ដោយគ្រាន់តែអ្នកបែកគ្នា នោះមិនមែនបានន័យថា ពិភពលោកនេះត្រូវបានបញ្ចប់នោះទេ។វាមាននូវវិធីផ្សេងៗជាច្រើនទៀតដើម្បីស្វែង រកសុភមង្គល ដូចជាការចំណាយពេលនៅខាងក្រៅផ្ទះ ធ្វើនូវសកម្មភាពរីករាយក្នុងសង្គមឬចំណាយពេលជាមួយនឹងក្រុមគ្រួសារ ជាដើម ។

១០) ធ្វើខ្លួនឲ្យសកម្ម
ការថែទាំរូបរាងកាយឲ្យបានសមសួន នឹងមានសុខភាពល្អ នឹងអាចជួយរក្សាផ្លូវចិត្តរបស់អ្នក ឲ្យចាកឆ្ងាយពីរឿងអ្វីផ្សេងៗទៀត តាមដែលអ្នកកំពុងតែផ្តោតអារម្មណ៍លើខ្លួនឯងបានកាន់តែច្រើន ជាងមុន។ ដូច្នេះ អ្នកអាចចេញក្រៅដើម្បីកំសាន្តឬចូលជាសមាជិក ក្លឹបកីឡា តាមដែលវិធីទាំងនេះ នឹងជួយអ្នកឲ្យឈប់គិតពីគាតា់បានជារឿយៗនោះ៕

ផ្ដល់សិទ្ធដោយ៖ ហ្រ្វេសញ៉ូវអាស៊ី