ព័ត៌មានអន្តរជាតិ ៖ ចុងស្លាបប៉ាកកា របស់ Donald Trump ដែលជាសាក្ខីភាពជាក់ស្តែង នៃហត្ថលេខា របស់ប្រធានាធិបតីទើបជាប់អាណត្តិថ្មីរបស់សហរដ្ឋអាមេរិករូបនេះ សរបញ្ជាក់យ៉ាងច្បាស់នៅយប់ថ្ងៃ ច័ន្ទម្សិលមិញនេះឲ្យដឹងថា រដ្ឋបាលលោក Trump យ៉ាងយូរបំផុតត្រឹម ៩០ថ្ងៃខាងមុខ នឹងមិនអនុញ្ញាតឲ្យពលរដ្ឋប្រមាណ ២១៨លាននាក់ មកពី ៧ ប្រទេសនៅជុំវិញពិភពលោក ហាមដាច់ខាតមិនអោយឈានជើងជាន់ទឹកដី សហរដ្ឋអាមេរិក នោះឡើយ ។

ប្រជាជន ៧ ប្រទេសដែលកាន់សាសនាម៉ូស្លឹមជាចម្បងនោះ យ៉ាងយូរបំផុតត្រឹមតែ ៩០ថ្ងៃទៀត ត្រូវ បានហាមជាផ្លូវការមិនឲ្យចូលទឹកដីសហរដ្ឋអាមេរិក ខណៈលោក Trump ចេញសេចក្តីបង្គាប់បញ្ជាជា ផ្លូវការមិនដល់ ២៤ម៉ោងមុននេះ ដែលជាយុទ្ធនាការរបស់លោក Trump ក្នុងការការពារអាមេរិកឲ្យទៅ ជារដ្ឋសុវត្ថិភាព ពីក្រុមជនអន្តោប្រវេសន៍ដែលអាចជាភារវករ ។ មិនទាន់ច្បាស់នៅឡើយទេ ថាតើនៅ មានប្រទេសប៉ុន្មានផ្សេងទៀតដែលអាចចាត់ចូលទៅក្នុងបញ្ជី ហាមមិនឲ្យចូលសហរដ្ឋអាមេរិក ខណៈ រដ្ឋបាលលោក Trump កំពុងតែធ្វើការពិចារណា។ សួរបញ្ជាក់ជាមួយនឹងមន្រ្តីផ្លូវការ នៃរដ្ឋបាល លោក Donald trump ថាតើ លក្ខណៈវិនិច្ឆ័យណាមួយដែលចាត់ជាអទិភាព ក្នុងការកំណត់ប្រទេសមួយណា មិនឲ្យចូលសហរដ្ឋអាមេរិក ក្រៅពី ៧ ប្រទេសដំបូងពីតំបន់មជ្ឈឹមបូពាហ៍ នោះគឺ "ដើម្បីឲ្យអាមេរិក មានសុខសុវត្ថិភាព និងមិនប្រឈមនឹងហានិភ័យ" ។

គួរបញ្ជាក់ថា យ៉ាងយូរបំផុត ត្រឹម ៩០ ថ្ងៃទៀត ប្រទេសទាំង ៧ ដែលកាន់សាសនាម៉ូស្លឹមជាចម្បង និងបានហាមមិនឲ្យចូលសហរដ្ឋអាមេរិកនោះ រួមមានដូចជា ប្រទេស អ៊ីរ៉ាក់ អ៊ីរ៉ង់ ស៊ីរី សូម៉ាលី ល៊ីប៊ី ស៊ូដង់ និង យេម៉ែន ដែលស្មើនឹងតួរលេខមនុស្សសរុប ២១៨លាននាក់ នេះបើយោងតាមតួរលេខផ្លូវការ ពី World Bank ឆ្នាំ២០១៥ ។ ប្រទេសទាំង៧នេះ ក្នុងឆ្នាំ ២០១៦ ត្រូវបានចាត់ចូលជាប្រទេសដែលមានការព្រួយ បារម្ភខ្លាំងបំផុត៕

ប្រែសម្រួល ៖ កុសល

ប្រភព ៖ ស៊ីអិនអិន