(អង់គ្លេស)៖ នៅពេលទទួលទានអាហារ អ្នកមានអារម្មណ៍ថាអួលៗ មិនធម្មតានៅក្នុងទ្រូងប៉ែកខាងឆ្វេង បេះដូងមានដំណើរការញាប់ញ័រ សុទ្ធតែជារោគសញ្ញា ដែលនាំឲ្យយើងមានការភិតភ័យ។ នេះបើយោងតាមប្រភព័ត៌មាន វិទ្យាសាស្រ្ត Science Daily ចេញផ្សាយនៅថ្ងៃច័ន្ទ ទី០២ ខែមករា ឆ្នាំ២០១៧។

ជំងឺបេះដូងខ្សោយពិតប្រាកដ ជំងឺទាក់ទងនឹងសាច់ដុំ នៃបេះដូង ជាគ្រោះថ្នាក់មួយ កើតមានចំពោះមនុស្សទាំងឡាយណា ដែលត្រូវរងការឈឺចាប់ ដោយចលនាសរសៃឈាម នៃបេះដូងរត់មិនបានស្រួល។កាលណាសរសៃក្រហម (សរសៃអាទែ) ដែលមានភារកិច្ចផ្តត់ផ្គង់ឈាម ឲ្យបេះដូងមានសភាពតូចត្បៀតនោះ វាមិនអាចនាំយកឈាម ដែលមានអុកស៊ីហ្សែន មកចិញ្ចឹមសាច់ដុំ នៃបេះដូងបានគ្រប់គ្រាន់ឡើយ។ ដូច្នេះសាច់ដុំនេះ កំពុងជួបនូវការឈឺចាប់ហើយ។ ប្រសិនបើអ្នកដឹងខ្លួនច្បាស់ថា កើតមានជំងឺនេះហើយ អ្នកគួរទៅពិគ្រោះជាមួយនឹង គ្រូពេទ្យជាបន្ទាន់។

រោគសញ្ញាគួរឲ្យាបារម្ភ៖
ជំងឺបេះដូងខ្សោយ បង្កគ្រោះថ្នាក់ខ្លាំងចំពោះអ្នកជំងឺ។ ជាធម្មតាជំងឺបេះដូងនេះ ចាប់កើតចេញពីការឈឺចាប់ នៅក្នុងដើមទ្រូង គឺនៅក្រោយឆ្អឹងសន្ទះទ្រូងតែម្តង។ បន្ទាប់មក ជំងឺនេះក៏តោងជាប់នៅក្នុងខ្លួនប្រាណអ្នក ជំងឺរួចរីករាលដាលដល់ដៃ។ ជំងឺចាប់ធ្វើទុកដៃឆ្វេងមុន បន្ទាប់មកដៃស្តាំ ដើម្បីឈាមទៅរកខ្នង។ ក្នុងករណីនេះមិនត្រូវរារែកឡើយ អ្នកត្រូវទៅពិគ្រោះជាមួយនឹងគ្រូពេទ្យជំនាញ ខាងរោគបេះដូងយ៉ាងរូសរាន់។

រោគសញ្ញាផ្សេងៗ៖
-ការដើរមិនសមហេតុផល នៃចង្វាក់បេះដូងៈ បេះដូងហាក់ដូចជាលោតញាប់រន្ថើនជាងមុន បង្កជាដំណើរលោតកញ្ឆក់ម្តងៗ។ ជាញឹកញាប់សភាពដើរមិនធម្មតា របស់បេះដូងកើតមានក្រោយពេលខឹងខ្លាំង ឬការទទួលទានកាហ្វេច្រើន ហួសកម្រិត។ ប៉ុន្តែអ្នកមិនចាប់បាច់ភ័យព្រួយឡើយ នេះមិនមែនជាអាការៈ នៃជំងឺបេះដូងឡើយ។

-ការមានអារម្មណ៍ឈឺចាប់ៈ ការឈឺចាប់នៅម្តុំបេះដូង អាចបណ្តាលមកពីការឈឺចាប់នៅចន្លោះឆ្អឹងជំនី មកពីគន្លាក់ឆ្អឹងជំនី មកពីរោគសរសៃប្រសាទ។ គេមានអារម្មណ៍ថា ឈឺនៅពេលសង្កត់ដើមទ្រូង។ ប៉ុន្តែមិនមែនឈឺគ្រប់ពេលទេ គឺអាស្រ័យនៅលើចលនាខ្លះ។ ទោះជាយ៉ាងនេះក្តី អ្នកមិនត្រូវធ្វេសប្រហែសទេ ដោយអ្នកគួរតែទៅមន្ទីរពេទ្យ។

-ការឈឺចាប់លើផ្នែករំលាយអាហារៈ មនុស្សបរិភោគច្រើនអាចនាំការឈឺចាប់ដល់ទ្រូង ត្រង់ម្តុំបេះដូង។ ជំងឺនេះគ្មានលក្ខណៈធ្ងន់ធ្ងរទេ។ ប៉ុន្តែជំងឺបេះដូងខ្សោយខ្លះអាចរកឃើញ ដោយសារបញ្ហារំលាយអាហារដែរ។

-ដំណើរកន្ត្រាក់សាច់ដុំៈ អាចបង្កជាជំងឺញ័របេះដូង និងការឈឺចាប់នៅត្រង់បេះដូង។ គេមានការលំបាកបែងចែកឲ្យដឹងថា មួយណាជាជំងឺកន្ត្រាក់សាច់ដុំ ហើយមួយណាជាជំងឺបេះដូង។ ហេតុនេះអ្នកត្រូវទៅឲ្យវេជ្ជបណ្ឌិត ពិនិត្យក្នុងពេលកើតការឈឺចាប់នេះ៕

ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង