CamNews

អតីតយោធាហ្វីលីពីន៖ «លោក Rodrigo Duterte ធា្លប់បញ្ជាឲ្យសម្លាប់ក្រុមឧក្រិដ្ឋជន ដោយបោះឲ្យសត្វក្រពើស៊ី»

(ម៉ានីល)៖ អតីតមន្ត្រីយោធាហ្វីលីពីនម្នាក់ បានផ្ដល់សក្ខីកម្ម នៅចំពោះមុខព្រឹទ្ធសភា​ហ្វីលីពីនថា ប្រធានាធិបតីហ្វីលីពីន​បច្ចុប្បន្ន លោក Rodrigo Duterte​ កាលពីជំនាន់លោកកាន់តំណែង​ជាអភិបាល ក្រុង Davao​ លោកធ្លាប់បានបញ្ជាឲ្យ មន្ត្រីក្រោមឱវាទរូបនេះ និង​គូកនមួយចំនួនផ្សេងទៀតធ្វើការ សម្លាប់ក្រុមឧក្រិដ្ឋជន​ជាង ១,០០០ នាក់ឯណោះ។ នេះបើតាមការចុះផ្សាយ របស់សារព័ត៌មាន Washington Top នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១៥ ខែកញ្ញា ឆ្នាំ២០១៦។

លោក Edgar Matobato អាយុ៥៧ឆ្នាំ ជាអតីតមន្ត្រីយោធាខាងលើនេះ បានប្រាប់ព្រឹទ្ធសភាហ្វីលីពីនថា លោកធ្លាប់ស្ដាប់ឮលោក Duterte​ បញ្ជាឱ្យសម្លាប់ក្រុមឧក្រិដ្ឋជន តែលោកក៏បាន ទទួលស្គាល់ខ្លួនឯងដែរថា លោកបានចាប់ពង្រត់ និងសម្លាប់មនុស្ស ក្នុងនោះរួមមានទំាងបុរសម្នាក់ ដែលត្រូវបានគេយក​ទៅបោះឲ្យសត្វក្រពើស៊ី នៅភាគខាងត្បូងទីក្រុង Davao កាលពីឆ្នាំ២០០៧ ថែមទៀតផង។

ទោះបីជាយ៉ាងណា គេពុំទាន់ឃើញ​មានប្រតិកម្មពី លោក Duterte ដែលធ្លាប់បដិសេធថា លោកមិនដែលបានជាប់ ពាក់ព័ន្ធនឹងការសម្លាប់​ក្រុមឧក្រិដ្ឋជន ក្រៅប្រព័ន្ធតុលាការនោះនៅឡើយទេ កាលពីជំនាន់លោកកាន់តំណែង ជាអភិបាលក្រុង Davao និងបន្ទាប់ពីការស្បថចូលកាន់តំណែង ជា​ប្រធានាធិបតីហ្វីលីពីន កាលពីខែមិថុនា កន្លងទៅនេះ៕

ផ្តល់សិទ្ធិដោយ ៖ ខ្មែរថកឃីង