Miley Cyrus តារាចំរៀងវ័យក្មេងអាយុ18ឆ្នាំបានសារភាពថានាងមានការព្រួយបារម្ភក្នុង
ការសំដែងក្បាច់រាំដ៏ស្រើបស្រាលរបស់នាងនៅចំពោះមុខឪពុកម្តាយមិត្តប្រុសរបស់នាង។ Liamមិត្តប្រុសដែលមានអាយុ21ឆ្នាំរបស់ Miley Cyrusបាននាំឪពុកម្តាយរបស់គេទៅមើល
ការសំដែងរបស់ MileyនៅMelbourneកាលពីថ្ងៃព្រហស្បតិ៏។Mileyមានការខ្វល់ខ្វាយចិត្តយ៉ាង
ខ្លាំងព្រោះថាសំលៀកបំពាក់របស់នាងនៅពេលសំដែងអាចនិងមិនសមរម្យចំពោះឪពុកម្តាយ
មិត្តប្រុសរបស់នាង។គួរបញ្ជាក់ផងដែរថាចំនងស្នេហារបស់ Miley ហើយនិង Liamធ្លាប់មាន
ការបែកបាក់ជាច្រើនដងមកហើយប៉ុនែ្តលើកនេះពួកគេបានប្តូរទស្សនះហើយខិតខំថែរក្សារ
ចំនងស្នេហាមួយនេះខ្លាំងណាស់។