ព័ត៌មានអន្តរជាតិ ៖ សន្តិសុខ បណ្តាញព័ត៌មាន ពីភ្នាក់ងារវិស័យសាធារណៈទាំង ១០ កំពុងតែរឹត បណ្តឹងប្រព័ន្ធសន្តិសុខរបស់ខ្លួន បន្ទាប់ពី ក្រុម Hacker (ក្រុមវាយប្រហារតាមប្រព័ន្ធអ៊ីនធើណេត) ដែលត្រូវបានគេស្គាល់ឈ្មោះថា ក្រុមអនាមិក ម៉ាឡេស៊ី ឬ Anonymous Malaysia បានប្រកាស គំ រាមគំហែង សង្គ្រាមអ៊ិនធើណេត "all-out Internet war" ប្រឆាំងទៅនឹងរដ្ឋាភិបាល ម៉ាឡេស៊ី ។

ក្រុមអនាមិក ម៉ាឡេស៊ី ឬ Anonymous Malaysia បានបង្ហោះផ្សាយ នូវ ឃ្លីបវីដេអូ មានរយៈពេល ៨ នាទី ទៅ លើទំព័រហ្វេស ប៊ុករបស់ខ្លួន កាល ពី ថ្ងៃទី ៤ សីហា កន្លង ទៅនេះ ដោយអំពាវនាវ អោយ នាយករដ្ឋមន្រ្តី ប្រទេសម៉ាឡេស៊ី លោក Najib Razak ចុះចេញពីតំណែង ពាក់ព័ន្ធនឹងរឿង អាស្រូវ ប្រព្រឹត្តិអំពើពុករលួយ លុយ ៧០០ លានដុល្លារ សហរដ្ឋអាមេរិក ។ ក្រុមអនាមិកមួយក្រុម នេះដែលធ្វើការប្រឆាំងខ្លាំង រដ្ឋាភិបាលម៉ាឡេស៊ី អោយដឹងថា ក្នុងករណី នាយករដ្ឋមន្រ្តី មិនចុះ ចេញពីតំណែង តាមការចង់បាន របស់ខ្លួននោះទេ ពួកគេនឹងធ្វើការវាយប្រហារ តាមកុំព្យូទ័រ ទ្រង់ ទ្រាយធំ ដែលអោយឈ្មោះថា សង្គ្រាម អ៊ិនធើណេត " all- out Internet war" នៅថ្ងៃទី ២៩ សីហា ខាងមុខនេះ ។

លោក Madius Tangau រដ្ឋមន្រ្តី បច្ចេកវិទ្យា និង វិទ្យាសាស្រ្ត អោយដឹងថា ក្រុមអ្នកជំនាញ គ្រប់ គ្រងប្រព័ន្ធសុវត្ថិភាពអ៊ីនធើណេត ដែល អោយឈ្មោះថា CyberSecurity Malaysia និង Mimos នោះ កំពុងតែចាត់វិធានការយ៉ាងសកម្ម ដើម្បីទប់ស្កាត់ ។

គួរបញ្ជាក់ថា ក្នុងករណី ក្រុមអនាមិក អាចគ្រប់គ្រងបណ្តាញណាមួយ ពីភ្នាក់ងារវិស័យសាធារណ ទាំង ១០ វាអាចនឹងមិនផលប៉ះពាល់អវិជ្ជមាន ទៅលើរាល់ដំណើរការ របស់ រដ្ឋាភិបាលក្នុងស្រុក ដូច្នេះ រដ្ឋាភិបាលកំពុងតែត្រៀមជើងព្រួល ក្នុងការទប់ស្កាត់ ជាយហេតុ ។

វិធានការក្នុងការទប់ស្កាត់ ការវាយប្រហារ ទ្រង់ទ្រាយធំលើកនេះ រួម មាន ដូចជា ៖ ស្វែងរកប្រព័ន្ធ និងតម្លើងប្រព័ន្ធ loopholes ផ្តល់ជូននូវការគាំទ្រ ផ្នែក បច្ចេកទេស ក៏ដូចជា ធ្វើ ការ បង្វឹកជាមុន ទៅនឹងលទ្ធភាព ឈានទៅេដល់ការទប់ស្កាត់ ការវាយប្រហារ តាម ប្រព័ន្ធអ៊ិនធើណេត ។ លោក Madius បន្តអោយដឹងថា Mimos ជាភ្នាក់ងារ ស្រាវជ្រាវនិងអភិវឌ្ឍន៍បណ្តាញទំនាក់ទំនងព័ត៌មាន និង បច្ចេក វិទ្យា នឹងផ្តល់ជូននូវ បច្ចេកវិទ្យារក្សាបានសុវត្ថិភាព តាម ប្រព័ន្ធអ៊ិនធើណេត កម្រិត ខ្ពស់ ។

អ្នកជំនាញ តំណាងអោយរដ្ឋាភិបាល ក៏បានផ្តល់ ជា ដំបូន្មានដល់ ភ្នាក់ងារសេវាសាធារណៈទាំង ១០ អោយ upgrade នូវ software របស់ពួកគេ ដើម្បីធានាអោយបាននូវ សុវត្ថិភាពកុំព្យូទ័រ up-to- date ។ ក្នុងចំណោម ភ្នាក់ងារសេវាសាធារណៈទាំង ១០ ប្រឈមមុខខ្លាំងនឹងការវាយប្រហារថ្ងៃទី ២៩ សីហាខាងមុខនេះ រួមមានដូចជា ៖ ភ្នាក់ងារ សន្តិសុខ និងការពារជាតិ ភ្នាក់ងារ ហរិញ្ញវត្ថុ និង ធនាគារ ភ្នាក់ងារទំនាក់ទំនង និងព័ត៌មាន ភ្នាក់ងារផ្គត់ផ្គង់ថាមពល ភ្នាក់ងារផ្គត់ផ្គង់ទឹក ភ្នាក់ងារ គមនាគមន៍ ភ្នាក់ងារសេវាសង្គ្រោះបន្ទាន់សុខភាព ក៏ដូចជា ភ្នាក់ងារ ចំណី អាហារ និង ភ្នាក់ងារ កសិកម្មជាដើម ៕

ប្រែសម្រួល ៖ កុសល

ប្រភព ៖ អាស៊ីវ័ន