CamNews

បុរសអាល្លឺម៉ង់ម្នាក់ កើតជំងឺសរសៃប្រសាទ អាដៃខ្លួនឯង ហូរឈាម​ នៅក្រុង​បាត់ដំបង

(បាត់ដំបង)៖ បុរសជនជាតិអាល្លឺម៉ង់ម្នាក់ ​ឈ្មោះ GERHARD DEUTSCH អាយុ៤១ឆ្នំា ក្រោយចេញពីប្រទេសថៃ មកស្នាក់នៅ ភូមិព្រែកមហាទេព សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង រយៈ​ពេល៣ថ្ងៃរួចមក បានអាដៃខ្លួនឯងក្នុងបន្ទប់ស្នាក់នៅ បណ្ដាលឲ្យហូរឈាមយ៉ាងច្រើនជិតនឹងស្លាប់ តែត្រូវបានជួយសង្គ្រោះទាន់ពេលវេលា ហើយមូលហេតុនោះមិនមែនមកពីសេពគ្រឿងញៀនោះទេ តែមានជំងឺសរសៃប្រសាទ។

​លោក​វរសេនីយ៍ត្រី ​ប៉ាង ​ហៀង​ អធិការនគរបាលក្រុង​បាត់បង បានបញ្ជាក់ថា កាលពីថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៧ ជនបរទេសខាងលើ បានមកស្នាក់នៅក្រុងបាត់ដំបង លុះដល់ថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០១៧ បានសង្ងំក្នុងបន្ទប់តែម្នាក់ឯង ហើយបានយកផ្លែឡាមមកអាកំភួនដៃទាំងសងខាងខ្លួនឯង ដោយឈាមប្រឡាក់បន្ទប់ដេក តែរបួសមិនធ្ងន់ធ្ងរ និងមិនបណ្ដាលឲ្យគ្រោះថ្នាក់ដល់អាយុជីវិតឡើយ។

ក្រោយដឹងរឿងបែបនេះហើយ កម្លាំងអធិការដ្ឋាននគរបាលក្រុង សហការជាមួយកម្លាំងបង្រ្កាបខេត្តបាត់ដំបង បានបញ្ជូនជនរងគ្រោះទៅសង្គ្រោះ នៅមន្ទីពេទ្យបង្អែកខេត្តបាត់ដំបង។

មូលហេតុដែលជនបរទេសខាងលើអាដៃខ្លួន គឺដោយសារប្រព័ន្ធសរសៃប្រសាទ របស់គាត់មិនប្រក្រតី ហើយលេបថ្នំារំងាប់អារម្មណ៍ជាប្រចាំ។ បច្ចុប្បន្ន ជនបរទសខាងលើ កំពុងសម្រាកព្យាបាល​នៅមន្ទីពេទ្យបង្អែកខេត្តបាត់ដំបង៕

ផ្តល់សិទ្ធិដោយ ៖ ហ្រ្វេសញ៉ូវអាសុី