ភ្នំពេញ៖ នៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៥នេះ តុលាការសាលាដំបូងខេត្តបាត់ដំបង ដែលមានវត្តមាន ព្រះរាជអាជ្ញារ លោក នួន សាន បានធ្វើការកោះហៅមិត្តភក្តិ របស់អតីតពិធីការិនី សម្បូររឿងអាស្រូវ កញ្ញា សាសា ចូលបំភ្លឺពាក់ព័ន្ធនឹងរឿងបង្ក គ្រោះថ្នាក់ចរាចរណ៍មួយ កាលពីពាក់កណ្តាលអាធ្រាត្រ ថ្ងៃ២ ខែសីហា កន្លងទៅនេះ។ ប៉ុន្តែមិត្តភក្តិរបស់នាងមិនបាន ចូលតុលាការតាមការកោះហៅឡើយ ដោយអះអាងថា ខ្លួនជាប់ការងារ នៅទីក្រុងភ្នំពេញ ។

តុលាការខេត្តបាត់ដំបង បានចាត់វិធានការយ៉ាងក្តៅគគុក ដោយធ្វើការកោះហៅមនុស្សមួយចំនួន ដែលមានការពាក់ព័ន្ធនៅក្នុងដំណើររឿង នៃការផឹកស៊ី ជាមួយនឹង កញ្ញា សាសា ព្រមទាំងបានបង្ក ឲ្យមានករណីគ្រោះថ្នាក់ចរាចរណ៍ ដោយសារតែសារធាតុស្រវឹង ឲ្យចូលខ្លួនមកបំភ្លឺ នៅក្នុងតុលាការ នាវេលាម៉ោង ២៖០០នាទី រសៀលថ្ងៃច័ន្ទ ទី១០ ខែសីហា ឆ្នាំ២០១៥នេះ ស្ថិតនៅក្រោមការសាកសួរ ពីលោកព្រះរាជអាជ្ញារង តូច ភក្តី ដើម្បីចង់ដឹងពីការពិត និងស្វែងរកយុត្តិធម៌ ឲ្យជនរងគ្រោះ ក៏ដូចជាចង់ដឹងការពិតថា តើរឿងរ៉ាវនេះពាក់ព័ន្ធនឹង កញ្ញា សាសា ដែលឬយ៉ាងណា ។

ពាក់ព័ន្ធនឹងករណីនេះ ស្នងការរងខេត្តបាត់ដំបង លោក ជេត វណ្ណី បានថ្លែងប្រាប់គេហទំព័រ LookingTODAY ឲ្យដឹងយ៉ាងខ្លីថា តុលាការកោះហៅអ្នកពាក់ព័ន្ធ ក្នុងរឿងគ្រោះថ្នាក់ចរាចរណ៍ ឲ្យចូលបំភ្លឺ នៅវេលាម៉ោង២រសៀលថ្ងៃនេះ។ «ប៉ុន្តែបើតាមព័ត៌មាន ដែលទទួលបាន គឺមិនមានវត្តមាន អ្នកទាំងនោះចូលខ្លួន តាមការកោះហៅរបស់តុលាការទេ ដោយសារតែពួកគេ ទាំងពីរនាក់ មានកំពុងតែមានវត្តមាន នៅទីក្រុងភ្នំពេញ មិនអាចចូលបាន ហើយខ្ញុំក៏មិនដឹងថា មានការលើកពេលឬយ៉ាងណាទេ គឺមានតែសួរទៅលោក ព្រះរាជអាជ្ញារ នួន សាន…» ។ លោក ជេត វណ្ណី បន្ថែម។

ទាក់ទងទៅនឹងការកោះហៅនេះ ដែរគេហទំព័រ LookingTODAY មិនអាចទាក់ទង ទៅលោកព្រះរាជអាជ្ញា លោក នួន សាន និងអតីតពិធីការិនី កញ្ញា សាសា ដើម្បីសាកសួរបន្ថែម លើព័ត៌មានទាំងអស់នេះបានទេ នៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៥នេះ ប៉ុន្តែគេហទំព័រយើងនឹងរង់ចាំ ការបកស្រាយព័ត៌មានបន្ថែម ដើម្បីផ្សព្វផ្សាយទៅដល់ ទស្សនិកជនថា តើរឿងពិត កញ្ញា សាសា មានជាប់ពាក់ព័ន្ធរឿង គ្រោះថ្នាក់នោះឬយ៉ាងណា។

សូមបញ្ជាក់ថា ថ្មីៗនេះ អតីតពិធីការិនី ឯក សុជាតា ហៅសាសា បានផ្ទុះរឿងកក្រើកមួយទៀត គឺការបង្កគ្រោះថ្នាក់ចរាចរ ពេលខ្លួនជិះជាមួយមិត្តភក្តិ នៅកណ្ដាលក្រុងបាត់ដំបង ក្នុងស្ថានភាពស្រវឹង ដោយបានបើករថយន្តបុក ជាមួយនឹងរ៉ឺម៉កដឹកទឹកកក បង្កឲ្យអ្នកបើករ៉ឺម៉ករបួសធ្ងន់ ។ ប៉ុន្តែអ្វីដែលមហាជន និងអ្នកឃើញហេតុការណ៍ សម្ដែងការហួសចិត្តនោះ គឺក្រុមបក្សពួករបស់កញ្ញា សាសា បានសម្របសម្រួលរឿងនេះ ក្រៅប្រព័ន្ធច្បាប់ ខណៈដែលខ្លួនឯងកំពុងតែទាមទារ រកយុត្តិធម៌តាមផ្លូវច្បាប់ ក្នុងជម្លោះហិង្សាជាមួយលោក សុខ ប៊ុន ។

មហាជន ដែលបានឃើញហេតុការណ៍នេះ បាននាំគ្នាលើកឡើងថា ក្នុងរឿងគ្រោះថ្នាក់ចរាចរណ៍នេះ គឺជាទោសព្រហ្មទណ្ឌ ដែលអ្នករួម ដំណើរជាមួយខ្លួន បានបង្កឡើង បណ្ដាលឲ្យអ្នកដទៃរបួស ត្រូវចូលទទួលទោស តាមច្បាប់ មិនអាចអត់ឱនបានឡើយ តែសម្រាប់កញ្ញាសាសា ក៏ដូចជាបក្សពួក បែរជាគេចវេស មិនទទួលខុសត្រូវ និងបានចរចាជាមួយជនរងគ្រោះ ក្រៅប្រព័ន្ធច្បាប់ទៅវិញ។

មតិរបស់មហាជន បានលើកឡើងថា ពេលខ្លួនឯងមានបញ្ហា ក្លាយជាជនរងគ្រោះ បានអះអាងថា មិនទទួលយកការសម្របសម្រួលណាមួយ ជាមួយភាគីលោក សុខ ប៊ុន ក្រៅច្បាប់នោះឡើយ ពោលខ្លួនបានទាមទារឲ្យលោក សុខ ប៊ុន ចេញមុខទទួលខុសត្រូវ ចំពោះមុខច្បាប់ រហូតលោកឧកញ៉ា មានលុយរាប់លានដុល្លារម្នាក់នេះ បានលះបង់នូវអ្វីៗគ្រប់យ៉ាង ក្នុងមួយប៉ប្រិចភ្នែក ដើម្បីទទួលកំហុស និងផ្ដល់ភាពយុត្តិធម៌ដល់ សាសា ពោលគឺសុខចិត្តដើរចូលគុកតាមអ្វី ដែលនាងទាមទារ។

ចុះពេលបក្សពួក សាសា បង្កគ្រោះចរាចណ៍វិញ តើជនរងគ្រោះទទួលបានយុត្តិធម៌ តាមច្បាប់ហើយឬនៅ ? តើសំណងក្រៅផ្លូវច្បាប់ អាចជាគំរូល្អ ដល់អ្នកសិល្បៈដទៃដែរឬទេ ? គេនៅចំបានថា នៅថ្ងៃទី៣ ខែសីហា ឆ្នាំ២០១៥នេះថា នៅវេលាម៉ោងប្រមាណ១១យប់ ថ្ងៃទី២ ខែសីហា នេះ រថយន្តមិត្តរបស់ កញ្ញា សាសា ដោយនាងបានរួមដំណើរជាមួយផងនោះ បានបង្កគ្រោះថ្នាក់ចរាចរណ៍ បុករ៉ឺម៉កដឹកទឹកកកកំពិត រថយន្តទំនើបពណ៌ស ផ្នែកខាងមុខ នៅម្តុំទល់មុខក្លឹប កម្សាន្តមួយឈ្មោះ «ស្តាឡាយ» នៅក្រុងបាត់ដំបង ។ សមត្ថកិច្ច បានប្រាប់ឲ្យដឹងទៀតថា ក្រោយពេលបុកគ្នាភ្លាម កញ្ញា សាសា ដែលជិះរថយន្តមានគ្នា២នាក់ ត្រូវបានជម្លៀសចេញភ្លាមៗដែរ ដោយមានរថយន្តមួយទៀត ដឹកចេញទៅ ហើយស្លាកលេខរថយន្ត ក៏ត្រូវបានដោះចេញពីរថយន្តដែរ ។ រឿងគ្រោះថ្នាក់នេះ មិនបានអូសបន្លាយវែងឆ្ងាយទេ ព្រោះរវាងភាគីទាំង២ បានដោះស្រាយគ្នាបញ្ចប់ មិនពិបាកដល់នគរបាល ដោះស្រាយឡើយ ៕

ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល