(ថៃ)៖ ទារកទើបកើតបានប៉ុន្មានថ្ងៃម្នាក់ ត្រូវបានក្រុមគ្រូពេទ្យជួយសង្គ្រោះ បន្ទាប់ពីត្រូវចាក់ជាច្រើនកាំបិត ហើយកប់ក្នុងផ្នូរថែមទៀត ប៉ុន្តែសំណាងណាស់ ដែលក្មេងអាចឆ្លងផុតគ្រោះថ្នាក់ ដល់ជីវិត។

ហេតុការណ៍នេះ កើតឡើងនៅទឹកដីថៃ ដោយស្ត្រីអាយុ៥៣ឆ្នាំម្នាក់ ឈ្មោះ Kachit Krongyut ដែលបានប្រទះឃើញ ហេតុការណ៍និយាយថា នាងបណ្តើរគោ ទៅវាលស្រែហើយឆ្លងកាត់ក្បែរផ្នូរ ដែលគេកប់ទារក ក៏ស្រាប់តែឮសម្លេងក្មេងស្រែកយំឡើង ចេញពីផ្នូរនោះ ក៏កកាយមើលរួចក៏ឃើញទារកពិតមែន ហើយនាងក៏ស្រវ៉ាទាញក្មេងឡើងមក ព្រោះនៅមិនទាន់ស្លាប់នៅឡើយទេ ក្រោយមកនាង បានហៅសមាជិកគ្រួសារ ឲ្យជួយយកក្មេងទៅព្យាបាល នៅមន្ទីរពេទ្យ និងរាយការណ៍ប្រាប់សមត្ថកិច្ច ពីរឿងនេះដែរ។

គ្រូពេទ្យនិយាយថា ទារកត្រូវគេចាក់ប្រមាណ១៤កាំបិត តែចាត់ទុកថាសំណាងមួយ ក្នុងមួយពាន់គ្រោះថ្នាក់ ហើយដែលក្មេងមិនរងគ្រោះដល់ជីវិត ទោះបីត្រូវកប់ក្នុងផ្នូរ ដែលមានជម្រៅ៨អ៉ិញថែមទៀត និងបញ្ជូនមកសង្គ្រោះទាន់ពេល។ ក្នុងហេតុការណ៍នេះដែរ ពុំមាននរណាម្នាក់ត្រូវបាន ចាប់ខ្លួនទេ៕

ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង