CamNews

ម៉ឺន សុភា បំបាក់ជើងខ្លាំងថៃ Rareung យ៉ាងដំណំក្នុងជំនួបសងសឹក

(ភ្នំពេញ)៖ អ្នកលេងកណ្ដាប់ដៃ ម៉ឺន សុភា បានធ្វើអ្នកគាំទ្រចិត្តជាខ្លាំង បន្ទាប់ពីសងសឹកបានសម្រេចដោយ ​វាយយកឈ្នះកីឡាករ ជើងខ្លាំងថៃ Rareung Lokchampachai យ៉ាងដំណំ នៅក្នុងជំនួបសងសឹកលើសង្វៀនបាយ័ន ស្ទឹងមានជ័យ កាលពីល្ងាចថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ​២០១៦ម្សិលមិញ ។

គួរបញ្ជាក់ថាកាលពី​ខែមេសា ឆ្នាំ​២០១៥ ម៉ឺន សុភា ធ្លាប់ប្រកួតចាញ់ Rareung ម្ដងរួចមកហើយ ប៉ុន្ដែការបរាជ័យនោះបានធ្វើ ទស្សនិកជន មិនពេញចិត្ត ចំពោះការកាត់សេចក្ដីចៅក្រមឡើយ រហូតមាន​ការស្នើរឲ្យពួកគេជួបគ្នាម្ដងទៀត ដើម្បីប្រកួតរកជើងខ្លាំង ពិតប្រាកដ។ ហេតុនេះហើយ ទើបនាំឲ្យមានជំនួបសងសឹបែបនេះ ។

សម្រាប់ការប្រកួតសងសឹកខាងលើ គេសង្កេតឃើញអ្នកលេងគុនខ្មែរ ម៉ឺន សុភា ត្រៀមខ្លួនបានយ៉ាងល្អ ជាពិសេសក្នុង​ការប្រកួត ៥ទឹកចិត្ត គេបានវាយអ្នកលេងជង្គង់ Rareung រាប់ចំនួន ៨ម្ដង និងស្ទើរទន់ជើងជាច្រើន​លើកទៀតផង ។ អ្វីដែលសំខាន់ សុភា បានផ្លាស់ប្ដូរការវាយកៀក មកវាយឆ្ងាយ មិនឲ្យ Rareung ចូល​ជិតដូចមុនឡើយ ពោលគឺគេបានប្រើកណ្ដាប់ដៃ ដាល់ពេញៗផ្ទៃមុខ កីឡាករថៃរូបនេះ រហូតឈ្នះពិន្ទុដាច់តែម្ដង៕

<object width="496" height="425" data="http://www.youtube.com/v/Qz9GJdLRb3E&rel=1" type="application/x-shockwave-flash"><param name="wmode" value="transparent" /><param name="src" value="http://www.youtube.com/v/Qz9GJdLRb3E&rel=1" /></object>

ផ្តល់សិទ្ធដោយ ៖ ហ្វ្រេសញូវអាស៊ី