CamNews

ប៉ាក់គីអៅ នៅមិនទាន់សម្រេចចិត្ដពិតប្រាកដថា នឹងឈរឈ្មោះជាបេក្ខជនបោះឆ្នោត តំណាងរាស្រ្ដក្នុងអាណត្ដិក្រោយ

ព័ត៌មានកីឡា៖ ស្ដេចប្រដាល់ និមិត្ដរូបប្រចាំប្រទេស ហ្វីលីពីន នៅមិនទាន់សម្រេច ឲ្យបានច្បាស់លាស់ លើ​គម្រោង ឈរឈ្មោះជាបេក្ខជនបោះឆ្នោត ជាតំណាងរាស្ដ្រប្រចាំប្រទេស​នាឆ្នាំ ២០១៦ ខាងមុខនេះ ។

លោក ប៉ាក់គីអៅ បានប្រកាសជាសារធារណៈរួចម្ដងហើយ លើគម្រោង ដែលកីឡាករ មានបំណងចង់ ឈរឈ្មោះ​ជាបេក្ខជន បោះឆ្នោតតំណាងរាស្រ្ដប្រចាំប្រទេសហ្វីលីពីន នារអណត្ដិក្រោយនេះ ខណៈដែលសម្លេង​នៃការគាំទ្ររបស់គាត់ កំពុងតែពុះកញ្រ្ជោរ ល្បីទូទាំងប្រទេស ។ ប៉ុន្ដែទន្ទឹមនឹងការគ្រោងទុកនោះ​ផងដែរ កាលពីល្ងាចថ្ងៃអាទិត្យ នៅទីក្រុង CABADBARAN ប្រទេសហ្វីលីពីន គាត់បានមានប្រសាសន៍ ប្រាប់ទៅដល់​ អ្នកការសែត នឹងមនុស្សរាល់គ្នាដែល ចូលរួម បន់ស្រន់ សុំពរពីព្រះ ថា គាត់នៅមិនទាន់សម្រេច​ចិត្ដច្បាស់នៅ​ឡើយទេ ថាតើគាត់ពិតជាត្រូវឈរឈ្មោះ ជាបេក្ខជនបោះឆ្នោត​នាអាណត្ដិ​ក្រោយនេះ ....ពេលខ្លះគម្រោងក៏មិនអាច ត្រូវបានសម្រេចទាំស្រុង​នោះទេ ហើយម្យ៉ាងវិញទៀត បញ្ហាដែលចោទប្រ​កាន់ ក៏មិនស្ថិតក្នុង យន្ដការរៀបចំ រឺក៏លទ្ធ​ផល ប្រកួតឆ្នោតឈ្នះដែរ ប៉ុន្ដែ​អ្វីដែលសំខាន់គឺសម្លេងនៃការគាំ​ទ្រ​ កើតចេញពីគ្រឹស្ដសាសនិកពិតប្រាកដ។ ​ពីមួយថ្ងៃទៅ​ មួយថ្ងៃគាត់តែងតែបន់ស្រន់សុំពរពីព្រះជា​ម្ចាស់ ជួយបង្ហាញផ្លូវមួយ​យ៉ាងពិតប្រកដ លើសេចក្ដី​សម្រេចនេះ ។

ប៉ាក់គីអៅពិតជា បុគ្គលមួយរូប ទទួលបានការគាំទ្រយ៉ាងសម្បើមពីជនរួមជាតិ ខណៈដែលកីឡាករ បានចូលរួមប្រកួតជាមួយ Floyd បើទោះបីជាលទ្ធផលចាញ់ក៏ដោយក្ដី ។ ហើយក្ដីសង្ឃឹមយ៉ាងជ្រាលជ្រៅ របស់មនុស្សជំវិញខ្លួនកីឡាករ គឺពិតជាចង់ឃើញ រូបគាត់ឈរឈ្មោះជាបេក្ខជន ខ្លាំង ដោយជឿជាក់ថា ប្រសិន​ជា​គាត់ពិតជាសម្រេច មែននោះ គឺប្រកដជាឈ្នះឆ្នោតជាមិនខានឡើយ ។

ដោយ៖ អឿ អ៊ុយ

ប្រភព៖ abs-cbnnews