CamNews

ផ្ទុះ​សម្ដី​ឌី​ដង​ផ្លែ​ផ្កា​ដាក់​គ្នា​ជា​ថ្មី រវាង​ យ៉ែម សំអូន និង​យ៉ាន លីន​ដា, តើ​នរណា

(ភ្នំពេញ)៖ រងើកភ្លើងស្នេហា​ឆ្លងទ្វីប រវាង​ប្ដីប្រពន្ធជាអ្នករស់​ក្រោម​​​ដំបូលសិល្បៈដូចគ្នា អ្នកនាង យ៉ាន លីនដា និង លោក យ៉ែម សំអូន ត្រូវបានបញ្ចប់ទៅ ​រយៈពេលជាងមួយឆ្នាំ​ទៅហើយ ប៉ុន្តែរហូតមកដល់ពេលនេះ ស្រាប់តែនៅសុខៗ រងើកភ្លើងស្នេហ៍ចាស់នេះ ក៏ឆេះឡើងវិញ ហើយពាក្យសម្ដីឌឺដងផ្កែផ្កា ឲ្យគ្នាទៅវិញទៅ គួរឲ្យចម្លែកក៏ផ្ទុះឡើង ស្របជាមួយគ្នា​ដែរ ដែលនេះជាការចាប់អារម្មណ៍ថ្មីមួយទៀត សម្រាប់មហាជន ជាពិសេសអ្នកដឹងរឿងមួយចំនួន ក្នុងមជ្ឈដ្ឋានសិល្បៈ ។ តើនរណាជាអ្នកនៅពីក្រោយខ្នង ដែលនាំឲ្យមានផ្ទុះសង្គ្រាមពាក្យ សម្ដីនេះកើតឡើង រវាងប្ដីប្រពន្ធមួយគូនេះ?

ថ្មីៗនេះគេសង្កេតឃើញថា លោក យ៉ែម សំអូន បានបង្ហាញអារម្មណ៍ ក្នុងបណ្ដាញសង្គម ហ្វេសប៊ុក របស់លោកយ៉ាងចម្លែក​ថា «ខ្ញុំមិនយល់ថា អ្នកឯង​កំពុងតែចង់បានអ្វី ទាំងអ្នកឯង មានទ្រព្យសម្បត្តិមិនខ្វះអ្វីឡើយ ខ្ញុំមិនយល់..!»។

អ្វីដែលតារាសម្ដែង ក៏ដូចជាតារាចម្រៀងខកស្នេហ៍ លោក យ៉ែម សំអូន និយាយ គឺមិនបានដឹងថា លោកសំដៅលើនរណាមួយនោះទេ ប៉ុន្តែអ្វីដែលគួរឲ្យចាប់អារម្មណ៍ខ្លាំង រហូតធ្វើឲ្យ រឿងរ៉ាវប្ដីប្រពន្ធ​មួយគូនេះ ឆេះឡើងវិញ គឺក្រោយពេលដែល អ្នកនាង យ៉ាន លីនដា មកពីដើរលេង​នៅកោះម៉ាឌីវ ជាមួយនឹងតារាសម្ដែងទើបរៀបការហើយថ្មីថ្មោង គឺអ្នកនាង គង់ ចាន់ស្រីមុំ និងលោក គឹម សីហា ហើយក៏កើតរឿងឌឺដងគ្នា ទៅវិញទៅមកម្ដងទៀត ខណៈដែលម្នាក់ៗសុទ្ធតែមានហេតុផលរៀងៗខ្លួន ថា ខ្លួនពិតជាល្អត្រឹមត្រូវ ។

ប៉ុន្តែមុននឹងលោក យ៉ែម សំអូន និយាយបែបនេះ ​អ្នកនាង យ៉ាន លីនដា បានសរសេរសារមួយបង្ហោះមុនថា «កុំដើរនិយាយអាក្រក់ពីខ្ញុំ ខ្ញុំធ្វើអ្វីៗដើម្បីតែកូនខ្ញុំប៉ុណ្ណោះ ព្រោះកូនខ្ញុំខ្វះភាពកក់ក្ដៅ ខ្វះការស្រឡាញ់ពីឪពុកម្ដាយ ខណៈ​នេះខ្ញុំកំពុងតែធ្វើវាហើយ..!»។

ទោះបីជាយ៉ាងណា ប្រភពព័ត៌មានពីអ្នកសិល្បៈ ធ្លាប់ស្គាល់ជិតស្និទ្ធ បានទម្លាយឲ្យដឹងថា រឿងរ៉ាវនេះ​មិនសម្ដៅទៅលើ គង់ ច័ន្ទស្រីមុំ និង លោក គឹម សីហា នោះទេ ប៉ុន្តែវាហាក់ដូចជាចៃដន្យពេកទេដឹង? ​គ្រាន់តែមកពីដើរលេង នៅកោះម៉ាឌីវ​​​ភ្លាម រឿងក៏ឆេះឡើង​ភ្លាម ។ ពាក្យសម្ដីរបស់លោក យ៉ែម សំអូន ដែលនិយាយថា «អ្នកមានទ្រព្យសម្បត្តិច្រើនហើយ មិនយល់ថា អ្នកចង់បានអ្វី..!» ក៏ហាក់សំដៅលើប្ដីប្រពន្ធ​ក្មេងៗមួយគូនេះ ឬយ៉ាងណា ​ ព្រោះ​អ្នកណាក៏ដឹងថា ប្ដីប្រពន្ធការថ្មោងថ្មី ជាអ្នកមានក្នុងសិល្បៈ អ្វីក៏មានមិនខ្វះ សូម្បីតែកម្មវិធីរៀបការ ក៏អស់រាប់ម៉ឺនដុល្លារដែរ រឿងអីថា ក្រ។

លោក យ៉ែម សំអូន មិនអាចសុំការបំភ្លឺបានទេថា លោកនិយាយសំដៅនរណា ឲ្យប្រាកដ ព្រោះអ្វីៗកំពុងស្ថិតក្នុង​មន្ទិលសង្ស័យ នៅឡើយ៕

ផ្តល់សិទ្ធិដោយ ៖ ខ្មែរថកឃីង