រដ្ឋាភិបាលបានអនុម័តការធ្វើចំណាត់ថ្នាក់ឡើងវិញនៃដីទំហំ ៧០ ហិកតានៅតាមដងទន្លេមេគង្គនៅក្នុងស្រុកល្វាអែម ខេត្តកណ្តាល សម្រាប់ជួលឲ្យក្រុមហ៊ុនឯកជន ឃុនសៀរ នីហរ័ណ អាហរ័ណ។

យោងតាមលិខិតចុះហត្ថលេខាកាលពីថ្ងៃទី ២ ខែឧសភា ដោយលោក ឈិត សុខុន រដ្ឋលេខាធិការ នៃទីស្តីការគណៈរដ្ឋមន្រ្តី បានឲ្យដឹងថា រដ្ឋបាលខេត្តកណ្តាល ត្រូវធ្វើការជាមួយក្រុមហ៊ុន ដើម្បីសម្រេចកិច្ចព្រមព្រៀងនេះ។

លិខិតមួយច្បាប់ផ្ញើជូនរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លោក អូន ព័ន្ធមុនីរ័ត្ន និងរដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ លោក ជា សុផារ៉ា រួមជាមួយអភិបាលខេត្ត លោក ម៉ៅ ភិរុណ បាននិយាយថា រដ្ឋាភិបាលបានធ្វើចំណាត់ថ្នាក់ ពីដីសាធារណៈរបស់រដ្ឋ ទៅជាដីឯកជនវិញ។លិខិតនេះបានឲ្យដឹងថា ”យើងអនុញ្ញាតឲ្យរដ្ឋបាលខេត្តកណ្តាល ចុះហត្ថលេខាលើកិច្ចព្រមព្រៀងជួល ជាមួយក្រុមហ៊ុននាំចេញនាំចូល ឃុន សៀ សម្រាប់រយៈពេល ៥០ ឆ្នាំ។ កិច្ចសន្យាអាចត្រូវធ្វើបានដរាបណា ក្រុមហ៊ុនបានផ្តល់សំណងដល់ប្រជាពលរដ្ឋ ដែលកំពុងបង្ករបង្កើនផលនៅលើដីនោះ រួចជាមុនសិន”។

សេចក្តីថ្លែងការណ៍ស្តីពីកិច្ចសន្យានេះត្រូវបានធ្វើឡើង ជាការឆ្លើយតបទៅនឹងលិខិតមួយដោយក្រុមហ៊ុន ដែលបានស្នើសុំរដ្ឋាភិបាលអនុញ្ញាតជួលដីនេះរយៈពេល ៩៩ ឆ្នាំ។

លើសពីនេះទៀត ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍ថា លោក ភិរុណ អភិបាលខេត្ត បានឃុបឃិតជាមួយក្រុមហ៊ុន ដើម្បីលក់ដីនេះ។លោក ភិរុណ កាលពីម្សិលមិញបានបដិសេធ របាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក ដោយកត់សម្គាល់ថា រដ្ឋាភិបាលមានគោលបំណងប្រើប្រាស់ដីនេះ សម្រាប់ការអភិវឌ្ឍន៍។

លោកបានមានប្រសាសន៍ថា ”វាមិនមែនជាការទិញលក់នោះទេ វាគឺសម្រាប់ជួលតែប៉ុណ្ណោះ”។ ”ដំណើរការនេះនិងធ្វើតាមនីតិវិធីច្បាប់” ។

ពេលដែលមានសំនួរសួរថា តើក្រុមហ៊ុននឹងជួលដីសម្រាប់ធ្វើអ្វីខ្លះ លោក ភិរុណ បាននិយាយថា ក្រសួងនៅតែធ្វើការពិភាក្សាបន្ថែមទៀត។

លោកបានមានប្រសាសន៍ថា ”យើងនឹងធ្វើកិច្ចប្រជុំជាមួយក្រសួងពាក់ព័ន្ឋ ដើម្បីវាយតម្លៃលម្អិត”។ វាមិនមែនជាកម្មសិទ្ឋិរបស់នរណាម្នាក់ទេ។លោក ភិរុណ បានបន្ថែមថា ”យើងបានសម្រេចចិត្តជួលវាទៅឲ្យក្រុមហ៊ុន ពីព្រោះវានឹងផ្តល់ប្រយោជន៍ដល់ប្រទេសយើង” ។ ”ទីមួយ យើងអាចបង្ការប្រជាពលរដ្ឋពីការរំលោភបំពានដី។ ទីពីរ យើងអាចបញ្ចប់ជម្លោះដីធ្លី។ ទីបី យើងអាចអភិវឌ្ឍដីធ្លីដើម្បីប្រយោជន៍ដល់រដ្ឋ»។

លោកបានកត់សម្គាល់ថា ក្រុមការងារកំពុងធ្វើការវាស់វែងដីដើម្បីឲ្យក្រុមហ៊ុន ទូទាត់សំណងដល់កសិករ។

លោក ភិរុណ បានមានប្រសាសន៍ថា ”រហូតមកដល់ពេលនេះមានតែ ៩គ្រួសារប៉ុណ្ណោះក្នុងចំណោម ៧០ គ្រួសារដែលបានបដិសេធសំណង។ ពួកគេកំពុងព្យាយាមទាមទារសំណងបន្ថែមទៀត ៕

ប្រភព ៖ khmertimes