CamNews

អ្នកដំណើរ​ក្នុង​តាក់ស៊ី​ស្លាប់​ទាំ​អស់​ ​ក្នុង​នោះ​មាន​ជនជាតិ​ចិន​ ​ពីរ​នាក់

​​សមត្ថកិច្ច​បាន​ឲ្យដឹង​ថា​មនុស្ស​ ​៣​ ​នាក់​ក្នុង​នោះ​មាន​ភ្ញៀវ​ទេសចរ​ជនជាតិ​ចិន​ ​២​ ​នាក់​បាន​ស្លាប់​ ​កាលពី​ល្ងាច​ថ្ងៃអង្គារ​ ​ក្នុង​គ្រោះថ្នាក់​ចរាចរណ៍​មួយ​ ​នៅក្នុង​ស្រុក​អូរជ្រៅ​ ​ខេត្ត​បន្ទាយមានជ័យ​។​

​លោក​ ​សុត​ ​ហួរ​ ​មន្ត្រី​នគរបាល​ចរាចរណ៍​ស្រុក​ ​បាន​ថ្លែង​កាលពី​ម្សិលមិញ​ថា​ ​គ្រោះថ្នាក់​ចរាចរណ៍​នេះ​ ​បាន​កើតឡើង​នៅ​ម៉ោង​ប្រហែល​ ​៥​ ​ល្ងាច​ ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​ ​៥​ ​ក្នុង​ឃុំ​កូប​ ​ស្រុក​អូរជ្រៅ​។​

​លោក​បាន​មានប្រសាសន៍​ថា​ ​ភ្ញៀវ​ទេសចរ​ចិន​ ​បាន​ធ្វើដំណើរ​តាម​រថយន្ត​តាក់ស៊ី​ ​ពី​ខេត្តសៀមរាប​ទៅកាន់​ក្រុង​ប៉ោយប៉ែត​ ​នៅពេល​នោះ​រថយន្ត​តាក់ស៊ី​ ​បាន​បុក​ជាមួយ​រថយន្ត​ដឹកទំនិញ​ពេញទំហឹង​តែម្ដង​។​​លោក​បាន​ឲ្យដឹង​ថា​ ​អ្នក​ស្លាប់​ដែល​មានឈ្មោះ​ ​Ye​ ​DanDan​ ​អាយុ​ ​២៧​ ​ឆ្នាំ​និង​ ​Zhang​ ​Zuhui​ ​អាយុ​ ​២៦​ ​ឆ្នាំ​ជា​ជនជាតិ​ចិន​ ​និង​ឈ្មោះ​ ​លាន​ ​ពៅ​ ​អាយុ​ ​៣៥​ ​ឆ្នាំ​ជា​អ្នក​បើក​តាក់ស៊ី​។​

​លោក​ ​ហួរ​ ​បាន​និយាយ​ថា​ ​”​ជនរងគ្រោះ​គឺជា​ភ្ញៀវ​ទេសចរ​ចិន​ ​ដែល​បាន​ជួល​តាក់ស៊ី​នៅ​អាកាសយាន​ដ្ឋាន​អន្តរជាតិ​សៀមរាប​ ​ដើម្បី​ធ្វើដំណើរ​ទៅ​ក្រុង​ប៉ោយប៉ែត​”​ ​។​ ​អ្នកបើកបរ​តាក់ស៊ី​បាន​បង្កើន​រលឿ​ន​ ​ខណៈ​គាត់​ព្យាយាម​ជែង​គ្នា​ជាមួយ​ឡាន​មួយទៀត​ ​ក៏​ជ្រុល​ទៅ​បុក​ឡាន​ដឹកទំនិញ​ពីក្រោយ​ ​ដែល​កំពុង​បើក​ខាងមុខ​។​​លោក​បាន​និយាយ​ថា​នាង​ ​Ye​ ​និង​លោក​ ​Zhang​ ​បាន​ស្លាប់​នៅនឹង​កន្លែង​ ​ខណៈ​ពេល​ដែល​លោក​ ​ពៅ​ ​អ្នក​បើក​តាក់ស៊ី​ ​បាន​ស្លាប់​តាមផ្លូវ​ពេល​បញ្ជូន​ទៅ​មន្ទីរពេទ្យ​។​ចំណែក​ប្តី​ប្រពន្ធ​ដែល​ស្ថិតនៅ​ក្នុង​ឡាន​ដឹកទំនិញ​ ​បាន​រង​របួសស្រាល​ ​ហើយ​ត្រូវ​បាន​បញ្ជូន​ទៅ​មន្ទីរពេទ្យ​ដើម្បី​ព្យាបាល​។​

​មន្រ្តី​នគរបាល​ ​បាន​បញ្ជូន​សាកសព​ជនរងគ្រោះ​ជនជាតិ​ចិន​ ​មករា​ជ​ធានី​ភ្នំពេញ​ ​ហើយ​កំពុង​រង់ចាំ​សាច់ញាតិ​មក​កម្ពុជា​ ​ដើម្បី​ទទួលយក​សាកសព​ពួកគេ​។​ ​ចំពោះ​សាកសព​របស់​លោក​ ​ពៅ​ ​ក៏​ត្រូវ​បាន​បញ្ជូន​ទៅ​ឲ្យ​សាច់ញាតិ​របស់​គាត់​ ​នៅ​ខេត្តបាត់ដំបង​ ​ដើម្បី​ធ្វើបុណ្យ​ហើយ​ដែរ​។​

​លោក​ ​ហួរ​ ​បាន​កត់សម្គាល់​ថា​ ​ទាំង​រថយន្ត​តាក់ស៊ី​ ​និង​ថ​យន្ដ​ដឹកទំនិញ​ ​បាន​រង​ការ​ខូ​ត​ខាត​ជា​ទម្ងន់​ ​ហើយ​ត្រូវ​បាន​អូស​ទៅ​ប៉ុស្តិ៍​នគរបាល​ស្រុក​ ​ដើម្បី​រង់ចាំ​ធ្វើការ​ដោះស្រាយ ​៕​

ប្រភព ៖ ខ្មែរថាម