កំសាន្ត ៖ អ្នកគាំទ្រប្រហែលបានដឹងរួចមកហើយថា នាង Warattaya nilkuha គឺជាមិត្តស្រីម្នាក់ដែលមានអាយុច្រើនជាង លោក Put puttichai ប៉ុន្តែអ្នកទាំង ២ ស្រលាញ់គ្នាខ្លាំងណាស់ បើទោះបីជាមាន Fans មួយចំនួនមិនពេញចំពោះទំនាក់ទំនងរបស់ពួកគេក៏ដោយចុះ ។

ជាក់ស្តែងមុននេះបន្តិច លោក Put puttichai ក៏បានបញ្ជាក់ប្រាប់អ្នកកាសែតថា ពួកគេនឹងរៀបការខែវិឆ្ឆិកា ឆ្នាំ ២០១៨ ហើយមង្គលនឹងរៀបចំនៅក្នុងទីក្រុងបាំងកកតែម្តង ។

តួប្រុសក្នុងរឿង "Perfect Match" រូបនេះបានបន្តថា ប្រសិនបើលោករៀបចំពិធីមង្គលនៅឯ Ratchaburi ដែលជាស្រុកកំណើតរបស់អនាគតភរិយាពិតជាពិបាក ។ ប្រសិនបើរៀបចំនៅ Prachuap Khiri khan ដែលជាស្រុកកំណើតរបស់លោក ក៏មិនស្រួលដូចគ្នា ដោយសារតែភ្ញៀវនឹងទីក្រុងបាំងកក ប្រាកដជាមានការពិបាកក្នុងការធ្វើដំណើរខ្លាំងណាស់ ។

តារាសម្តែងអាយុ ៣១ រូបនេះ ថែមទាំងលើកឡើងទៀតថា លោកនៅមិនទាន់បាននិយាយអំពីរឿងមង្គលការជាមួយនិងឪពុកម្តាយរបស់លោកនៅឡើយទេ ព្រោះមានអារម្មណ៍ថាខ្មាស់អៀន ប៉ុន្តែក៏ត្រេកអរយ៉ាងខ្លាំងដែល ដោយសារតែរូបលោក និងនាង Warattaya nilkuha បានទាក់ទងគ្នាដោយបើកចំហរ ។

អ្វីដែលកាន់តែពិសេសជាងនេះទៅទៀត លោក Put puttichai បង្ហើបថា តារាស្រីកើតឆ្នាំ ១៩៨៣ ចង់មានគ្រួសារមួយដ៏កក់ក្តៅ ម្យ៉ាងវិញទៀត នាងចូលចិត្តលេងជាមួយក្មេងខ្លាំងណាស់ ហើយរូបលោកវិញក៏មានអារម្មណ៍មិនខុសពីអនាគតភរិយាប៉ុន្មានដែរ ៕

ប្រែសម្រួល ៖ គន្ធា

ប្រភព ៖ daranews