CamNews

នាង Selena Gomez ចេញ​មុខ​​ណែ​​នាំ​អតីត​​គូ​​ស្នេហ៍ Justin Bieber កុំ​​ឲ្យ​​បង្ហោះ​​រូប ជា​​មួយ​​គូ

(អាមេរិក)៖ Selena Gomez ត្រូវបានទស្សនិកជន​​ចាប់អារម្មណ៍ថា នាងកំពុងផ្ញើសារ ណែនាំអតីតគូស្នេហ៍ Justin Bieber ឲ្យបញ្ឈប់ការបង្ហោះរូបភាពមិត្ត​ស្រី Sofia Richie ប្រសិនបើមិនអាចទទួលយក​ការរិះគន់បាន។

តារាចម្រៀង ស្រីហូលីវូតវ័យ២៤ឆ្នាំរូបនេះ បានចូលផ្តល់មតិណែនាំ ​លើ​រូបថត Justin ជាមួយគូស្នេហ៍ថ្មី ដែលគេទើបបានបង្ហោះ មួយរយៈចុងក្រោយនេះ ដោយជម្រុញអតីតគូស្នេហ៍ កុំឲ្យជះកំហឹងដាក់មហាជន នៅពេលរងការរិះគន់។ Justin Bieber ធ្លាប់និយាយចង់ព្រលះ ជាមួយសារព័ត៌មាន ក្រោយពីមានការចុះផ្សាយ ជាច្រើនលើកច្រើនសារ ពីសកម្មភាពរបស់គេ ជាមួយនាង ​Sofia Richie ដែលជាគូស្នេហ៍ថ្មីហើយពេលនេះ Selena ក៏ចូលមក Comment ថា "Don't be mad at your fans. They love you." ដែលមានន័យថា កុំខឹងអ្នកគាំទ្រ អ្នកទាំងនោះ​ស្រឡាញ់អ្នកទេ។

តារាចម្រៀង Justin Bieber​ ត្រូវ​បានគេមើលឃើញថា មួយរយៈចុងក្រោយនេះតែងមានការប្រទាំងប្រទើស ជាមួយអ្នកគាំទ្រ និងប្រើសារពាក្យសម្តីមិនសមរម្យខ្លាំង ដល់ពួកគេទើបអតីតគូស្នេហ៍ ចេញមុខមកណែនាំក្នុង Instagram របស់គេបែបនេះ៕

ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង