Darren Ashall,បុរសអាយុ46ឆ្នាំជាអ្នកជំនាញខាងរុក្ខជាតិដែលមកពីChorley, Lancashire,បានចូលសំរាកព្យាបាលនៅមន្ទីរពេទ្យអស់រយះពេល5ខែដោយ
សារតែការរីកលួតលាស់នៃសត្វលិ្អតចង្រៃក្នុងខួរក្បាលរបស់ដែលធ្វើអោយ
គាត់វិសនិងបាត់បង់ជីវិត។ ជំងឺនេះកើតឡើងដោយសារតែគាត់បានបរិភោគ
សាច់ជ្រូកចិញ្រ្ចាំដែលមិនបានចំអិនអោយឆ្អិនល្អ។គាត់បាននិយាយថាពេល
នោះគាត់មានអារម្មណ៏ថាសាច់ជ្រូកដែលគាត់បានបរិភោគនោះមិនទាន់ឆ្អិន
នៅឡើយទេប៉ុន្តែគាត់នៅតែបរិភោគវា ហើយគាត់មានការសោកស្តាយខ្លាំង
ណាស់ នេះគឺជាកំហុសដ៏ធំបំផុតសំរាប់គាត់។ដំបូងផ្ទៃមុខរបស់គាត់ចាប់ផ្តើម
ធ្លាក់ចុះ អ្នកទាំងអស់គ្នាគិតថានេះបណ្តាលមកពីការដាច់សសៃឈាមក្នុងខួរ
ក្បាល។គាត់បានទៅមន្ទីពេទ្យដើម្បីព្យាបាលដែរប៉ុនែ្តវាមិនបានជួយអ្វីសោះ។
បន្ទាប់មកទៀតគាត់ក៏មិនអាចដើរបានហើយមានការលំបាកយ៉ាងខ្លាំងក្នុងការ
ទំនាក់ទំនង។ប្រពន្ឋហើយនិងកូន2នាក់របស់គាត់នាំគ្នាផ្លាស់ប្តូរវេនគ្នាដើម្បីមើល
ថែរក្សាគាត់ក្រោយពេលដែលចេញពីមន្ទីរពេទ្យ។លោកគ្រូពេទ្យបាននិយាយថា
ជំងឺរលាកស្រោមខួរនេះបានបំផ្លាញប្រព័ន្ឋការពាររាងកាយរបស់គាត់បណ្តាល
អោយមានដំបៅក្នុងខួរក្បាល ប៉ុនែ្តDarrenគឺសំនាងណាស់ទៅហើយដែលមិន
បានស្លាប់ដោយសារជំងឺនេះ។