ជំនួសឱ្យអង់តែនដែលលាតសន្ធឹងទទឹងខ្នងដូចនៅលើ iPhone 6 និង iPhone 6s អង់តែងនៅ
លើ iPhone 7 ត្រូវបានគេលាក់នៅគែមខាងលើ និងគែមខាងក្រោមរបស់សម្បកលោហធាតុ។

គេហទំព័រ Nowhereelse បន្តចុះផ្សាយនូវរូបភាពបែកធ្លាយថ្មីស្ដីអំពី iPhone 7។ រូបភាពថ្មីបំផុត
នេះ បង្ហាញថា iPhone 7 អាក្រង់ 4,7 inch នឹងត្រូវបានបំពាក់កាមេរ៉ាតែមួយប៉ុណ្ណោះ មិនដូចទៅ
នឹងម៉ូដែល iPhone 7 Pro ឬ iPhone 7 Plus ដែលមានកាមេរ៉ាភ្លោះ។

អំពីទំហំ និងរូបរាងទូទៅ ៖ ផ្នែកខាងខ្នងរបស់ iPhone 7 មានទំហំប្រហាក់ប្រហែលនឹង iPhone 6
និង 6s។ ប៉ុន្តែ សម្បកបានលយចេញបន្តិច បង្ហាញថា កាមេរ៉ានៅលើ iPhone ថ្មី អាចនឹងភ្ជាប់
មកជាមួយនូវឡែនដែលធំជាង iPhone 6 និង 6s។

ការប្ដូរផ្លាស់ដែលគួរឱ្យចាប់អារម្មណ៍ជាងគេនៅផ្នែកខាងខ្នងរបស់ iPhone 7 នោះគឺ ខ្សែជ័រពីរ
ខ្សែដែលមានមុខងារជាអង់តែន ត្រូវបាន Apple លាក់នៅគែមខាងលើ និងខាងក្រោមនៃសម្បក
ខាងក្រោយ។

បណ្ដា iPhone ជំនាន់ថ្មី គឺ iPhone 7 និង 7 Plus ឬ iPhone 7 Pro តាមគម្រោងនឹងត្រូវបាន Apple
បង្ហាញខ្លួននៅក្នុងខែកញ្ញាខាងមុខ។ ប្រភពព័ត៌មានធំៗ បានអះអាងថា iPhone 7 នឹងមានការ
ផ្លាស់ប្ដូររូបរាង ប៉ុន្តែ ក្នុងលក្ខណៈតិចរួចប៉ុណ្ណោះ បើធៀបនឹង iPhone 6 និង iPhone 6s ហើយគេ
ត្រូវរង់ចាំដល់ឆ្នាំក្រោយ ពោលគឺ iPhone 8 ទើប Apple ធ្វើការប្ដូរផ្លាស់នូវរូបរាងទាំងស្រុងរបស់
iPhone។

ប្រែសម្រួល ៖ បុត្រា