Provence គឺតំបន់មួយដែលស្ថិតនៅខាងត្បូងប្រទេសបារាំង មានអាកាសធាតុល្ហើយ
ខ្យល់បរិសុទ្ធ ដែលត្រូវបានចាត់ទុកជាព្រះរាជាណចក្ររបស់ផ្កាឡាវេនដឺ (Lavender)។
ព្រះរាជាណចក្ររបស់ផ្កាឡាវេនដឺ (Lavender)
នេះជាកន្លែងមួយដែលអ្នកទេសចរមិនអាចរំលងចោលនៅពេលធ្វើដំណើរមកប្រទេស
បារាំងនេះ។ រយះពេលដែលស្អាតបំផុតដើម្បីមកទស្សនា Provence គឺរដូវក្តៅ ពោលគឺ
ចាប់ពីខែកក្កដា ដល់ចុងខែសីហា។ នោះក៏ជារយះពេលដែលផ្កាឡាវេនដឺ (Lavender)
រីកខ្លាំងជាងគេ។ ទោះបីជាធាតុអាកាសក្តៅ ក៏ប៉ុន្តែនៅតែល្ហើយដែរ ហើយសេវាកម្ម
ទេសចរណ៍ដូចជាភោជនីយដ្ឋាន សណ្ឋាគារ នៅទីនេះក៏ច្រើនសម្បូរបែបផងដែរ ។ ក៏ប៉ុន្តែ ចំណុចគុណវិបត្តិរបស់រដូវទេសចរណ៍នេះគឺ តំលៃអ្វីៗទាំងអស់នៅ Provence គឺខ្ពស់ហួស
ពីការស្មាន ។
បើលោកអ្នកចង់ទៅទេសចរណ៍មានតំលៃថោកសមរម្យ និងមិនចង់ស្នាក់នៅក្នុងស្ថាន
ភាពអ៊ូអរកុះករដោយភ្ញៀវទេសចរ លោកអ្នកអាចមកទស្សនា Provence នៅខែកញ្ញា
ឬតុលា។ ធាតុអាកាសពេលនោះល្ហើយជាង។
ក៏ប៉ុន្តែមិនមានន័យថា សេវាកម្មទាំងអស់នឹងបើកទ្វារទេ ដូច្នេះលោកអ្នកគួរតែកក់បន្ទប់
ទុកជាមុនគឺប្រសើរជាង។
ភូមិ Saint Paul de Vence នៅតែមានរចនាពីសម័យបុរាណជាច្រើន ហើយជាកន្លែង
ទេសចរដ៏ល្បី។
ភូមិតួចមួយ La Roque d'Antheron នៅតំបន់ Luberon ជាកន្លែងសម្តែងតន្ត្រីនៅពេលយប់ ។
ផ្លូវកោងរវាង Bonnieux និង Lourmarin នៅ Provence
ក្រោមឥទ្ធិពលពីរបៀបធ្វើម្ហូបរបស់បារាំង ម្ហូបនៅ Provence នេះមិនត្រឹមតែឆ្ងាញ់ ហើយ
ថែមទាំងមានអនាម័យទៀតផង។ ម្ហូបក្នុងរូបនេះគឺម្ហូបដែលត្រូវបានគួរផ្សំពីសាច់ជ្រូកជា
មួយនឹងឪឡឹកពណ៌លឿង
មិនត្រឹមតែល្បីដោយផ្ការឡាវេនដឺនោះទេ Provence ក៏ត្រូវបានស្គាល់តាមរយៈផ្កា Poppy
ផងដែរ ។
ប្រភព៖ Travel Guide
ដោយ៖ ណាវី ។