CamNews

ស្លាប់មនុស្សម្នាក់ ក្នុងព្រឹត្ដិការណ៍ប្រកួត រវាង​ក្រុមម្ចាស់ផ្ទះ Valencia ប៉ះជាមួយ Barcelona

ព័ត៌មានកីឡា៖ អ្នកនាំពាក្យរបស់ក្លឹប Valencia កាលពីសៅរ៍បានថ្លែងឲ្យដឹងថា អ្នកគាំទ្រម្នាក់បានស្លាប់​បាត់បង់ជីវិតក្នុងព្រឹត្ដិការណ៍ប្រកួត រវាង Valencia ជាមួយ Barcelona ខណៈដែលគាត់បានស្រែកគាំទ្រ នឹង​លទ្ធផលមួយគ្រាប់ចុងក្រោយរបស់ក្រុមម្ចាស់ផ្ទះ ធ្វើឲ្យលទ្ធផលក្រុមទាំងពីស្មើគ្នា​១-១ ។

អ្នកគាំទ្រក្រុម​ម្ចាស់ផ្ទះ Valencia ម្នាក់បានស្លាប់បាត់បង់ជីវិត ខណៈដែលឈស្រែកអបអរសារទលទ្ធផលការប្រកួត ហើយក៏ដួលចុះមកក្រោម។ ការស្វែងរកឃើញ ១គ្រាប់ចុងក្រោ​យដោយកីឡាករ Santi Mina នៅនាទីទី ៨៦ ធ្វើឲ្យមានការភ្ញាក់ផ្អើលជាខ្លាំងនៃសម្លេងគាំទ្រ ដែលគ្រាប់ចុងក្រោយនេះ មានប្រសិទ្ធភាពខ្លាំង ដល់ក្លឹបធ្វើឲ្យស្មើ​នឹង ក្រុមភ្ញៀវ Barcelona ក្រោមការស្វែងរកគ្រាប់បាល់របស់កីឡាករ Luis Suarez ក្នុងព្រឹត្ដិការណ៍ប្រកួត La Liga។

Valencia ទើបតែបានប្ដូរថ្នាកដឹកនាំថ្មី ដែលជាអតីត​កីឡាករក្លឹប Man United ឈ្មោះថា Gary Neville ​ហើយក៏ជាបុគ្គលមួយរូប ស្ថិតក្រោមការកោតសរសើរពីលោក Sir alex ferguson ថាជាមនុស្សម៉ឺងម៉ាត ម៉តចត់ ក្នុងការងារ ។

Valencia បានចេញសេចក្ដីថ្លែងការណ៍មួយស្ដីពីទុក្ខដ៏ក្រៀមក្រំនេះថា ក្លឹបពិតជាមានការឈឺចាប់ជាខ្លាំង ក្រោយពីបានដឹង ថាមានស្លាប់ក្នុងព្រឹត្ដិការណ៍ប្រកួតនោះ ហើយក្លឹបក៏សូមធ្វើការចូលរួមចែករំលែកទុក​ដល់គ្រួសារសពផងដែរ ។

ដោយ៖ អឿ អ៊ុយ

ប្រភព៖ ប៊ីប៊ីស៊ី