Apple ទើបតែប្រកាសបង្ហាញ និងធ្វើការដាក់លក់ ស្មាតហ្វូនស៊េរីថ្មីរបស់ខ្លួនគឺ iPhone 7/7 Plus ដោយក្រុមហ៊ុន បានធ្វើការផ្លាស់ប្តូរ និងបំពាក់នូវបច្ចេកវិទ្យាថ្មីៗមួយចំនួន ខុសពីម៉ូដែលមុនៗ ក្នុងនោះមានបច្ចេកវិទ្យាការពារជម្រាបទឹក និងការហុយចូលនៃធូលី ដែលទទួលបានការចាប់អារម្មណ៍ខ្លាំងពីសំណាក់អ្នកប្រើប្រាស់ ពិសេសអ្នកគាំទ្រស្មាតហ្វូនម៉ាក iPhone តែម្តង។

ដើម្បីចង់ដឹងថា សមត្ថភាពនៃការការពារជម្រាបទឹករបស់ iPhone ស៊េរីថ្មី មានគុណភាពល្អកម្រិតណានោះ គណនី Youtube So Bad So Good បានធ្វើពិសោធសាកល្បងដោយយក iPhone 7 ត្រាំចូលក្នុងទឹកសមុទ្រ ជម្រៅមួយម៉ែត្រ រយះពេល ២០វិនាទី បន្ទាប់មកយើងឃើញថា ស្មាតហ្វូននៅតែមានដំណើរការល្អធម្មតា។ ការពិសោធន៍នេះ ជាភស្តុតាងបញ្ជាក់ថា iPhone 7 គឺអាចការពារបានទាំងស្រុង និងមានដំណើការល្អធម្មតាដដែល នៅគ្រប់ស្ថានការណ៍ដែលអ្នកប្រើប្រាស់បាន អចេតនាធ្វើឲ្យធ្លាក់ចូលក្នុងទឹក ដែលសំបូរដោយជាតិអបិល ដូចជាទឹកសមុទ្រជាដើម។

<object style="display: block; margin-left: auto; margin-right: auto;" width="500" height="400" data="http://www.youtube.com/v/CXeUrnQtoB4&rel=1" type="application/x-shockwave-flash"><param name="wmode" value="transparent" /><param name="src" value="http://www.youtube.com/v/CXeUrnQtoB4&rel=1" /></object>

ក្រៅពីនេះ មានវីដេអូពិសោធមួយផ្សេងទៀត បានបង្ហាញឲ្យឃើញថា iPhone 7/ 7 Plus នៅតែមាន ដំណើរការល្អធម្មតា ក្រោយពេលត្រូវបានគេយកទៅត្រាំក្នុងទឹកក្រូចដែលមានហ្គាស និងទឹកកាហ្វេ ក្តៅៗ។

<object width="500" height="400" data="http://www.youtube.com/v/3-DtMyn7jfo&rel=1" type="application/x-shockwave-flash"><param name="wmode" value="transparent" /><param name="src" value="http://www.youtube.com/v/3-DtMyn7jfo&rel=1" /></object>

លើសពីនេះ ម្ចាស់បង្ហាញវីដេអូខាងលើ ក៏បានធ្វើការវះតួ iPhone 7 Plus មើលគ្រឿងក្នុង បន្ទាប់ពីធ្វើការជូតសំបកខាងក្រៅរបស់វា ឲ្យស្ងួតហើយនោះ។ រឿងពិសេសនោះ រូបគាត់មិនបានឃើញមានទឹកជ្រាបចូលទៅផ្នែកខាងក្នុងនៃ ស្មាតហ្វូននោះទេ។ នេះប្រហែលជា Apple ធ្វើបានយ៉ាងល្អ ក្នុងការផ្តល់ជូនដល់អ្នកប្រើប្រាស់ ដែលគាំទ្រខ្លួន នូវបណ្តាស្មាតហ្វូនអាចការការពារជម្រាបទឹកបាន នៅក្នុងឆ្នាំនេះ៕

- Galaxy Note 7 ថ្មី នឹងមានសញ្ញាសំគាល់ ឲ្យដឹងភ្លាមនៅលើអេក្រង់ ថាជាម៉ូដែលមានសុវត្ថិភាព ដោយមិនចាំបាច់មើលប្រអប់ ឬឆែកលេខ IMEI

ប្រែសម្រួល៖ មង្គល
ប្រភព៖ Vreview