CamNews

ឃាត់ខ្លួនយុវជន២នាក់ក្នុង ចំណោមបក្ខពួក ៥នាក់ ស្ទាក់ប៉ងចាប់រំលោភ ក្មេងស្រី ពេលកំពុងជិះម៉ូតូ តាមផ្លូវ

ភ្នំពេញ ៖ យុវជន ២នាក់ ត្រូវនគរបាលប៉ុស្តិ៍ រដ្ឋបាលព្រៃស ឃាត់ខ្លួន បន្ទាប់ពីជន សង្ស័យទាំងពីរនាក់ ក្នុង ចំណោម បក្ខពួក៥នាក់ រួមគំនិតគ្នាស្ទាក់ ប៉ងចាប់រំលោភ ក្មេងស្រីអាយុ ១២ ឆ្នាំម្នាក់ មិនបានសម្រេច កាល ពីវេលាម៉ោង ១៩និង៣០នាទី ថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០១៥  នៅភូមិអន្លង់គងថ្មី សង្កាត់ព្រៃស ខណ្ឌដងោ្ក ។

នគរបាលខណ្ឌដង្កោ បានឲ្យដឹងថា ជនសង្ស័យទាំងពីរនាក់ ខាងលើ ទី១.ឈ្មោះ សុង ច្រូច ភេទប្រុស អាយុ ២៧ឆំា្ន មុខរបរចុងភៅ ស្នាក់នៅភូមិ ស្វាយមានលក្ខណ៍ សង្កាត់ស្ពានថ្ម ខណ្ឌដង្កោ រាជធានីភំ្នពេញ ទី២.ឈ្មោះ សុង មុន្នី ភេទប្រុស អាយុ៣៨ឆ្នាំ មុខរបរលក់ដូរ ទីលំនៅផ្ទះលខ៩៣ ផ្លូវលេខ៧០ ភូមិ២១ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភំ្នពេញ។ ចំណែកក្មេងស្រីរងគ្រោះមានឈ្មោះ ម៉ែន គឹមហេង ភេទស្រី អាយុ ១២ ឆ្នាំ ស្នាក់នៅភូមិអន្លង់គងថ្មី សង្កាត់ព្រៃស ខណ្ឌដង្កោ ។

ប្រភពដដែលបានបន្តថា កាលពីថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៥ វេលាម៉ោង២០និង១០នាទី កេ្មងស្រីរងគ្រោះ ឈ្មោះ ម៉ែន គឹមហេង បានជិះម៉ូតូម៉ាក C១០០កូរ៉េ ពណ៌សក្រហម គ្មានស្លាកលេខ ទៅទិញថ្នាំពេទ្យអោយម្តាយឈ្មោះ មួង សុផល ពេលធើ្វដំណើរ ដល់ចំណុចផ្លូវកែង ខាងជើងផ្ទះរបស់ឈ្មោះ បាត់ ប៊ុនថុល ហៅធី ស្រាប់ តែលេចមុខជនសង្ស័យ ឈ្មោះសុង ច្រូច បានឈរស្ទាក់ពីមុខម៉ូតូជនរងគ្រោះ ពេលនោះ ជនរងគ្រោះ ក៏ជាន់ ហ្វ្រាំងម៉ូតូឈប់ ហើយជនសង្ស័យឈ្មោះ សុង ច្រូច បានធើ្វសកម្មភាព  យកដៃលុកច្របាច់ដោះ ជនរងគ្រោះ ចំនួន ០៣ដង បន្ទាប់មកជនរងគ្រោះ ក៏ជិះម៉ូតូត្រឡប់មកផ្ទះវិញ ប៉ុន្តែជនសង្ស័យ ចាប់ទាញអាវក្មេង ស្រីរង គ្រោះមិនអោយទៅដើម្បីរំលោភ តែបណ្តាលឲ្យអាវជនរងគ្រោះរហែងទៀត ។ ក្រោយមកជនរងគ្រោះ បានជិះ ម៉ូតូដល់ផ្ទះ ហើយនិយាយរៀបរាប់រឿងហេតុ ប្រាប់មា្ដយ ឪពុក ។ ក្រោយមកម្ដាយជនរងគ្រោះ អោយប្ដីឈ្មោះ អ៊ុក សារិទ្ធ ឌុបកូនស្រីមកដើម្បី ចង្អុលបង្ហាញមុខជនសង្ស័យ ពេលមកដល់ កនែ្លងកើតហេតុ ឃើញជន សង្ស័យហើយ ឪពុកជនរងគ្រោះបានចុះពីលើម៉ូតូ ស្ទុះទៅចាប់កអាវ ជនសង្ស័យ អោយឡើងម៉ូតូ ដើម្បីយកប្រគល់ ជូនសមត្ថកិច្ច ប៉ុស្ថិ៍នគរបាលរដ្ឋបាលព្រៃស ប៉ុនែ្តជនសង្ស័យ មិនព្រមឡើងម៉ូតូ រើបម្រះរួចរត់សំដៅទៅផ្ទះរបស់ឈ្មោះ ចក់ យ៉ាន ភេទស្រី អាយុ៧០ឆ្នាំ ត្រូវជីដូនបង្កើត អោយជួយ ។ ចំណែកឪពុកជនរងគ្រោះ បានរត់ដេញ តាមរហូតប៉ុន្តែពេលជនសង្ស័យ រត់ដល់មុខផ្ទះ របស់គេហើយជនសង្ស័យ ក៏ទាញដុំឥដ្ឋ គប់សំដៅ លើឪពុក ជនរងគ្រោះ តែមិនត្រូវ បែរទៅត្រូវចំក្បាលបុរសម្នាក់ឈ្មោះ យិន សោភ័ស ដែលកំពុងជិះម៉ូតូធើ្វដំណើរ តាមផ្លូវពីលិចទៅកើតបណ្តាលបែកក្បាលរង់របួសធ្ងន់ធ្ងរ ។ ភ្លាមៗនោះមានបុរសម្នាក់ឈ្មោះ ម៉ៃ ផល្លី រត់មករោម មើលកន្លែងកើតហេតុ ក៏ត្រូវបក្ខពួក របស់ជនសង្ស័យ វាយបណ្តាល អោយសន្លប់ នៅនិងកនែ្លង ថែមទៀត ។

សមត្ថកិច្ចបានបន្តទៀតថា ក្រោយទទួលបានបណ្តឹងពីរងគ្រោះ ទើបល្ងាចថ្ងៃទី៧ ខែកញ្ញា ឆ្នាំ ២០១៥ សមត្ថកិច្ច នគរបាលប៉ុស្តិព្រៃស សហការជាមួយនគរបាល ព្រហ្មទណ្ឌខណ្ឌដង្កោ បានចុះអន្តរាគមន៍ឃាត់ ខ្លួនជនសង្ស័យ ទាំង០២នាក់ខាងលើនិងវត្ថុតាង យកមកធើ្វការសាកសួរ នៅអធិការដ្ឋាន នគរបាលខណ្ឌដង្កោ ចំណែកបក្ខពួក ជនសង្ស័យ ៣នាក់ទៀតត្រូវបានរត់គេចខ្លួនបាត់ក្រោយប្រព្រឹត្ត សកម្មភាពរួច ។

លោកអនុសេនីយទោ ហ៊ួរ ម៉េងវាំង នាយផ្នែកព្រហ្មទណ្ឌខណ្ឌដង្កោបានបញ្ជាក់ថា ជនសង្ស័យទាំង២ នាក់ ពាក់ព័ន្ធ នឹងករណីប៉ុប៉ងរំលោភក្មេងស្រីអាយុ១២ ឆ្នាំខាងលើ នេះ នឹងត្រូវបញ្ជូនទៅសាលាដំបូង រាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី ១០ ខែ កញ្ញា ឆ្នាំ ២០១៥ ៕

ផ្ដល់សិទ្ធដោយ៖ ដើមអម្ពិល