CamNews

សាសា «ដាក់​បណ្តាសា​ខ្លួន ឲ្យ​ស្លាប់​ក្នុង​ឆ្នាំ​នេះ មិន​ចាំ​បាច់​ជាតិ​ក្រោយ​ទេ» បន្ទាប់​ពី​មតិរិះគន់

ភ្នំពេញ៖ បន្ទាប់ពីមានព័ត៌មានចុះផ្សាយ វាយប្រហារទៅលើអតីត ពិធីការិនីកញ្ញា ឯក សុជាតា ហៅ សាសា ទៅលើរឿងបង្កគ្រោះថ្នាក់ចរាចរណ៍ នៅខេត្តបាត់ដំបងហើយ បានគេចវេសមិនចេញមុខ ដោះស្រាយ ដោយឲ្យអ្នកឈរឈ្មោះ ដោះស្រាយជំនួសរួចមក មានមតិមហាជនជាច្រើន បានធ្វើការរិះគន់ចំៗ ទៅលើនាងថា ពេលខ្លួនមានរឿងស្រែកដង្ហើយ រកយុត្តិធម៌តែដល់ពេលខ្លួនបង្កបញ្ហា បែរជាមិនចេញមុខ ដោះស្រាយទៅវិញ ។

ពាក់ព័ន្ធនឹងការលើកឡើងនេះ បានធ្វើឲ្យម្ចាស់សាម៉ីខ្លួននាង សាសា បញ្ចេញប្រតិកម្មបែបក្រៀមក្រំ ដោយនិយាយប្រមាថជីវិតរបស់ខ្លួន ក្នុងន័យបកស្រាយរឿងគ្រប់យ៉ាងថា បើនាងពិតជាអាក្រក់ធ្វើខ្លួនមិនល្អ ដូចការរិះគន់នោះមែន នាងសុខចិត្ត ដាក់បណ្តាសាខ្លួនឯង ដោយយកជីវិតមកធ្វើជាដើមទុន ថែមទៀតផង។

សំឡេងនៃការរិះគន់មានជាបន្តបន្ទាប់ បោកបក់ទៅលើតារាស្រី ដែលសម្បូរទៅដោយរឿងអាស្រូវ កញ្ញា សាសា មិនដាច់ទេ តួយ៉ាងដូចជារឿងគ្រោះថ្នាក់ចរាចរណ៍ថ្មីៗនេះ ដែលល្បីកក្រើកពេញបណ្តាញសារព័ត៌មាន ក្នុងស្រុកដោយធ្វើការវាយប្រហារនាងចំៗថា នាងគឺជាអ្នកដែលពូកែបង្ករឿង មានបញ្ហាមិនចេះចប់មិនចេះហើយ ក្រោយពីនាងមានបញ្ហា ហើយជារឿយៗ នាងតែងតែយកអំណាចទឹកប្រាក់ ទៅដោះស្រាយបញ្ចប់រឿង ដោយមិនខ្វល់ពីទឹកចិត្ត ឬក៏គិតរឿងរកយុតិ្តធម៌ ឲ្យជនរងគ្រោះ ដូចដែលនាងបានទាមទារនោះទេ ។

ក្រោយពីជួបប្រទះរឿងរ៉ាវ មិនល្អបន្តកន្ទុយគ្នារួចមក គេសង្កេតឃើញថា តារាស្រីរូបនេះ បានផ្តាច់ខ្លួនចេញពីសារព័ត៌មាន មិនព្រមចេញមុខបកស្រាយឡើយ ដោយទូរស័ព្ទរបស់នាង មិនអាចទាក់ទងបានហើយ នាងក៏គេចវេសមិនព្រមបកស្រាយ ប្រាប់បណ្តាញសារព័ត៌មានណាមួយដដែល។ តែនាងបែរជាបង្ហាញសារ រៀបរាប់ពីអារម្មណ៍ពិតរបស់ខ្លួនយ៉ាងខ្លី បង្ហោះពេញបណ្តាញទំនាក់ទំនងសង្គម Facebook ផ្ទាល់របស់នាងដោយសរសេរជាភាសាខ្មែរថា «បើសិនជាខ្ញុំជាមនុស្សអាក្រក់ សាងតែអំពើបាប មិនដែលធ្វើអំពើល្អ សូមឲ្យទេវតាយកជីវិតខ្ញុំ ក្នុងឆ្នាំនេះចុះមិនបាច់ទុកឲ្យខ្ញុំមានជីវិត ដល់ឆ្នាំក្រោយទេ...» ។

ក្នុងនោះនាងបានរៀបរាប់ពីទឹកចិត្តនៅក្នុង Comment ទៀតថា «ខ្ញុំនាំរឿងស៊យឲ្យអ្នកជុំវិញខ្លួន ខ្ញុំច្រើនពេកហើយ ហើយខ្ញុំក៏អស់ទឹកចិត្តក្លាហាន ដើរទៅមុខទៀតដែរ ទោះជាខ្ញុំខំញញឹមលាក់ទុក្ខ ក៏លាក់លែងបានទៀតដែរ ជីវិតគ្រួសារដែលមិនពេញលេញ ខំផ្តល់ភាពកក់ក្តៅឲ្យអ្នកជុំវិញខ្លួន តែខ្លួនឯងពិបាកយ៉ាងណា ក៏មិនដែលប្រាប់នរណាម្នាក់ឡើយ...»។

តាមរយៈការបង្ហាញសារបែបអស់សង្ឃឹមនេះ អតីតពិធីការិនីប្រចាំស្ថានីយទូរទស្សន៍ CTN កញ្ញា សាសា បានយកអាយុជីវិតខ្លួនមកដាក់ បណ្តាសសារខ្លួនឯង ដើម្បីជាថ្នូរ និងការបកស្រាយលាតត្រដាង ការពិតចេញពីបបូរមាត់របស់នាង។

សូមជំរាបថា កញ្ញា សាសា អតីតពិធីការិនីទូរទស្សន៍ CTN និងមានរឿងប្តឹងផ្តល់ដ៏ល្បីល្បាញជាមួយលោក សុខ ប៊ុន ត្រូវបានគេសង្ស័យថា បានបើករថយន្តស៊េរីទំនើបរបស់នាងម៉ាក Porsche ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2AD-7888 ទៅបុកអ្នកជិះម៉ូតូសណ្ដោងរ៉ឺម៉កដឹកទឹកកក នៅវេលាម៉ោងជាង ១១យប់ថ្ងៃទី០២ ខែសីហា ឆ្នាំ២០១៥ នៅសង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង បន្ទាប់ពីកញ្ញាសាសា ដែលរួមដំណើរជាមួយនារីម្នាក់ផង ចេញពីហាងផឹកស៊ីមួយកន្លែងយីហោតោ២ ។ ករណីនេះបានធ្វើឲ្យម្ចាស់ម៉ូតូឈ្មោះ ទុយ ម៉ោក ភេទប្រុស អាយុ៤២ឆ្នាំ រងរបួសធ្ងន់។

បន្ទាប់ពីជួបគ្រោះថ្នាក់ចរាចរណ៍មិនយូរឡើយ យុវជនមួយក្រុមជិះរថយន្តទំនើបៗ បានទៅជម្លៀសកញ្ញាសាសា និងមិត្តស្រីរបស់នាងម្នាក់ទៀតចេញពីកន្លែងកើតហេតុ ដោយមិនទទួលខុសត្រូវ។ ហើយយុវជនម្នាក់ បានចេញមុខដោះស្រាយ សំណងជាមួយ ជនរងគ្រោះជំនួសកញ្ញាសាសា ដើម្បីបញ្ចប់រឿងក្រៅប្រព័ន្ធច្បាប់៕

ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល