CamNews

ការ​សោយ​ទិវង្គត​របស់​ស្តេច​ថៃ នឹង​មិន​ប៉ះ​ពាល់​ដល់ ការ​បោះ​ឆ្នោត​សកល នៅ​ឆ្នាំ​២០១៧ នោះ​ទេ

(បាងកក)៖ ប្រព័ន្ធផ្សព្វផ្សាយថៃ នៅថ្ងៃចន្ទនេះ បានរាយការណ៍ថា​ ការបោះឆ្នោតសកល នៅក្នុងប្រទេសថៃ នៅឆ្នាំក្រោយនេះ នឹងត្រូវធ្វើឡើងដូចការ​គ្រោងទុក ដោយរដ្ឋាភិបាលយោធាថៃ ខណៈប្រជាជនថៃ​កំពុងព្រួយបារម្ភ ជុំវិញការចូលទិវង្គត របស់ព្រះមហាក្សត្រថៃ​ព្រះបាទ ភូមិបុល អាប់ឌុលយ៉ាដេត ក្រោយព្រះអង្គសោយរាជ្យ អស់រយៈពេល ៧០ឆ្នាំ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន Channel News​​ Asia​ នៅព្រឹកថ្ងៃចន្ទ ទី១៧ ខែតុលា ឆ្នាំ២០១៦។

យោងតាមកាសែត B​angkok Post ការចូលទិវង្គត់ របស់ព្រះមហាក្សត្រថៃ ព្រះបាទ ភូមិបុល អាប់ឌុលយ៉ាដេត នឹងមិនធ្វើឲ្យប៉ះពាល់ ដល់ការបោះឆ្នោតសកល នៅឆ្នាំក្រោយនេះឡើយ ហើយ​មិនតែប៉ុណ្ណោះ រដ្ឋាភិបាលយោធាថៃ ថែមទំាងបានសន្យាទៀតដែរថា សេដ្ឋកិច្ចថៃ និង រដ្ឋាភិបាលនឹងនៅតែដំណើរការ ជាប្រក្រតីដដែល។

ព្រះមហាក្សត្រ ព្រះបាទ ភូមិបុល អាប់ឌុលយ៉ាដេត តែងតែមានទំនាក់ទំនង​យ៉ាងជិតស្និត ជាមួយនឹងរបបដឹកនំាយោធាថៃ ដូច្នេះទើបមានការព្រួយបារម្ភ​មួយចំនួន រវាងអំណាចនៃអនាគត ព្រះមហាក្សត្រថ្មី និងស្ថាប័នយោធា ព្រោះថាគេមិនទាន់ដឹងច្បាស់ ថាតើព្រះអង្គម្ចាស់ មហា វ៉ាចរ៉ាឡុងកន អាចនឹងប្រកាន់គោលជំហរ​ដូច ព្រះបិតាទ្រង់ ឬយ៉ាងណានោះទេ។​

ទោះបីជាយ៉ាងណា​ក៏ដោយ កាលពីចុងសប្ដាហ៍កន្លងទៅ នាយករដ្ឋមន្ត្រីថៃ លោក ប្រាយុទ្ធ ច័ន្ទអូចា បានឲ្យដឹងថា​ព្រះអង្គម្ចាស់ មហា វ៉ាចរ៉ាឡុងកន បានជម្រុញឲ្យ​ប្រជាជនថៃ​ទំាងមូល កុំឲ្យព្រួយបារម្ភ​ចំពោះការសម្រេចចិត្តរបស់ទ្រង់ ដោយបានពន្យា​ពេលការឡើងគ្រងរាជ្យ បន្តពីព្រះបិតា បើទោះជាពាក្យចចាមអារ៉ាម ជុំវិញភាពមិនច្បាស់លាស់ និង អស្ថេរភាព នៅក្នុងប្រទេសកំពុងលេចឮ កាន់តែខ្លាំងឡើងក្តី៕

-ចុចអាន ៖ កិច្ចសម្ភាស៍ចុងក្រោយបង្អស់របស់ ព្រះមហាក្សត្រថៃ មានចំនួនអ្នក ទស្សនាដល់ទៅរាប់លាននាក់

ផ្តល់សិទ្ធិដោយ ៖ ខ្មែរថកឃីង