ព័ត៌មានអន្តរជាតិ ៖ ភ្ញៀវបរទេស ៣ នាក់ រងនូវការវាយប្រហារ ចាក់របួស បន្ទាប់ ពី សកម្មប្រយុទ្ធ ២នាក់ សង្ស័យជាសមាជិក ISIS នោះ បានបើកការវាយប្រហារ ភារវកម្មរបស់ខ្លួន ទៅ លើទីតាំង រមណីយដ្ឋាន Hurghada ប្រទេស អេហ្ស៊ីប ។

របាយការណ៍ បញ្ជាក់អោយដឹងថា សកម្មប្រយុទ្ធដៃប្រដាប់ដោយកាំបិតនោះ ត្រូវបានមន្រ្តីប៉ូលីស បាញ់សម្លាប់នៅទីតាំងកើត ហេតុ សណ្ឋាគារ Bella Vista នា រមណីយដ្ឋាន Hurghada ប្រទេស អេហ្ស៊ីប បន្ទាប់ពីពួកគេ ចាក់ភ្ញៀវទេសចរបរទេស ៣នាក់ ក្នុងនោះ ២ នាក់ ជនជាតិ អូទ្រីស និង ម្នាក់ជាជនជាតិស្វីស ។ មន្រ្តីប៉ូលីសក្នុងស្រុក ប្រទេស អេហ្ស៊ីប អោយដឹងថា សកម្មប្រយុទ្ធ ទាំង ២នាក់នេះ មានគោលបំណងចាប់ជម្រិតភ្ញៀវទេសចរបរទេស បន្ទាប់ពីពួកគេបានបង្ហាញខ្លួនឡើង នៅក្នុងសំណង់អាគារសណ្ឋាគារ ក្រោយពីធ្វើដំណើតាមផ្លូវទឹក មកកាន់ទីតាំង កើតហេតុ ។ សេច ក្តីរាយការណ៍ បញ្ជាក់អោយដឹងថា សកម្មប្រយុទ្ធ បានលើកទង់ជាតិ ISIS អំឡុង ការវាយប្រហារ របស់ខ្លួន។

កងកម្លាំងរក្សាសន្តិសុខ កំពុងតែចាប់ចេញប្រតិបត្តិការពង្រឹងសន្តិសុខ ក៏ដូចជាបន្តស្រាវជ្រាវ រក លទ្ធភាពនៃការវាយប្រហារផ្សេងទៀតក្រៅពីនេះ។ គួរបញ្ជាក់ថា បច្ចុប្បន្នភាព តំបន់រមណីយដ្ឋាន Hurghada កំពុងតែប្រកាសចាត់ចូលសភាពមានអាសន្ន ខណៈបណ្តាផ្លូវមួយចំនួន ត្រូវបានបិទ។

គួរបញ្ជាក់ថា អេហ្ស៊ីប បច្ចុប្បន្នភាព កំពុងតែមានបញ្ហាប្រឈម ដោយមា នការប្រយុទ្ធតស៊ូខ្លាំងជា មួយនឹងក្រុមសកម្មប្រយុទ្ធអ៊ីស្លាម ដែលមានមូលដ្ឋាននៅជិត ឧបទ្វីប Sinai ក្នុងនោះ ក៏មានការ ប្រយុទ្ធខ្លាំង ប្រឆាំងនឹងក្រុម ISIS ដែលជារដ្ឋអ៊ីស្លាមជ្រុលនិយមដូចគ្នាដែរ៕

<object width="489" height="419" data="http://www.youtube.com/v/ZqUmaP0ULj4&rel=1" type="application/x-shockwave-flash"><param name="wmode" value="transparent" /><param name="src" value="http://www.youtube.com/v/ZqUmaP0ULj4&rel=1" /></object>

ប្រែសម្រួល ៖ កុសល

ប្រភព ៖ ប៊ីប៊ីស៊ី