CamNews

Tsai Ing-Wen ស្រ្តីដំបូងគេ ជាប់ឆ្នោត ជាប្រធានាធិបតី កោះតៃវ៉ាន់ នាំអោយចិនដីគោក បើកភ្នែកធំៗ

ព័ត៌មានអន្តរជាតិ ៖ គួរបញ្ជាក់ថា ថ្ងៃ  សៅរ៍ ចុងសប្តាហ៍ កន្លងទៅនេះ លោកស្រី ​ Tsai Ing-Wen វ័យ ៥៩ ឆ្នាំ​ ត្រូវ​បាន​ជាប់​ឆ្នោត​ជា​ប្រធានាធិបតី​ស្រី​ដំបូង​គេ​ នៅ​ក្នុង​កោះ​តៃវ៉ាន់​​ ។​ លោកស្រី​ ​មក​ពី  ​គណ​បក្ស Democratic Progressive Party (DPP)  ដែល  ​តែងតែមាននិន្នការ ខ្ពស់ ចង់​ បាន ​ឯករាជ្យ​ពី​ប្រ ទេស​ ចិន​ ។

គូសបញ្ជាក់ តាមរយៈការថ្លែងសុន្ទរកថា លោកស្រី​បាន​សន្យា​ថា​និង​រក្សា​ ស្ថានភាព​ទំនាក់ទំនង​រវាង​ចិន​ និង​តៃវ៉ាន់ ដដែល​ ប៉ុន្តែ​ទីក្រុង​ប៉េកាំង​ ត្រូវ​តែ​គោរព​  ប្រជាធិបតេយ្យ​ របស់​តៃវ៉ាន់ ហើយ​ភាគី​ទាំង​ពីរ​មិន​ត្រូវ​រករឿង​ឈ្លោះ​គ្នា​នោះ​ទេ ។ គួរ​បញ្ជាក់​ថា ប្រទេស​ចិន​ចាត់​ ទុក​ តៃវ៉ាន់​ គ្រាន់​តែ​ជា​ខេត្ត​ដែល​បែកចេញ​ពី​ខ្លួន​ប៉ុណ្ណោះ​ ហើយ​បាន​គំរាម​ថា​នឹង ​យក​ដែន  ដី​នេះ​ ត្រលប់​មក​វិញ​ដោយ​ប្រើ​កម្លាំង​នៅ​ ក្នុង​ករណី​ចាំបាច់​ ។

ប្រភព បន្តអោយដឹងថា លោកស្រី ​បាន​ហៅ​ជោគជ័យ​នេះ​ថា​ ជា​យុគសម័យ ​ថ្មី​ មួយ​  សម្រាប់​តៃវ៉ាន់ ហើយ​ ថា​លោកស្រី​សន្យា​សហការ​ជាមួយ​និង​គណបក្ស​  នយោបាយ​ផ្សេង​ទៀត​លើ​  បញ្ហា​ សំខាន់ៗ​របស់​ជាតិ​ ។ មិនត្រឹមតែប៉ុណ្ណោះ លោក ស្រី​  បាន​ បន្ត​   ថា​ ឆន្ទៈ​របស់​ប្រជាជន​តៃវ៉ាន់​ គឺជា​មូលដ្ឋាន​សម្រាប់​ទំនាក់ទំនង​ជាមួយ​ប្រទេស​ចិន​ ហើយ​ថា​ភាគី​ទាំង​ពីរ​ ត្រូវ​មាន​ទំនួល​ខុសត្រូវ​ក្នុង​ការ​ស្វែងរក​នូវ​មធ្យោបាយ​ក្នុង​កិច្ចការ​ ទំនាក់ទំនង ដែល​អាច​ទទួល​យក​បាន​ទាំង​ សង ​ខាង ​មួយ​​ ដោយ​​ឈរ​លើ​សេចក្ដី​ថ្លៃថ្នូរ និង​ការ​ជួយ​គ្នា គោរព​សិទ្ធិ​គ្នា​ទៅវិញ​ទៅមក​ ។  លើស ​ពី​នេះ​ លោកស្រី​បាន​លើក​ឡើង​ថា យើង​ត្រូវ​ធានា​ឲ្យ​បាន​ថា​ គ្មាន​ការ​បង្ក​ជម្លោះ​ ឬ​ការ​ប៉ះទង្គិច​ណា​មួយ​កើត​ឡើង​នោះ​ទេ​ ហើយ​ព្រម​ទាំង​បាន​ព្រមាន​ថា​ រាល់​ទម្រង់​នៃ​ការ​គាបសង្កត់​នឹង​ធ្វើ​ឲ្យ​​ប៉ះពាល់​ដល់​ស្ថិរភាព​  ទំនាក់ទំនង​រវាង​ចិន​ និង​តៃវ៉ាន់​។ គួររំឮកថា ថ្វី​បើ​តៃវ៉ាន់​កំពុង​ស្វ័យ​គ្រប់គ្រង​បន្ទាប់ពី​ខ្លួន​បាន​បែកបាក់ ​ជាមួយ​ចិន​ក្រោយ​សង្គ្រាម​ស៊ីវិល​មួយ​ក្នុង​ឆ្នាំ ១៩៤៩ ​ក្តី​ក៏​ពួកគេ​មិន​ដែល​បាន​ប្រកាស​ឯករាជ្យ​ឡើយ​ហើយ​ក្រុង​ប៉េកាំង​នៅ​តែ​ ចាត់​ ទុក​ថា​ កោះ​នេះ​  ជា​ផ្នែក​មួយ​នៃ​ទឹកដី​របស់​ខ្លួន​ដោយ​រង់ចាំ​តែ​ការ​ បង្រួប ​បង្រួម​ឡើង​វិញ​ប៉ុណ្ណោះ៕

ប្រែសម្រួល ៖ កុសល

ប្រភព ៖ ប៊ីប៊ីស៊ី