Google Earth បានរកឃើញប្រាសាទពីរ៉ាមីតមួយដែលមានរូបរាងដូច UFO ដ៏ធំមួយនៅក្រោម
បាទសមុទ្រប៉ាស៊ីហ្វិក។

អ្នកស្រាវជ្រាវ Marcelo Igazusta មកពីអាហ្សង់ទីន គឺជាមនុស្សដំបូងគេ ដែលបានរកឃើញ
សំណង់ចម្លែកមួយនេះ នៅក្រោមសមុទ្រ កាលពីខែឧសភា ឆ្នាំ ២០១៦។

រស្មីដែលចាំងចេញពីទីងងឹតក្រោមសមុទ្រប៉ាស៊ីហ្វិក ភាគខាងលិច Mexico បាននាំឱ្យ Marcelo
Igazusta រកឃើញប្រាសាទពីរ៉ាមីតដ៏ធំ ដែលជ្រុងនិមួយៗ មានប្រវែង ១៣,៧គីឡូម៉ែត្រ។

ថ្វីបើនៅក្រោមសមុទ្រ ប៉ុន្តែបើសិនអ្នករកមើល និងស្រមៃអំពីប្រាសាទពីរ៉ាមីត នោះប្រាសាទ
នឹងបង្ហាញខ្លួន។

Scott C Waring មកពីគេហទំព័រ UFO Sightings Daily បានទទួលស្គាល់នូវព័ត៌មាននេះ ហើយ
បានលើកឡើងថា ៖ “ពីរ៉ាមីតដ៏មហិមា” នេះ ស្ថិតនៅមិនឆ្ងាយពីប្រាសាទ Maya និង Aztec នៅ
ម៉ិចស៊ីកូ។

មនុស្សជាច្រើនបានសង្ស័យថា បើទោះជាប្រាសាទពីរ៉ាមីតបុរាណត្រូវបានមនុស្សសាងសង់ឡើង តែមានតែមនុស្សភពក្រៅប៉ុណ្ណោះដែលអាចដឹកនាំមនុស្សក្នុងការសាងសង់នេះបាន សូម្បីតែនៅ
ក្រោមសមុទ្រ។

លោក Scott C Waring មានប្រសាសនាថា ៖ “ប្រាសាទពីរ៉ាមីត នៅក្រោមសមុទ្រ មិនមែនជា
UFO ទេ ប៉ុន្តែ វាអាចជាមូលដ្ឋានមួយរបស់មនុស្សភពក្រៅ។ យ៉ាងណាក៏ដោយ វាគឺជាការរក
ឃើញដ៏អស្ចារ្យមួយ។”។

ប្រែសម្រួល ៖ បុត្រា