CamNews

បុរសម្នាក់ចោទមន្រ្តីពេទ្យបង្អែកខេត្តកំពង់ឆ្នាំងថា មិនពិនិត្យជំងឺឲ្យខ្លួន ព្រោះលុយមិនគ្រប់

(កំពង់ឆ្នាំង)៖ បុរសមានជីវភាពក្រីក្រម្នាក់រស់នៅភូមិចំការឃ្លៃ ឃុំស្វាយជ្រុំ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង បានចោទប្រកាន់មន្រ្តី ពេទ្យបង្អែកខេត្តកំពង់ឆ្នាំងថា មិនពិនិត្យជំងឺឲ្យខ្លួន ព្រោះតែមាន លុយបង់សេវាមិនគ្រប់។ តែមន្រ្តីពេទ្យវិញ បានច្រានចោលការ  ចោទប្រកាន់ដោយអះអាងថា គ្មានករណីបែបនេះឡើយ ត្បិតមន្ទីរពេទ្យបានចុះអនុស្សារណៈយោគយល់ជាមួយអង្គការរ៉ាក់ មិន តម្រូវ យកថ្លៃសេវាពិនិត្យសុខភាពពីអ្នកជំងឺមានជីវភាពក្រីក្រនោះទេ។

លោក លឹម វណ្ណដារ៉ា អតីតកងទ័ពបម្រើការងារនៅអង្គភាព ង៧០ នៅព្រឹកថ្ងៃទី០៤ ខែមករា ឆ្នាំ ២០១៦នេះ បានថ្លែងឲ្យថា  គាត់បានជិះកង់ពីផ្ទះតម្រង់មកមន្ទីរពេទ្យបង្អែកខេត្តកំពង់ឆ្នាំង លើចម្ងាយផ្លូវប្រមាណ ៥គីឡូម៉ែត្រ ដើម្បីពិនិត្យសុខភាព។

លោក លឹម វណ្ណដារ៉ា បានបន្តថា នៅពេលទៅដល់កន្លែងជួបពិគ្រោះដំបូងជាមួយគ្រូពេទ្យ គាត់បានប្រាប់គ្រូពេទ្យថា គាត់ចេះតែ អត់កម្លាំង ហេវហត់ និង មានអាការៈឈាមច្រមុះ បន្ទាប់មកគាត់បានបង្ហាញប័ណ្ណសមធម៌ ប្រភេទលេខ១ ដែលចេញដោយអង្គ  ការរ៉ាក់ ដើម្បីពិនិត្យ និងព្យាបាលជំងឺដោយឥតគិតថ្លៃ។ ពេលនោះគ្រូពេទ្យបានប្រាប់គាត់ថា ប័ណ្ណតម្រូវឲ្យអ្នកជំងឺបង់សេវាចំនួន ១ម៉ឺរៀល ប៉ុន្តែគាត់មានតែ ៥ពាន់រៀល ក៏ត្រូវបានពេទ្យបដិសេធដោយទាមទារសេវា ១ម៉ឺនរៀលជាកំណត់។

ដោយអស់សង្ឃឹមជាមួយគ្រូពេទ្យ លោក លឹម វណ្ណដារ៉ា ក៏បានអូសកង់កញ្ចាស់របស់ខ្លួនទៅរកការអន្តរាគមន៍ពីមន្ទីរព័តមានខេត្ត កំពង់ឆ្នាំង។

លោក លឹម វណ្ណដារ៉ា បានត្អូញត្អែរថា «ជីវិតអ្នកក្រ បែបនេះឯង នៅពេលមានជំងឺខ្វះតែ ៥ពាន់ រៀល ក៏ស្លាប់បានដែរ។ ខ្ញុំធ្លាប់ បម្រើការងារជាកងទ័ពជួបរាល់ឧបសគ្គក្នុងសមរភូមិ តែមិនដែលរុញរា និងតក់ស្លុតនោះទេ ពេលនេះ ខ្ញុំមានអារម្មណ៍ថា ភ័យ និង តក់ស្លុតយ៉ាងខ្លាំង នៅពេលដែលគ្រូពេទ្យប្រាប់ថា លុយរបស់គាត់មិនគ្រប់សម្រាប់បង់សេវាពិនិត្យសុខភាព ហើយខ្វះតែ ៥ពាន់ រៀលប៉ុណ្ណោះ»។

ឆ្លើយតបការចោទប្រកាន់នេះ លោក លី សារ៉ាត់ អនុប្រធានរដ្ឋបាលមន្ទីរពេទ្យបង្អែកខេត្តបាត់ដំបងបានប្រាប់ Fresh News ថា  មិនមានករណីបែបនេះឡើយ។ លោក លី សារ៉ាត់ បានថ្លែងបន្តថា លោក លឹម វណ្ណដារ៉ា នៅល្ងាចថ្ងៃអាទិត្យ ទី០៣ ខែមករា ឆ្នាំ  ២០១៦ បានមកស្វែងរកសេវាពិនិត្យជំងឺនៅមន្ទីរពេទ្យបង្អែកខេត្ត ហើយព្យាយាមសូមជួបជាមួយអង្គការរ៉ាក់ តែត្រូវបានលោក ណែនាំឲ្យជាមួយមន្ត្រីពេទ្យបង្អែកខេត្តក៏បាន មិនចាំទៅរកសេវាពីអង្គការរ៉ាក់នោះទេ តែលោក លឹម វណ្ណដារ៉ា មិនព្រម។

លោក លី សារ៉ាត់ បានបញ្ជាក់ទៀតថា មន្ទីរពេទ្យបង្អែកខេត្តបានចុះអនុស្សារណៈយោគយល់គ្នាជាមួយអង្គការរ៉ាក់ តាំងពីឆ្នាំ២០  ០៧ ដើម្បីពិនិត្យ និងពិគ្រោះជំងឺជូនប្រជាពលរដ្ឋក្រីក្រ ដោយឥតគិតថ្លៃ។ ដូច្នេះរាល់ប្រជាពលរដ្ឋក្រីក្រមានប័ណ្ណសមធម៌ ដែល  ចេញដោយអង្គការរ៉ាក់ មិនតម្រូវឲ្យបង់សេវានោះឡើយ។

បើទោះបីជាយ៉ាងណា លោក លី សារ៉ាត់ បានអះអាងថា ប្រសិនបើមានករណីបែបនេះមែន មន្រ្តីពេទ្យបង្អែកខេត្តនឹងទាក់ទងជា  មួយអាជ្ញាធរនៅភូមិចំការឃ្លៃ ឃុំស្វាយជ្រុំ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ស្វែងរកលោក លឹម វណ្ណដារ៉ា មកព្យាបាលជូនគាត់  ដោយមិនយកកម្រៃអ្វីនោះឡើយ៕

ផ្ដល់សិទ្ធដោយ៖ ហ្វ្រេសញ៉ូវអាស៊ី