រថយន្តសម័យបុរាណ 1935 Bugatti Type 57 Roadsters Raid Grand នេះនឹងត្រូវបាន
រៀបចំយកទៅលក់ដេញថ្លៃនៅ Monterey រដ្ឋCalifornia អាមេរិក។
នេះជារថយន្តមួយក្នុងចំណោមរថយន្តទាំង 10ត្រូវបានផលិតនៅលើពិភពលោក។
នៅពេលបានបង្កើត Roadsters Raid Grand ត្រូវបានចាត់ទុកថាជារថយន្តប្រភេទ "Classic" ដ៏ពិសេសមួយ ទទួលបានការទាក់ទាញពីសំណាក់អ្នកចូលរួមទាំងអស់ ក្នុងពិព័ណ៌រថយន្ត
Concours d'Elegance 1935 នៅ Montreux ប្រទេស Switzeland ហើយត្រូវបានពានរង្វាន់
អំពីរចនានៅឆ្នាំនោះ។
70 ឆ្នាំ ក្រោយបន្ទាប់ពីត្រូវបានជួសជុលឡើងវិញទាំងស្រុង វាក៏ទទួលបានរង្វាន់លើកទី 2
នាឆ្នាំ 2005 ក្នុងពិព័ណ៌ Concours នៅ Pebble Beach រដ្ឋ California អាមេរិក។ ឥឡូវនេះ
រថយន្ត 1935 Bugatti Type 57 Roadsters Raid Grand បានត្រលប់មកប្រទេសអាមេរិក
វិញ ក្នុងពិធីលក់ដេញថ្លៃ RM Auctions ដែលនឹងធ្វើឡើងនៅខែសីហាខាងមុខនេះ ។ តំលៃដំបូងត្រូវដាក់ចេញគឺ 1 លាន USD។
ប្រភព៖ vnnet
ដោយ៖ ណាវី ។