កំណែបន្ទាន់សម័យ (update) ថ្មីបំផុតរបស់ហ្គេម Pokemon Go អនុញ្ញាតឱ្យប្ដូរឈ្មោះ nickname
និងបន្ថែមសេចក្ដីព្រមាននៅពេលប្រឈមនឹងគ្រោះថ្នាក់។ល។

នៅក្នុងកំណែ 1.3 សម្រាប់ iOS ឬ 0.33.0 សម្រាប់ Android កម្មវិធីលេងហ្គេម Pokemon Go
ត្រូវបានអ្នកផលិតបន្ថែមនូវមុខងារ និងការកែសម្រួលមួយចំនួន។ អ្វីដែលគួរឱ្យកត់សម្គាល់បំផុត
នោះគឺថា អ្នកលេងអាចប្ដូរឈ្មោះបានម្ដងទៀត និងកែសម្រួលវិធីគិតពិន្ទុ។

Pokemon Go កំណែថ្មីខាងលើ ចេញការព្រមាន បើសិនអ្នកលេងកំពុងបើកឡាន

ដើម្បីប្ដូរឈ្មោះ សូមចុចលើ Poke Ball រួចជ្រើសរើស Settings នៅជ្រុងលើបង្អស់ នៅខាងស្ដាំអេក្រង់។
ចុចទៅ Change Nickname ពេលនោះ ផ្ទាំងប្រកាសមួយនឹងបង្ហាញខ្លួន ដោយរំលឹកថា អ្នកលេង
អាចប្ដូរឈ្មោះបានតែម្ដង។

កំណែបន្ទាន់សម័យលើកនេះ បន្តកែសម្រួលកំហុសឆ្គងទាក់ទឹននឹងពិន្ទុបទពិសោធ Experience
Points (XP) នៅពេលអ្នកលេង បោះបាល់ Poke Ball បានទទួលពិន្ទុ "Nice", "Great" និង "Excellent"។
ក្រៅពីនេះ ការព្រមានអំពីសុវត្ថិភាពក៏ត្រូវបានបន្ថែមនៅលើ Pokemon Go ដោយប្រាប់ថា អ្នកលេង
មិនត្រូវលេងនៅពេលកំពុងបើកបរ។ បើសិនជារកឃើញថា អ្នកលេង បម្លាស់ទីក្នុងល្បឿនលឿនជាង
ការដើរ សេចក្ដីព្រមាននឹងបង្ហាញខ្លួន។

ចំណែកមុខងារ "Nearby" ថ្មី បានបន្ថែមពីរផ្នែក គឺ Nearby និង Sightings។ "Nearby" Pokemon
នឹងប្រាប់ឱ្យដឹងនូវបណ្ដាសត្វដែលអ្នកលេងអាចរកបាន នៅពេលទៅកាន់បណ្ដា PokeStop ដែល
នៅក្បែរ។ នៅពេលចុចទៅលើវា រូបភាពនិម្មិតសញ្ញារបស់តំបន់នឹងបង្ហាញខ្លួនដើម្បីឱ្យអ្នកលេងដើរ
តាម។ ចំណែក Sightings វិញ គឺមានរូបភាពស្មៅនៅខាងក្រោយ នោះគឺជា Pokemon ក្នុងព្រៃដែល
អ្នកលេងត្រូវការស្វែងរក នៅជុំវិញកន្លែងដែលខ្លួនកំពុងឈរ។

ប្រែសម្រួល ៖ បុត្រា