តើ iPhone 8 របស់ Apple អាចនឹងមានអេក្រង់ចំនួន ២ (មុខ ក្រោយ) ប្រើបច្ចេកវិទ្យាសាកថ្ម
គ្មានខ្សែ ប្រើក្ដារចុចឡាហ្សែរ និងមានកាមេរ៉ាតែមួយ?

នៅពេលដែល iPhone ជំនាន់ថ្មី (អាចជា iPhone 6s និង 6s Plus) មិនទាន់ត្រូវបានគេឧទ្ទេស
នាមផង ក៏ស្រាប់តែនៅលើបណ្ដាញអ៊ីនធឺរណិត មានលេចចេញនូវបណ្ដារូបភាព iPhone 8
ដែលមានរូបរាង និងអេក្រង់គួរឱ្យចាប់អារម្មណ៍។

រូបភាព iPhone 8 នេះត្រូវបានរចនាឡើងដោយអ្នកជំនាញ Jermaine Smit ។ ចំនុចលេចធ្លោ
ជាងគេនៃ ស្មាតហ្វូននេះ នោះគឺ អេក្រង់ចំនួន ២ ក្នុងនោះ មួយមានរីសូលូនសិន 2K
(ប្រហែលនឹងអេក្រង់របស់ស្មាតហ្វូន Android ទំនើបបច្ចុប្បន្ន) និងអេក្រង់មួយទៀត មានរីសូ
លូសិនទាបជាងនេះ។

គំនិតស្ដីអំពី iPhone អេក្រង់ ២ នេះ ធ្វើឱ្យគេនឹកឃើញដល់ ទូរស័ព្ទ YotaPhone របស់រុស្ស៊ី។

ទន្ទឹមនឹងនេះ iPhone 8 របស់ Jermaine Smit មានអេក្រង់តែ ១ប៉ុណ្ណោះ ព្រោះថា វាមាន
អេក្រង់ ២ ដូច្នេះ អ្នកក៏អាចថតខ្លួនឯងដោយងាយស្រួល។ មិនតែប៉ុណ្ណោះ iPhone 8 នេះ ក៏
មានប្រព័ន្ធ LTE និងមុខងារបញ្ចូលថាមពលថ្មគ្មានខ្សែផងដែរ។ ប្រព័ន្ធ ឡាហ្សែរមួយ ត្រូវ
បានបំពាក់នៅចំហៀងទូរស័ព្ទ ដែលមានមុខងារបញ្ចេញក្ដារចុចស្រមោល ទៅលើតុ ឬផ្ទៃ
រាបស្មើ ដើម្បីឱ្យអ្នកប្រើប្រាស់អាចបញ្ចូលទិន្នន័យបានលឿន។

<object width="420" height="361" data="http://www.youtube.com/v/5P-bFmrzEvA&rel=1" type="application/x-shockwave-flash"><param name="wmode" value="transparent" /><param name="src" value="http://www.youtube.com/v/5P-bFmrzEvA&rel=1" /></object>

ប្រែសម្រួលដោយ ៖ តារា
ប្រភព ៖ Techtimes/Youtube