Brave Girls ជាក្រុមមួយដែលនិយមម៉ូដែលសិចស៊ីនេះជាងគេ
រដូវក្តៅបានត្រលប់វិញនៅលើទឹកដីប្រទេសកូរ៉េខាងត្បូង និងបាននាំមកនូវម៉ូដសំលៀក
បំពាក់ដ៏ស្អាត និង សិចស៊ី។ ជាមួយនឹង minidress ដ៏ប្រិមប្រិយ ខោខ្លីក៏ត្រូវបានមើលថា
កំពុងពេញនិយមនៅក្នុងរដូវក្តៅនេះ។ ទោះបីជាម៉ូដែលនេះមានតាំងពីយូរយារណាស់
មកហើយក្តី ក៏ប៉ុន្តែខោខ្លីនៅតែទទួលបានការ ទាក់ទាញពីសំណាក់ស្រីៗជាច្រើន។
ម៉ូដែលខោខ្លីនេះមិនត្រឹមតែទទួលបានការពេញនិយមពីសំណាក់ សុភាពនារីទាំងឡាយ
ប៉ុណ្ណោះទេ ក្នុងនោះក៏មានតារាល្បីៗរបស់កូរ៉េខាងត្បូងដែរ ។
មិនត្រឹមតែខោខ្លីនោះទេ តារាៗកូរ៉េខាងត្បូង នៅមានម៉ូដែលគួរឲ្យចាប់អារម្មណ៍មួយទៀត
គឺ ដណ្តបខាងក្រៅដោយអាវធំ ឬអាវសើមី វែង។ ម៉ូដែលដែលត្រូវបានបណ្តាស្រីស្អាតនេះ
ចូលចិត្តគឺជាប្រភេទម៉ូដែល Layer។ ត្រូវបាន mix ពីខោដ៏ខ្លី ជាមួយនឹងអាវសើមី អាវធំ
ឬអាវ pull ដ៏វែង។
ម៉ូដែលនេះក៏បានជះឥទ្ធិពលយ៉ាងខ្លាំង នឹងឆាប់រហ័ស មិនត្រឹមតែនៅក្នុងប្រទេសកូរ៉េ
ខាងត្បូងនោះទេ តែវាបានរីករាលដាលដល់ប្រទេសចិនជប៉ុន វៀតណាម និងស្រុកខ្មែរ
ទៀតផង។ ការរីករាលដាលនេះ ក៏បង្កើតឡើងនូវចំណុចគូរឲ្យចាប់ចិត្ត ក៏ប៉ុន្តែវាក៏ជួបនឹង
មតិ រិះគន់ពីសំណាក់សាធារណជន ជាពិសេស ពីថ្នាក់អ្នកមានវ័យមធ្យមនិងពីឪពុកម្តាយ
សិស្សានុសិស្ស។
Choi Kang Hee ជាឧទាហរណ៍ គំរូស្រាប់នូវម៉ូដ "ដ៏ខ្លីនិងដ៏វែង" នៅកូរ៉េ
ខាងត្បូង( ខោខ្លី អាវវែង)
នាង G.Na
Choi Yeo Jin ខោខ្លីខ្មៅជាមួយនឹង អាវធំវែង
Jung So Min ក៏មិនចាញ់គេពីរបៀបផ្សំម៉ូតចម្លែករបស់ខ្លួន
Kim Min Jung ធ្លាប់ត្រូវគេតិះដៀន ពីព្រោះស្លៀពាក់ខោខ្លី អាវវាលក្លៀក ចូលរួមពិធីជប់លៀង
Kim Min Jung បង្ហាញជាបន្តការទាក់ទាញចិត្តជាមួយនឹងម៉ូដែល "លើត្រជាក់ ក្រោមក្តៅ"
Park Sol Mi
ប្រភព៖ vnnet
ដោយ៖ ណាវី ។