ព័ត៌មានកីឡា៖ លោក Luis Enrique គ្រូបង្វឹកលំដាប់ជូរមុខរបស់ក្លឹប Barcelona បានប្រតិកម្មនឹងដំណឹង ដ៏ក្ដៅគគុក ដែលទាក់ទងនឹងខ្សែប្រយុទ្ធរបស់ក្លឹប គឺកីឡាករ Neymar ថាមានទំនាក់ទំនង ចង់ផ្ទេរទៅកាន់ ក្លឹប Man United ។

លោក Luis Enrique បានប្រតិកម្ម ទាត់ចោលនូវដំណឹងអះអាងថា កីឡាករ Neymar មានទំនាក់ទំនងចង់ផ្ទេរទៅកាន់ ក្លឹប Man United ក្នុងរដូវកាលនេះ។ Neymar គ្មានទំនាក់ទំនងអ្វីទាំងអស់ជាមួយក្លឹប Man United ហើយតើកីឡាករអាចនឹងផ្ទេរទៅបានដោយរបៀបណា ប្រសិនជា មានមែននោះ ហើយម្យ៉ាងវិញទៀត បើកីឡាករ ពិតជាមានបំណងចង់ ផ្ទេរទៅ ក៏ត្រូវមានការស្នើសុំពីក្លឹប ជាមុនផងដែរ ប៉ុន្ដែ នេះគឺមិនមានអ្វីទាល់តែសោះ ។ លោក Luis Enrique បានបន្ដទៀតថា គាត់ធ្លាប់ឮដែរ ពីពាក្យសម្ដីរបស់ Neymar ចំពោះដំណើរទៅកាន់ ទឹកដី Old Trafford ដែលកីឡាករបានអះអាងថា កីឡាករគ្មានអារម្មណ៍ចង់ទាក់ទងអ្វីទាំងអស់ ជាមួយ Man United ហើយក៏មិនចង់ឮសូរដំណឹងទាំងអស់នោះដែរ ពោល គឺកីឡាករ និង គាត់ គិតតែរឿងប្រកួត និងវិភាគពីដៃគូរតែប៉ុណ្ណោះ ។

ជាមួយគ្នានោះផងដែរ បើយោងតាមការអះអាងរបស់ គេហទំព័រ offthepost បានចុះផ្សាយថា មូលហេតុដែលលេចឮដំណឹងនេះឡើងគឺ បណ្ដាលមកពីភ្នាក់ងារកីឡាករ Neymar ផ្ទាល់គឺលោក Pini Zahavi បានបំផុសបំផុលរឿងទីផ្សារកីឡាករ Neymar ជាមួយគណៈគ្រប់គ្រង ក្លឹប Man United ក្នុងព្រឹត្ដិការណ៍ ប្រកួត រវាង ក្លឹប Mam United ជាមួយ Newcastle កាលពីម្សិលមិញ ដូច្នេះហើយទើប បណ្ដាលឲ្យមានរឿងបែកធ្លាយយ៉ាងដូច្នេះទៅ ។ ពីព្រោះ ខ្សែប្រយុទ្ធរូបនេះ នឹងផុតកុងត្រាដល់ឆ្នាំ ២០១៨ ហើយ ។

ដោយ៖ អឿ អ៊ុយ

ប្រភព៖ goal & offthepost